English
 
Blog
Multimedia

Pchum Ben Day or All Soul Day

Pchum Ben Day or All Soul Day

Running for 15 days from the end of September into October, and the exact date determined by the lunar calendar, this festival is dedicated to blessing...

| More
Cambodian Food

Prahok Kties

Prahok KtiesOur first meal in Cambodia consisted of fresh vegetables and prahok | More

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

Visitor

Yesterday
:
1,906
Today
:
708
Total
:
4,294,539
 

News

ជំនួប​រវាង​ឯកឧត្តម ថោង ខុន និង​ឯកឧត្តម ជូ ស៊ា​វ​តាន់ (Zhu Xiaodan)

​កាលពី​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ​២០១៤ វេលា​ម៉ោង ៩:០០​ព្រឹក នៅ​ទីក្រុង​ក្វាង​ចូ​វ ខេត្ត​ក្វាង​ទុង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ទេសចរណ៍​កម្ពុជា​ចូលរួម​ពិ​ពរ​ណ៌ ឧស្សាហកម្ម​ទេសចរណ៍​អន្តរជាតិ​នៃ​ប្រទេស​ចិន (​ខេត្ត​ក្វាង​ទុង​) China (Guangdong) International Tourism Industry Exhibition (CITIE)​។  នា​ឱកាស​នោះ​ដែរ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក៏​បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជូ  ស៊ា​វ​តាន់  (Zhu Xiaodan) អភិបាលខេត្ត​ក្វាង​ទុង​នៃ​ប្រទេស​ចិន ដោយ​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេ​សស​ចរណ៍​រវាង​ប្រទេស​កម្ពុជា​និង​ខេត្ត​ក្វាង​ទុង​។​

ជំនួប​រវាង​ឯកឧត្តម ថោង ខុន និង​ឯកឧត្តម ជូ  ស៊ា​វ​តាន់ (Zhu Xiaodan)
ជំនួប​រវាង​ឯកឧត្តម ថោង ខុន និង​លោក ចា​វ ស៊ា​វ​យី Zhao Xiaoyu

​នា​ឱកាស​ដំណើរ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា (Cambodia Tourism Roadshow) នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​២៦ ដល់​ថ្ងៃ​ទី ២៧ ខែ​សីហា ឆ្នាំ​២០១៤  ឯកឧត្ដម ថោង ខុន  ក៏​បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក  ចា​វ ស៊ា​វ​យី ( Zhao Xiaoyu ) អគ្គនាយករង និង​ជា​តំណាង​ធនាគារ​អភិវឌ្ឍន៍​ចិន  (CDB) នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ធនាគារ នៅ​ទីក្រុង​ប៉េកាំង ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហ​ប្រតិ​ការ និង​ការ​ជម្រុញ​ការអនុវត្ត​អនុសារណៈ​យោគយល់​គ្នា​រវាង​ក្រសួង​ទេសចរណ៍ និង​ធនាគារ​អភិវឌ្ឍន៍​ចិន ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី ៣១ ខែ​មីនា ឆ្នាំ​២០១២​។ 

ជំនួប​រវាង​ឯកឧត្តម ថោង ខុន និង​លោក ចា​វ ស៊ា​វ​យី  Zhao Xiaoyu
ឯកឧត្តម ថោង ខុន អញ្ជើញជាអធិប្បតេយភាព​ក្នុងទិវារត់ប្រណាំង​ម៉ារ៉ាតុង​ចក្រភពអង្គរ​លើក​ទី១

នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៤ វេលា​ម៉ោង ៤:០០​នាទី​ព្រឹក ឯកឧត្តម  ថោង ខុន រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ផ្ដល់​កិត្តិយស​អញ្ជើញ ជា​អធិប្បតេយភាព​ក្នុង​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​អង្គរ​លើក​ទី​១​មុខ​ប្រាសាទអង្គរវត្ត ។​

