English
The Ministry of Tourism of Cambodia  
Kingdom of Wonder
 
Multimedia

Pchum Ben Day or All Soul Day

Pchum Ben Day or All Soul Day

Running for 15 days from the end of September into October, and the exact date determined by the lunar calendar, this festival is dedicated to blessing...

| More
Cambodian Food

Prahok Kties

Prahok KtiesOur first meal in Cambodia consisted of fresh vegetables and prahok | More

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

Visitor

Yesterday
:
1,884
Today
:
89
Total
:
4,430,496
 

កិច្ចប្រជុំជាមួយភាគីរដ្ឋ និងឯកជនក្នុងវិស័យ ទេសចរណ៍

កិច្ចប្រជុំ​ជាមួយ​ភាគី​រដ្ឋ និង​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ នា​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍​៖

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ជំរុញ​លើកទឹកចិត្ត​ដល់​វិស័យ​រដ្ឋ វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​ខិតខំ​បង្កើន​ផលិតផល​ទេសចរណ៍​ថ្មីៗ សម្រួល​មធ្យោបាយ​នានា​ជូន​ទេសចរ ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ឱ្យបាន​ទូលំទូលាយ ពិសេស​ត្រូវ​ពង្រឹងពង្រីក​ផលិផល​ទេស ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​ឱ្យ​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន និង​ទាក់ទាញ​ពួកគេ​ឱ្យ​ស្នាក់​នៅ​កម្ពុជា​បានយូរ ចំណាយ​កាន់តែច្រើន​។​

​ឯកឧត្តម ថោង ខុន បាន​ថ្លែងថា ដើម្បីឱ្យ​ភ្ញៀវទេសចរ​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន ស្នាក់​នៅ​កាន់តែ​យូរ និង​ចំណាយ​កាន់តែ​ច្រើន​ថែមទៀត ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ផ្នែក​រដ្ឋ ឯកជន ប្រជាពលរដ្ឋ និង​ដៃគូ​ពាក់ព័ន្ធ​នានា (4P) ត្រូវ​រួមគ្នា​ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​កម្ពុជា​ពោរពេញ​ទៅ​ដោយ​ភាព​ស្អាត និង​បៃតង​។ មួយវិញទៀត ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​គ្មាន​សំរាម​ក្រោម​តុ បង្គន់​អនាម័យ​សាធារណៈ​ស្អាត ក៏​ជា​កត្តា​ចាំបាច់​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃនេះ ភាគី​រដ្ឋ ឯកជន និង​ដៃគូ​ពាក់ព័ន្ធ បាន​ឯកភាពគ្នា​ថា​នឹង​ខិតខំ​បង្កើន​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ច្រើន តាមរយៈ​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​បន្ថែម ខិតខំ​អនុវត្ត​យុទ្ធសាស្ត្រ​ដែល​ក្រសួង​ទេសចរណ៍​បាន​ដាក់ចេញ ដូចជា ការទទួលស្គាល់​អ្នកជំនាញ​ពីមុន RPL​កម្មវិធី​រៀន​ផង​ធ្វើការ​ផង និង​កម្មវិធី​រៀន​មុន​ធ្វើ​ការងារ​តាម​ក្រោយ​ជាដើម​។​

​ឯកឧត្តម ថោង ខុន បាន​ជំរុញ​ឱ្យមាន​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍ ឱ្យបាន​កាន់តែ​ច្រើន​ថែមទៀត​។ លោក​ក៏​បាន​លើកទឹកចិត្ត​ដល់​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ម្ហូបអាហារ និង​វិស័យ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់ ត្រូវ​ពង្រឹង​គុណភាព​សេវាកម្ម​ម្ហូបអាហារ សេវាកម្ម​ស្នាក់នៅ សេវាកម្ម​លក់​កញ្ចប់​ទ​ស្សន​កិច្ច​ជូន​ភ្ញៀវទេសចរ​ជាដើម​។​

​ចំពោះ​ផលិតផល​នានា​ដែល​លក់​ជូន​ភ្ញៀវ​ទេសចរ ត្រូវដាក់​ពាណិជ្ជ​នាម​ទាំងឡាយណា​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិខ្មែរ និង​ងាយស្រួល​ចំណាំ រីឯ​ពាណិជ្ជសញ្ញា​ក៏​ត្រូវ​ដាក់​បែបណា​ស្រួល​ចំណាំ ងាយស្រួល​ក្នុង​ការផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ពី​ផលិតផល​ទាំងនោះ ពិសេស​គឺ​ផលិតផល​ឧស្សាហកម្ម​ខ្នាតតូច និង​មធ្យម (SME) ដែល​ជា​ជំនួយ​យ៉ាង​សំខាន់​ដល់​ការផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា​។​

