English
The Ministry of Tourism of Cambodia  
Kingdom of Wonder
 
Multimedia

Pchum Ben Day or All Soul Day

Pchum Ben Day or All Soul Day

Running for 15 days from the end of September into October, and the exact date determined by the lunar calendar, this festival is dedicated to blessing...

| More
Cambodian Food

Prahok Kties

Prahok KtiesOur first meal in Cambodia consisted of fresh vegetables and prahok | More

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

Visitor

Yesterday
:
1,884
Today
:
80
Total
:
4,430,487
 

រាជរដ្ឋាភិបាល​នឹង​បង្កើត​គោលនយោបាយ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍


រាជរដ្ឋាភិបាល​នឹង​បង្កើត​គោលនយោបាយ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ បន្ទាប់​ពី​គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍​

(​ភ្នំពេញ​)៖ ដោយ​សម្លឹង​ឃើញ​នូវ​ផលប្រយោជន៍​ដ៏​សំខាន់ នៃ​វិស័យ​អេកូ​ទេសចរណ៍ វិស័យ​ទេសចរណ៍​សហគមន៍ និង​យល់​ច្បាស់​ពី​និន្នាការ​របស់​ភ្ញៀវទេសចរ​ពិភពលោក នាពេល​បច្ចុប្បន្ន​ផង​នោះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ការយកចិត្តទុកដាក់​យ៉ាង​ខ្លាំង ចំពោះ​វិស័យ​អេកូ​ទេសចរណ៍ និង​ទេសចរណ៍​សហគមន៍​។​

​ដោយហេតុនេះ​ហើយ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ មានឈ្មោះ​ថា «​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​» ដែល​មាន​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ ជា​ប្រធាន ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន ជា​អនុប្រធាន​អចិន្ត្រៃយ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​អនុប្រធាន និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជា​សមាជិក​។​

​បន្ទាប់​ពី​ទទួលបាន​ការសម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួ​ង កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ រួចមក ក្រុមការងារ​អន្តរក្រសួង​ខាងលើ បាន​បើក​កិច្ចប្រជុំ​លើក​ទី​៣​របស់ខ្លួន នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍ នា​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម ថោង ខុន និង​ឯកឧត្តម សាយ សំ​អាល់​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែងថា ដោយ​កាលពី​កិច្ចប្រជុំ​លើក​ទី​២ អង្គប្រជុំ​បាន​ពិនិត្យ​ឆ្លង​រួចហើយ​នូវ​គោលនយោបាយ​ជាតិ​ស្តីពី​អេកូ​ទេសចរណ៍ រី​ឯ​កិច្ចប្រជុំ​អន្តរក្រសួង​លើក​ទី​៣ នា​ព្រឹក​នេះ គឺ​ដើម្បី​ពិនិត្យ​ទៅលើ​គោលនយោបាយ​ជាតិ​ស្ដីពី​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍​។ ឯកឧត្តម​ថា ក្រោយ​ពី​ប្រជុំ​លើក​ទី​៣​នេះ​ចប់ សមាជិក​នីមួយៗ​នឹង​យក​សេចក្ដីព្រាង​គោលនយោបាយ​នេះ ទៅពិនិត្យ​បន្ត​នៅតាម​ក្រសួង​-​ស្ថាប័ន​រៀងៗ​ខ្លួន និង​បំពេញ​ធាតុ​ចូល​នានា​បន្ថែមទៀត ដើម្បី​បន្ត​កិច្ចប្រជុំ​លើក​ក្រោយ​ទៀត មុន​ដាក់​សេចក្ដីព្រាង​ចុងក្រោយ​នេះ​ជូន​គណៈរដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ និង​សម្រេច​។​

​ឯកឧត្តម​បន្តថា គោលនយោបាយ​ជាតិ​នេះ មាន​សារៈសំខាន់​ចាំបាច់​សម្រាប់​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍​នៅ​កម្ពុជា ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ (4Ps) មានដូចជា​៖ ភាគី​រដ្ឋ ឬ​សាធារណៈ (Public) ភាគី​ឯកជន (Private) ដៃគូ​អភិវឌ្ឍន៍ (Partnership) និង​ប្រជា​សហគមន៍​-​ទេសចរ (People)​។ ឯកឧត្តម ថោង ខុន បាន​សង្កត់ធ្ងន់ថា «​តួនាទី​សំខាន់​របស់​វិស័យ​សាធារណៈ ក្នុង​ក្របខណ្ឌ​សហគមន៍​ទេសចរណ៍​នេះ គឺ​ត្រូវ​ជួយ​ដល់​សហគមន៍ ដូចជា ការធ្វើ​ផ្លូវ​ទៅកាន់​សហគមន៍ ការរៀបចំ​គោលនយោបាយ​គ្រប់គ្រង និង​អភិវឌ្ឍន៍ ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស គោលនយោបាយ​លើកទឹកចិត្ត ផ្នែក​ពន្ធដារ គោលនយោបាយ​ក្នុង​ការប្រើប្រាស់​អគ្គិសនី និង​ប្រព័ន្ធ​ទូរស័ព្ទ អ៊ី​ន​ធឺ​រណេត ព្រមទាំង​ត្រូវ​បំពេញ​ការងារ​ជាច្រើន​ទៀត​»​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា អង្គប្រជុំ​ក៏បាន​ពិភាក្សា​លើ​ការងារ​ជាច្រើន​ទៀត​ផង​ដែរ ដូចជា ការអភិវឌ្ឍ​នៅ​សហគមន៍​ទេសចរណ៍​ជ្រាវ នៅ​ខេត្ត​សៀមរាប ដែល​ជា​សហគមន៍​មួយ​ដ៏​សំខាន់ ក្នុងចំណោម​សហគមន៍​ទេសចរណ៍ នៅ​កៀក​នឹង​គោលដៅ​ទេសចរណ៍​អង្គរ​។ ឯកឧត្តម​ថា ក្នុងចំណោម​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ប្រមាណ ៥០% គឺ​បាន​បន្តដំណើរ​ទៅ​ទស្សនា​នៅ​សហគមន៍​ទេសចរណ៍​នានា ដែល​នៅ​ជាប់​តំបន់​បឹង​ទន្លេសាប​រៀងរាល់ថ្ងៃ ក្នុងនោះ​មាន​៥​សហគមន៍ រួមមាន​៖ សហគមន៍​ចុង​ឃ្នាស សហគមន៍​កំពង់​ភ្លុក សហគមន៍​កំពង់​ឃ្លាំង សហគមន៍​ជ្រាវ និង​សហគមន៍​មេ​ជ្រៃ​៕​