ឯកឧត្តម  ថោង ខុន អញ្ជើញជាអធិប្បតេយភាព​ក្នុងទិវារត់ប្រណាំង​ម៉ារ៉ាតុង​ចក្រភពអង្គរ​លើក​ទី១
ជំនួប​ពិភាក្សា​ការងារ​រវាង​រដ្ឋមន្ត្រី​ទេសចរណ៍ កម្ពុជា​-​ជប៉ុន​

កាលពី​ថ្ងៃ​ទី សុក្រ ទី ១៥ ខែ សីហា ឆ្នាំ​២០១៤ វេលា​ម៉ោង ១៤:៤៥ នាទី​រសៀល ឯកឧត្តម ថោង ខុន បាន​ទទួល​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម អាគី​ហ៊ី​រ៉ូ អូ​តា (H.E Mr. Akihiro Ohta) រដ្ឋមន្ត្រី​នៃ​ក្រសួង​ដែនដី ហេ​ដ្ឋា​រចនាស័ម្ពន្ធ នគរូបនីយកម្ម និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន​។​

ជំនួប​ពិភាក្សា​ការងារ​រវាង​រដ្ឋមន្ត្រី​ទេសចរណ៍ កម្ពុជា​-​ជប៉ុន​
ឯកឧត្តម ថោង ខុន ទទួល​ជួប​សម្តែង​ការគួរសម​ជាមួយ​ឯកអគ្គរាជទូត​ថៃ​បញ្ចប់​អណត្តិ​

​កាលពី​ថ្ងៃ​ទី សុក្រ ទី ១៣ ខែ សីហា ឆ្នាំ ២០១៤ វេលា​ម៉ោង ៣:០០ នាទី​រសៀល ឯកឧត្តម ថោង ខុន បាន​ទទួល​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ធូ​ឆាយ​យុ​ធ ប៉ា​ឌី (H.E Mr. Touchayoot PAKDI) ឯកអគ្គរាជទូត​បញ្ចប់​អណត្តិ​នៃ​ព្រះរាជាណាចក្រ​ថៃ​។

ឯកឧត្តម ថោង ខុន ទទួល​ជួប​សម្តែង​ការគួរសម​ជាមួយ​ឯកអគ្គរាជទូត​ថៃ​បញ្ចប់​អណត្តិ​
ជំនួបរវាងររដ្ឋមន្រ្តីក្រសួងទេសចរណ៌ និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា

កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង ៣:០០ល្ងាច នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍បានទទួលជួបសំណេះសំណាល និងពិភាក្សាជាមួយ ឯកឧត្តម ហ្សង់ ក្លូដពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។ 

ជំនួបរវាងររដ្ឋមន្រ្តីក្រសួងទេសចរណ៌ និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា
កោះ​ទាំង ៧ ដែល​ស្អាត​ជាង​គេ​របស់​កម្ពុជា​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ CNN

កោះ​ទាំង ៧ ដែល​ស្អាត​ជាង​គេ​របស់​កម្ពុជា​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ CNN កាលពី​ថ្ងៃ​ទី ២៩ ខែ មិថុនា ឆ្នាំ ២០១៤​

កោះ​ទាំង ៧ ដែល​ស្អាត​ជាង​គេ​របស់​កម្ពុជា​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ CNN
ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ទទួល​ជួប​សំដែង​ការគួ​សម និង​ពិភាក្សា​ការងារ​ ​ជាមួយ​ Lee Nam-Kee

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០១ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង ០២:៣០​នាទី​រសៀល លោក​បណ្ឌិត ណាំ គី លី Lee Nam-Kee អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ច​នៃ​សាធារណរដ្ឋ​កូរ៉េ បច្ចុប្បន្ន​ជា​ប្រធាន​នៃ​វិទ្យាស្ថាន​គោ​លនរ​យោ​បាយ​ប្រកួតប្រជែង​សកល និង​ជា​សមាជិក​គណៈ​ប្រតិបត្តិ​នៃ​សមាគមន៍ Korea Franchise បាន​ដឹកនាំ​គណៈ​ប្រិភូ​មួយ​ក្រុម​ដើម្បី​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។​