​ជាមួយគ្នា​នោះ ក្រសួង​ទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ ថែមទាំង​បាន​ឯកភាពគ្នា​លើ​ការ​សិក្សា​រួម​គ្នា​មួយ​នា​ពេលខាងមុខ លើ​យុទ្ធសាស្ត្រ​ទីផ្សារ និង​ផែនការ​សកម្មភាព ក្នង​ការផ្សព្វផ្សាយ​ទេសចរណ៍ ដែល​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍ ដែល​រួប​មាន​សមាជិក​មក​ពី​ផ្នែក​សាធារណៈ និង​ឯកជន នឺង​ពិភាក្សាគ្នា​ឱ្យបាន​ល្អិតល្អន់ នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ក្នុង​កិច្ចប្រជុំ​ខាងលើ ខាង​ផ្នែក​ឯកជន​បានស្នើ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យ​ជួយ​សម្រួល​ដល់​មធ្យោបាយ​ធ្វើដំណើរ​ឯកជន និង​ជា​គ្រួសារ​របស់​ភ្ញៀវទេសចរ ដែល​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ ហើយ​ភាគី​គយ​ក៏​បាន​បញ្ជាក់​វិញ​ថា នឹង​ខិតខំ​កែសម្រួល​បែបបទ​នេះ​ឱ្យ​បាន​រហ័ស និង​ងាយស្រួល​ជាង​មុន​។ រីឯ​ខាង​អន្តោប្រវេសន៍​ក៏​បាន​សន្យាថា នឹង​ខិតខំ​បណ្ដុះបណ្ដាល​មន្ត្រី​ផ្នែក​ភាសា​អង់គ្លេស ក៏​ដូច​ជា​ភាសា​ចិន និង​ភាសា​ផ្សេងៗ​ទៀត​ឱ្យបាន​ល្អ​ផងដែរ និង​ចូលរួម​ចលនា​ប្រឡងប្រណាំង​ប​ដុស​ណ្ឋា​រ​កិច្ច​ល្អ​ច្រកទ្វារ​អន្តរជាតិ​។​

​ផ្នែក​ឯកជន​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ផង​ដែរ សូម​ជួយ​រក្សា ការពា​សន្តិសុខ​ដល់​ទេសចរ​។​

​ផ្នែក​ឯកជន​ក៏​បាន​សំណូមពរ​ដល់​សាលា​រាជធានី​ភ្នំពេញ ឱ្យ​ជួយ​កសាង​កំពង់ផែ​កាណូត​ទេសចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​ផងដែរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់ទៀតថា កម្ពុជា​នៅតែ​ស្វាគមន៍​ទេសចរ​ចិន ព្រោះ​ទេសចរ​ចិន​ជា​ទេសចរ​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ​លើ​ពិភពលោក ហើយ​ចាយ​ច្រើនជាងគេ កម្ពុជា​ខិតខំ​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ចិន តាមរយៈ​យុទ្ធសាស្ត្រ «China Ready» ធ្វើ​យ៉ាងណា​ផ្តល់​បដិសណ្ឋារកិច្ច​ដល់​ទីផ្សារ​ទេសចរ​ចិន​ឱ្យបាន​កាន់តែ​ល្អ ដើម្បី​ស្ថិរភាព កំណើន ទាំង​បរិមាណ និង​គុណភាព​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ប្រាប់​ថា បច្ចុប្បន្ន​នៅ​លើ​ពិភពលោក​គ្មាន​ប្រទេស​ណាមួយ​មិន​ចាប់​យក​ឱកាស ក្នុងការ​ត្រៀម​ទទួល​ទេសចរ​ចិន​នោះទេ សូម្បីតែ​នៅក្នុង​អាស៊ាន ប្រទេស​ថៃ ម៉ាឡេស៊ី សិង្ហ​បុរី វៀតណាម ក៏​ជា​ប្រទេស​ទទួល​ទេសចរ​ចិន​ច្រើន​ជាង​កម្ពុជា​កម្ពុជា​ផងដែរ​។​

​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ក៏​បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន និង​ដៃគូ​ពាក់ព័ន្ធ​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ នៅ​ខេត្ត​កោះកុង ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៤-១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ព្រមទាំង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នៃ​នយោបាយ ឈ្នះ ឈ្នះ និង​ពិធី​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​នយោបាយ ឈ្នះ ឈ្នះ ដែល​នឹង​ព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៩-៣០-៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាង​មុខ​ផង​ដែរ​៕​