English
The Ministry of Tourism of Cambodia  
Kingdom of Wonder
 
Multimedia

Pchum Ben Day or All Soul Day

Pchum Ben Day or All Soul Day

Running for 15 days from the end of September into October, and the exact date determined by the lunar calendar, this festival is dedicated to blessing...

| More
Cambodian Food

Prahok Kties

Prahok KtiesOur first meal in Cambodia consisted of fresh vegetables and prahok | More

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

Visitor

Yesterday
:
1,884
Today
:
90
Total
:
4,430,497
 

ឯកឧត្តរ​ដ្ឋ​មន្ត្រី ថោង ខុន ដឹកនាំ​មន្ត្រី​ចុះ​ត្រួតពិនិត្យ​ការងារ​ទេសចរណ៍​នៅ​ចុង​ឃ្នៀស



ឯកឧត្តរ​ដ្ឋ​មន្ត្រី ថោង ខុន ដឹកនាំ​មន្ត្រី​ចុះ​ត្រួតពិនិត្យ​ការងារ​ទេសចរណ៍​នៅ​ចុង​ឃ្នៀស សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក និង​ជ្រាវ (​ខេត្តសៀមរាប )

​នា​ថ្ងៃ​ចន្ទ ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ឯកឧត្តម ថោ ង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ស្ថានភាព និង​ការគ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍ សន្តិសុខ សុវត្ថិភាព​ទេសចរណ៍ អនាម័យ បរិស្ថាន និង​កាណូត​ដឹកជញ្ជូន​ទេសចរណ៍​នៅ​តំបន់​ទេ​សចណ៍​ចុង​ឃ្នៀស សហគមន៍​ទេ​សចណ៍​កំពង់​ភ្លុក និង​សហគមន៍​ទេសចរណ៍​ជ្រាវ ខេត្តសៀមរាប ដោយ​បាន​ជួបប្រជំ​ជាមួយ​ប្រធាន​សមាគម​កាណូត អ្នកគ្រប់គ្រង​ផែ​ទេសចរណ៍ ប្រធាន​សហគមន៍​ទេសចរណ៍ អាជ្ញាធរ​មូលដ្ឋាន លោក​មេឃុំ សមត្ថកិច្ច​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​នៅ​តំបន់​ទាំងបី​នេះ​។​

