English
 
Blog
Multimedia

Pchum Ben Day or All Soul Day

Pchum Ben Day or All Soul Day

Running for 15 days from the end of September into October, and the exact date determined by the lunar calendar, this festival is dedicated to blessing...

| More
Cambodian Food

Prahok Kties

Prahok KtiesOur first meal in Cambodia consisted of fresh vegetables and prahok | More

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

Visitor

Yesterday
:
1,906
Today
:
708
Total
:
4,294,539
 

កិច្ចប្រជុំស្តីពីសា្ថនភាពការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍លើវិស័យ សេវាកម្សាន្តទេសចរណ៍

កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងទេសចរណ៏ មានរៀបចំកិច្ចប្រជុំស្តីពីសា្ថនភាពការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍លើវិស័យសេវាកម្សាន្តទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលផ្តោតសំខាន់លើការដោះ ស្រាយបញ្ហាប្រឈមនានាទាក់ទងទៅនឹងស្ថានភាពនៃមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ដោយទទួលបានការឯកភាពគ្នា ដូចខាងក្រោម៖

១ . បញ្ហាច្រកសុវត្ថិភាព (exit)៖មុននឹងបន្តផ្តល់អាជ្ញាបណ្ណដល់អាជីវកម្ម មណ្ឌលកម្សាន្តទេសចរណ៍បាន លុះណាទីតាំងអាជីវកម្មនោះ មានទ្វារសុវត្ថិភាពបានត្រឹមត្រូវ បើមិនដូច្នោះ ក្រសួងទេសចរណ៍អាច ផ្តល់ជូនអាជ្ញាបណ្ណបណ្តោះអាសន្នដែលមានសុពលភាពរយៈពេល ០៣ខែ។ ចំពោះអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍ថ្មី បើមិនមានច្រក សុវត្ថិភាពទេក្រសួងទេសចរណ៍មិនអាចចេញអាជ្ញាបណ្ណអោយជា ដាច់ខាត។

២. បញ្ហាសំលេង៖ ត្រូវមានការណែនាំដល់អាជីវកម្មមណ្ឌលកម្សាន្ត ទេសចរណ៍មិនត្រូវឲ្យមានសំលេងរំខានដល់ប្រជាពលរដ្ឋរស់នៅជិត ខាង ប្រសិនបើស្ថិតនៅសណ្ឋាគារម្ចាស់អាជីវកម្មមិនត្រូវឲ្យលឺ សំលេងរំខានដល់ភ្ញៀវដែលស្នាក់នៅជាដាច់ខាត ។ ក្រសួងទេសចរណ៍នឹងធ្វើសេចក្តីជូនដំណឹងដល់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យស្តីពី “ទ្វាសុវត្ថិភាព និងបញ្ហាសំលេង ក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីការចេញសេចក្តីជូនដំណឹងក្នុងរយៈពេល ៣ ខែ ប្រសិនបើអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍នៅតែមិនអនុវត្ត បានតាម សេចក្តីជូនដំណឹងនេះ ក្រសួងទេសចរណ៍នឹងចាត់វិធានការ រហូតដល់ផ្អាកដំណើរការអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍នោះ តែម្តង។