English
The Ministry of Tourism of Cambodia  
Kingdom of Wonder
 
Multimedia

Pchum Ben Day or All Soul Day

Pchum Ben Day or All Soul Day

Running for 15 days from the end of September into October, and the exact date determined by the lunar calendar, this festival is dedicated to blessing...

| More
Cambodian Food

Prahok Kties

Prahok KtiesOur first meal in Cambodia consisted of fresh vegetables and prahok | More

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

Visitor

Yesterday
:
1,884
Today
:
88
Total
:
4,430,495
 

រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​-​ថៃ​ឯកភាពគ្នា​ដាក់ចេញ​ផែនការ​ជាច្រើន​ចំណុច​

រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​-​ថៃ​ឯកភាពគ្នា​ដាក់ចេញ​ផែនការ​ជាច្រើន​ចំណុច​ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​

(​កំពត​)៖ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា​-​ថៃ​លើក​ទី​២ ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រួចមក ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា រួម​ជាមួយ​ឯកឧត្តម វី​រ៉ា​ស័ក្តិ កូវ​ស៊ូ​រ៉ាត់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ថៃ បាន​ឯកភាពគ្នា​ដាក់ចេញ​ផែនការ​ធំៗ​មួយចំនួន ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយគ្នា​។​

​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ​ត្រូវបាន​រៀបចំ​ឡើង​នា​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ ឡឺ បូកគោ​ផា​លេស (​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​)​ខេត្ត​កំពត​។​

​ភាគី​កម្ពុជា​-​ថៃ បាន​ឯកភាពគ្នា ដូចខាងក្រោម​៖

១៖ជំរុញ​លំហូរ​ទេសចរ​ទស្សនា​គ្នា​ទៅវិញទៅមក ទាំង ទេសចរ​កម្ពុជា និង​ទេសចរ​ថៃ ព្រមទាំង​ទេសចរ​មកពី ប្រទេស​ទី​បី​ទស្សនា​ប្រទេស​ទាំង​ពីរ​។ រដ្ឋមន្ត្រី​ទាំង​ពីរ ឯកភាពគ្នា ធ្វេី​ការ​បន្ថែម​ទៀត​ជាមួយ​ភាគី​ពាក់​ពន្ធ័ ដេ​ី​ម្បី​សំរួល​ការ​ធ្វេី​ដំណេី​រ និង​ដឹកជញ្ជូន​ទេសចរ ការរៀបចំ សម្បា​ទា និង ហេ​ដ្ឋា​រចនាសម្ពន័នា​នា នៅ​តាម​ច្រកទ្វារ​ព្រំដែន ព្រមទាំង​បញ្ហា​ទិដ្ឋាការ និង​ការប្រេីប្រាស់ បណ្ណ​ព្រំដែន​។ ភាគី​ទាំងពីរ​បាន​លេីក​គំនិត ធ្វើការ​បូកសរុប​ពី ACMECS Single Visa ជូន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន នៅពេល​ខាងមុខ​។​

២៖ការសិក្សា​ទីផ្សារ និង​ការផ្សព្វផ្សាយ​ទេសចរណ៍​៖ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​បន្ត​ជំរុញ​សកម្មភាព​ផ្សព្វផ្សាយ​រួមគ្នា «​ព្រះរាជាណាចក្រ​ពីរ គេ​ា​ល​ដៅ​ទេសចរណ៍​មួយ​» ចូលរួម​គ្នា​ផលិត​ឯកសារ​ផ្សព្វផ្សាយ video និង​ការចូលរួម​ការតាំងពិព័រណ៍​ទេសចរណ៍​។​

៣៖ពាក់ព័ន្ធ​នឹង​វិស័យ​ទេ​សចណ៍​នៅ​ច្រករបៀង​ទេសចរណ៍​ភាគខាងត្បូង ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ជំរុញ​ខ្សែ​ទស្សនកិច្ច​ដែល​ក្រុម​ជំនាញ​បាន​រៀបចំ​ដោយ​ត្រូវ​រៀបចំ​អោយមាន​កិច្ចប្រជុំ​ត្រីភាគី តំបន់ត្រីកោណ​សមុទ្រ​កម្ពុជា ថៃ វៀតណាម និង​ត្រូវ​ជំរុញ​ទេសចរណ៍​សមុទ្រ ទេសចរណ៍ តាម​នាវា​។ ភាគី​ទាំងពីរ​ក៏​បាន​ស្រប​យេ​ា​បល់​គ្នា​ក្នុង​ការជំរុញ ការតភ្ជាប់​ការហោះហើរ​ត្រង់​ទៅវិញទៅមក​រវាង​ប្រទេស​ថៃ ពិសេស​ភាគខាងត្បូង​ថៃ និង​ខេត្ត​ព្រះសីហនុ​ផងដែរ​។​

៤៖ភាគី​កម្ពុជា​ស្នើសុំ​ភាគី​ថៃ​ពិចារណា​ជួយផ្ដល់​ការបណ្ដុះបណ្ដាល​ផ្នែក​ជំនាញ​ទេសចរណ៍ ការគ្រប់គ្រង​គោលដៅ​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ពិសេស​ដល់​មន្ទី​រទេស​ចរណ៍​នៃ​ខេត្ត​ជាប់​ព្រំដែន​។ ភាគី​ថៃ​បាន​ឆ្លើយតប​ការជួយ​ជំរុញ​ការងារ​នេះ ខណៈ​ថៃ​កំពុង​ជួយ​បណ្ដុះបណ្ដាល (​តាមរយៈ​ការចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​ទេសចរណ៍ និង​សាកលវិទ្យាល័យ​រា​ចា​ម៉ាន់​ហ្កា​ឡា ថា​ន់​យ៉ាបុ​រី​)​។​

៥៖ភាគី​ទាំងពីរ​បាន​គាំទ្រ​គ្នា​ក្នុង​ការជំរុញ​ការវិនិយេាគ លេ​ី​វិសយ័​ទេសចរណ៍​។ កម្ពុជា​បាន​អញ្ជើញ​វិនិយោគិន​ថៃ ក៏​ដូចជា​អ្នកពាក់ព័ន្ធ​ខាង​ភាគី​ថៃ មក​វិនិយេាគ​នៅ​កម្ពុជា និង ចូលរួម​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍ ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ និង​បុណ្យ​សមុទ្រ​ដែល​រៀបចំឡើង​ជា​រៀងរាល់ឆ្នាំ​។​

៦៖អង្គប្រជុំ​ក៏បាន​អនុម័ត​ផែនការ​សកម្មភាព​រួម​សម្រាប់​អភិវឌ្ឍន៍​វិសយ័​ទេសចរណ៍​ឆ្នាំ​២០១៩-២០២១ (The Joint Action Plan 2019-2021)​។​

​សូមបញ្ជាក់​ថា នៅ​ឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៥,៦​លាន​នាក់ ក្នុង​អត្រា​កំណើន ១១,៨%​ធៀប​នឹង​ឆ្នាំ​២០១៦ ក្នុងនោះ​ទេសចរ​ថៃ​មាន​ប្រមាណ ៤០​ម៉ឺន​នាក់ រីឯ​ទេសចរ​កម្ពុជា​ទៅ​ថៃ​មាន​ប្រមាណ ៨៤ មុីន​នាក់​។​សម្រាប់​៨​ខែ​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ចំនួន ៣.៩៤៩.៧៥៩ កើនឡើង​ចំនួន ១១,៧% ក្នុងនោះ​ទេសចរ​ថៃ​មាន​ប្រមាណ ២១០.៨២៦​នាក់​៕​