​បន្ទាប់ពី​បាន​ស្តាប់​របាយកាណ៍​របស់​ប្រធាន​សមាគម តំណាង​កំពង់ផែ ម្ចាស់​កាណូត អ្នក​បើកកាណូត អាជ្ញាធរ​មូលដ្ឋាន លោក​មេឃុំ និង​ប្រជាពលរដ្ឋ​រួចមក ឯកឧត្តម ថោង ខុន បាន​កោតសរសើរ និង​បាន​ណែនាំ​ដល់​ភ​គី​ពាក់ព័ន្ធ​ទាំងអស់ អោយ​បន្ត​សហការ​គ្នា​ពង្រឹង​ការងារ​គ្រប់គ្រង​សហគមន៍​ទេសចរណ៍ លើក​កំពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ដោយ​ត្រូវ​ខិតខំ​ប្រឹងប្រែង សហការគ្នា រួម​គិត រួម​ធ្វើ និង​រួម​ទទួលខុសត្រូវ ជាអាទិ​ត្រូវ​រៀបចំ​កាណូត​អោយបាន​ស្អាត​ល្អ មាន​ពោង​សុវត្ថិភាព អ្នក​បើកកាណូត​ត្រូវមាន​ឯកសណ្ឋាន​ត្រឹមត្រូវ និង​ត្រូវ​ឆ្លងកាត់​ការបណ្តុះបណ្តាល​វិជ្ជា​ជី​វះ ជំនាញ​មាន កាណូត​ទេសចរណ៍​ទាំងអស់ ត្រូវមាន​ការត្រួតពិនិត្យ ផ្នែក​បច្ចេកទេស​ជំនាញ​ពី​ក្រសួង​សាធារណការ ជាប្រចាំ និង​ត្រូវមាន​អាជ្ញា​បណ្ណ៍​ទេសចរណ៍ ជា​ចាំបាច់​។​ត្រូវ​នាំគ្នា​សិក្សា រៀនសូត្រ​ពី ការគ្រប់គ្រង​សហគមន៍ ទេសចរណ៍ អោយបាន​ល្អ​ស្រប​តាម​ស្តង់ដារ​សហគមនិជាតិ និង សហគមន៍​ទេសចរ​អាស៊ាន សំខាន់បំផុត ការធានា​អោយបាន​នូវ​គុណភាព​សេវា និង ការ បែងចែក​ផលប្រយោជន៏​ប្រកបដោ​យ​សមធម៌ ត្រូវ​ធានា​ថា​សហគមន៍​យើង​ជា​សហគម​ន៏​ទេសចរណ៍​ស្អាត បៃតង មាន​អនាម័យ​ស្អាត​ល្អ​គ្មាន​សំរាម បន្ទប់ទឹក ស្អាត សេវា​ពោរពេញ​ដោយ​គុណភាព ។​ដើម្បី​ធានា​ការដឹកនាំ​ពី​ក្រសួង មន្ទីរ​ទេសចរណ៍​ខេត្ត​ត្រូវ​ចាត់តាំង​មន្ត្រី​ថ្នាក់​អនុប្រធាន​មន្ទីរ ០១​រូប ចុះ​ពិនិត្យ តាមដាន និង​រាយការណ៍​ជា​ប្រចាំ​ជូន​មន្ទីរ ខេត្ត និង​ក្រសួង​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍​បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការលើកកម្ពស់​ជី​វ​ភាព​រស់នៅ និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​មូលដ្ឋាន តាមរយៈ​ការផ្តល់​ឱកាស​ការងារ និង​ការបង្កើត​ប្រាក់ចំណូល​ដែល​ទទួលបាន​ពី​សេវា​ស្នាក់នៅ (Home Stay) សេវា​មគ្គុទ្ទេសក៏ សេវា​ម្ហូបអាហារ ដឹកជញ្ជូន ។​ល​។ ព្រមទាំង​រួមចំណែក​ដល់​ការកាត់បន្ថយ​ចំណាកស្រុក ការអភិរក្ស ការថែរក្សា ការការពារ​ធនធាន​ធម្មជាតិ និង​ជីវៈជម្រុះ​ប្រកបដោយ​និរន្តរភាព ទប់ទល់​ការ​បម្រែបម្រួល​អាកាសធាតុ និង​ការបង្កើត​ទម្លាប់​ស្រឡាញ់​បរិស្ថាន​។ ប៉ុន្តែ​ជារួម ការអភិវឌ្ឍន៍​សហគម​ន៍​ទេសចរណ៍​មូលដ្ឋាន​ទាមទារ​ឲ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ក្នុង​បំណតែ​មួយ​គត់​គឺ​ដើម្បី​ថែរក្សា ការពារ និង​អភិរក្ស​ធនធាន​វប្បធម៌ ធម្មជាតិ និង​លើក​កំពស់​ជីវភាព​រស់នៅរ​ប​ស់ប​បរជាពលរដ្ឋ​សហគមន៍​តាមរយះ​ច​ណូល​បន្ថែម​ដែល​បានមកពី​វិស័យ​ទេសចរណ៏​។​

​សូមជម្រាបថា តំបន់​ទន្លេសាប​ជា​គោលដៅ​ទេ​សចណ៍​ប្រកប​ដោយ​ភាព​ទាក់ទាញ​បន្ទាប់ពី​តំបន់​អង្គរ ដោយ​ទេសចរ​ប្រមាណ​៥០% ទៅ​ទស្សនា​តំបន់​ទន្លេសាប ( មិនទាន់​រាប់​បញ្ចូល​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​)​ក្នុងនោះ តំបន់​ចុង​ឃ្នៀស​ទទួល​ទេសចរ​បាន​ប្រមា​ណ​ពី ១០០០-១៥០០​នាក់ ក្នុង​មួយ​ថ្ងៃ និង​សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក ទទួលបាន​ទេសចរ​ប្រមាណ ៨០០-១០០០​នាក់​ក្នុង​មួយថ្ងៃ ហើយ​ក្រៅពីនេះ​ទេសចរ​បាន​ទៅ​ទស្សនា​នៅ​សហគមន៍​ជ្រាវ មេ​ជ្រៃ និង​សហគមន៍​ទេសចរណ៍​ផ្សេងៗ​ទៀត​។​បច្ចុប្បន្ន​ន​ទេសចរ​អន្តរជាតិ​ទៅ​ទស្សនា​តំបន់​អង្គរ​មាន​ប្រមាណ ៦​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​រដូវ​មាន​ភ្ញៀវ​ច្រើន (High Season) ទេសចរ​កើន​ដល់​ប្រមាណ ១​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​។​