Giochi di Calcio

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ទទួល​ជួប​សំដែង​ការគួ​សម និង​ពិភាក្សា​ការងារ​ ​ជាមួយ​ Lee Nam-Kee
សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ទេសចរណ៍​ខេត្ត​បាត់ដំបង​

កាលពី​ថ្ងៃ​សុក្រ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៤ វេលា​ម៉ោង ០៨:០០​នាទី​ព្រឹក មាន​ការរៀបចំ​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ទេសចរណ៍​របស់​មន្ទី​ទេសចរណ៍​ខេត្ត​បាត់ដំបង​ប្រចាំ​ឆមាស​ទី​១ និង​ទិសដៅ អនុវត្ត​បន្ត ឆមាស​ទី​២ ឆ្នាំ ២០១៤ នៅ​សាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់​ក្រោម​អធិបតិយ្យភាពឯ​ឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាត់ដំបង ឯកឧត្តម អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​មន្ត្រី​រាជា​ការ ព្រមទាំង អាជីវករ​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​បាត់ដំបង​។​

សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ទេសចរណ៍​ខេត្ត​បាត់ដំបង​
សន្និបាត​បូកសរុប លទ្ធផល​ការងារ​ទេសចរណ៍​របស់​មន្ទី​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែមិថុនា ឆ្នាំ​២០១៤ វេលា​ម៉ោង ០៨:០០​នាទី​ព្រឹក  មាន​ការរៀប​ចាំ​ស្ន​និបាត​បូកសរុប លទ្ធផល​ការងារ​ទេសចរណ៍​របស់​មន្ទី​ទេសចរណ៍​ខេត្តពោធិ៍សាត់​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​អនុវត្ត​បន្ត​ឆមាស​ទី​២ ឆ្នាំ ២០១៤ នៅ​សាលា​ប្រជុំ​សាលាខេត្ត​ពោធិ៍សាត់​ក្រោម​អធិបតិយ្យភាពឯ​ឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឯកឧត្តម ខូ​យ សុខា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ពោធិ៍សាត់ លោកជំទាវ ខូ​យ សុខា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម វ​លាក​ជំទាវ លោក លោកស្រី ជា​មន្ត្រី​រាជា​ការ ព្រមទាំង អាជីវករ ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ពោធិ៍សាត់​។ 

សន្និបាត​បូកសរុប លទ្ធផល​ការងារ​ទេសចរណ៍​របស់​មន្ទី​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់
Wrong information on CNN Facebook for Angkor Wat, Cambodia

Many people, especially Cambodians, suffered a rude shock yesterday (18 June, 2014) when CNN International posted pictures of Cambodian temple ruins on their Facebook page, under the caption,

Wrong information on CNN Facebook for Angkor Wat, Cambodia
កិច្ចប្រជុំ​គណៈកម្មា​អន្តរក្រសួង​ដើម្បី​សម្របសម្រួល​ការ​ធ្វើ​ដំណើរនិង​ដឹកជញ្ជូនភ្ញៀវ

កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង ០៨:៣០នាទី​ព្រឹក​ មានការរៀបចំ​កិច្ចប្រជុំ​គណៈកម្មា​អន្តរក្រសួង​ដើម្បី​សម្របសម្រួល​ការ​ធ្វើ​ដំណើរ​ និង​ដឹកជញ្ជូនភ្ញៀវ​ទេសចរ និង អ្នកធ្វើដំណើរ នៅតំបន់​ច្រកទ្វារ ព្រំដែនអន្តរជាតិ​បាវិត និងច្រក​ទ្វារ​ព្រំដែល​អន្តរជាតិ​ផ្សេងៗ​ទៅនៅ Casino Titan ច្រកទ្វា​ព្រំដែន​បាវិត ខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព​ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី​ក្រសួង ទេសចរណ៌ ដោយ​មានកា​រ​ចូល​រួម​ពី ឯកឧត្តម អស់លោក ជាសមាជិក សមាជិកា គណៈកម្មកាអន្តរ​ក្រសួង ដើម្បី​សម្របសម្រួល​ការ​ធ្វើដំណើរ និង​ដឹកជញ្ជូនភ្ញៀវទេសចរ និង​អ្ន​កធ្វើដំណើរ​នៅ​តំបន់​ច្រកទ្វារ ព្រំដែន​អន្តរជាតិ បាវិត​ និង ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ផ្សេងៗទៀត។

កិច្ចប្រជុំ​គណៈកម្មា​អន្តរក្រសួង​ដើម្បី​សម្របសម្រួល​ការ​ធ្វើ​ដំណើរនិង​ដឹកជញ្ជូនភ្ញៀវ
ពិធី​តាំង​ពិពណ៌​ទេសចរណ៍​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្តកម្ពុជា

កាល​ពី​ថ្ងៃទី​០៨ ខែមិថុនា​ ឆ្នាំ២០១៤ វេលាម៉ោង ០២:៣០រសៀល ឯកឧត្តម​ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូល​ជា​អថិប្បតីភាព​ក្នុង​ពិធី​តាំង​ពិពណ៌​ទេសចរណ៍​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្តកម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងភ្ញៀវ​អន្តរជាតិ តំណាងក្រុមហ៊ុន​ឯកជន ព្រមទាំង សិស្សានុសិស្ស និស្សិតយ៉ាង​ច្រើន​កុះករ។

ពិធី​តាំង​ពិពណ៌​ទេសចរណ៍​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្តកម្ពុជា
​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៣​របស់ គណៈកម្មាធិការ​អន្តជាតិ

កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៣​របស់​គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ​និង អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ICC អង្គរ ត្រូវបាន​ប្រារព្វ​ធ្វើឡើង​នៅ​ក្រុង​សៀមរាប​ព្រឹក​ថ្ងៃ​ទី​០៤​មិថុនា​មាន​រយៈពេល​២​ថ្ងៃ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​បណ្ឌិត សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​និង​ជា​ប្រធាន​អាជ្ញាធរ​អប្សរា ឯកឧត្តម Romain Louvet (​រ៉ូ​ម៉ាំង លោ​វេក​) ទីប្រឹក្សា​ស្ថានទូត​បារាំង​ផ្នែក​សហប្រតិបត្តិការណ៌​និ​ង​ការងារ​វប្បធម៌ និង​ភាគី​ជប៉ុន ឯកឧត្តម Yoshihiro Higuchi (​យូ​ស៊ី​ហ៊ី​រូ ហិ​គុ​ចិ​) រដ្ឋមន្ត្រី និង​អនុប្រធាន​បេសកកម្ម​ការទូត​ជប៉ុន

​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៣​របស់ គណៈកម្មាធិការ​អន្តជាតិ
កិច្ច​ប្រជុំ​ជាមួយ​នឹង​ផ្នែកឯកជន​ ថ្ងៃទី26 ឧសភា 2014

កាល​ពី​ថ្ងៃ​ហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង ០៣:០០​នាទី​រសៀលមានរៀបចំ​កិច្ច​ប្រជុំ​រវាង​ក្រុម​ការងារ​តាម​វិស័យ​ផ្នែក​ទេសចរណ៍ជាមួយ​នឹង​ផ្នែក​ឯកជន​នៅទីស្តី​ការ​ក្រសួង​ទេសចរណ៍​ក្រោមអធិបតីភាព​ឯកឧត្តម​ ថោង ខុន រដ្ជមន្រី​ក្រសួងទេសចរណ៍ ដោយមាន​ការ​ចូល​រួម​ពីឯកឧត្តម លោកជំទាវ លោក លោក​ស្រី ជាសមាជិក​ សមាជិការក្រុមការងារ មន្រ្តី​រាជការ និង ថ្នាក់ដឹកនាំ​ក្រសួងទេសចណ៍

កិច្ច​ប្រជុំ​ជាមួយ​នឹង​ផ្នែកឯកជន​ ថ្ងៃទី26 ឧសភា 2014
[Prev]   1   2   3   [ 4 ]   5   6   7   8   9   10   [Next]