English
The Ministry of Tourism of Cambodia  
Kingdom of Wonder
 
Multimedia

Pchum Ben Day or All Soul Day

Pchum Ben Day or All Soul Day

Running for 15 days from the end of September into October, and the exact date determined by the lunar calendar, this festival is dedicated to blessing...

| More
Cambodian Food

Prahok Kties

Prahok KtiesOur first meal in Cambodia consisted of fresh vegetables and prahok | More

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

Visitor

Yesterday
:
1,884
Today
:
89
Total
:
4,430,496
 

ក្រសួង​ទេសចរណ៍​ដាក់ចុះ​កម្មវិធី​បណ្តុះបណ្តាល​ផ្ទាល់​តាម​មណ្ឌល​អាជីវកម្ម​នៅ​ខេត្ត​ព្រះ

ក្រសួង​ទេសចរណ៍​ដាក់ចុះ​កម្មវិធី​បណ្តុះបណ្តាល​ផ្ទាល់​តាម​មណ្ឌល​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​ពង្រឹង​គុណភាព​សេវាកម្ម​

​ខេត្ត​ព្រះសីហនុ​៖ នា​រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ ក្រសួង​ទេសចរណ៍​បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី “​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​អាស៊ាន​” អម​ដោយ​សិក្ខាសាលា​តម្រង់ទិស “​គម្រោង​បណ្តុះបណ្តាល​ជំនាញ​បដិសណ្ឋារកិច្ច (HoKa) ប្រចាំ​ខេត្ត​ព្រះសីហនុ ” នៅ​សណ្ឋាគារ​ឆ្នេរ​ថ្មី ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ន​មន្ត្រី​ក្រសួង​ទេសចរណ៍ និង ឯកឧត្តម ផៃ ប៊ុន​វណ្ណៈ អភិបាលរង​នៃ​គណ​អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់ លោក លោកស្រី តំណាង​អាជីវកម្ម​ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន លោកគ្រូ អ្នកគ្រូ និង​ប្អូនៗ សិស្ស​-​និស្សិត និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​ប្រមាណ ១០០​រូប​។​

​សិក្ខាសាលា​ថ្ងៃនេះ​មាន​គោលបំណង ផ្សព្វផ្សាយ​វិជ្ជាជីវៈ​ទេសចរណ៍​អាស៊ាន ដល់​អ្នកជំនាញ ជាពិសេស​បុគ្គលិក​បម្រើ​ការងារ​ក្នុង​សេវាកម្ម​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ឲ្យទទួល​បាន​ការបណ្តុះ​បណ្តាល និង​ទទួលស្គាល់​សមត្ថភាព ដោយបេី​ក​ឱកាស​អភិវឌ្ឍជំ​នាញ​តាម​កម្រិត​គុណវុឌ្ឍិ​ជាតិ និង​អាស៊ាន​។ ក្នុង​នោះ​ផង​ដែរ​ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ ស្វីស ខន់​ថាក់ ក្រ​សួ​ទេសចរណ៍​បាន​ប្រកាស គម្រោង​បណ្តុះបណ្តាល​ជំនាញ​បដិសណ្ឋារកិច្ច​ប្រចាំ​ខេត្ត​ព្រះសីហនុ (HoKA) ដែរ​ជា​ជា​ទម្រង់​នៃ​ការ បណ្តុះបណ្តាល​ខាងក្នុង (In-House Training) ដែល​ត្រូវ​មាន​ការចូលរួម​ដោយ​អាជីវកម្ម និង​មានការ​បណ្តុះបណ្តាល​ដល់​ម្ចាស់ ឬ​អ្នក​គ្រប់គ្រង ដើម្បី​ចូលរួម​បណ្តុះបណ្តាល​បន្ត​។​

​កម្មវិធី​នេះ​នឹង​ចូលរួម​បង្កើត​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព​បន្ថែមទៀត ដើម្បី​ចូលរួម​សម្រេច​នូវ​ចក្ខុវិស័យ​ក្នុង​ការអភិវឌ្ឍ​ជំនាញ​យុវជន មាន​ជាអាទិ៍​៖
1. ត្រឹម​ឆ្នាំ​២០២០ ៥០% នៃ​អ្នកបម្រើ​ការងារ​ទាំងអស់ ត្រូវ​ឆ្លងកាត់​ការបណ្តុះបណ្តាល​
2. ត្រឹម​ឆ្នាំ​២០២៥ ១០០% នៃ​អ្នកបម្រើ​ការងារ​ទាំងអស់ ត្រូវ​ទទួល​ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ ដែល​មាន​ការទទួលស្គាល់​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ​តាម​ស្តង់ដា​អាស៊ាន ដើម្បី​សម្រេចបាន​នូវ​យុទ្ធនាការ "​បុគ្គលិក​មួយ ជំនាញ​មួយ​"
3. ត្រឹម​ឆ្នាំ​២០៣០ សម្រេច​ឲ្យបាន​នូវ​គោលដៅ​ការសិក្សា​ពេញ​មួយ​ជីវិត កំណើនសេដ្ឋកិច្ច និង​ការងារ​សមរម្យ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោម​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី វិស័យ​ទេសចរណ៍​មាន​កំណើន​យ៉ាង​គំហុក ក្នុង​អត្រា​ប្រមាណ ១៣.៨% នៅ​ឆ្នាំ​២០១៧ ក្នុងនោះ​បាន​បង្កើត​ការងារ​ប្រមាណ ៦២​ម៉ឺន​នាក់ ហើយ​នៅ​ឆ្នាំ​២០២០ កម្ពុជា​ត្រូវការ​អ្នកជំនាញ​ថ្មី​ប្រមាណ ២៨​ម៉ឺន​នាក់​បន្ថែមទៀត ដើម្បី​បម្រើ​សេវាកម្ម​ប្រកប​ដោយ​ភាពកក់ក្តៅ និង​គុណភាព​ជូន​ទេសចរ​ជាតិ​-​អន្តរជាតិ ព្រមទាំង​ចូលរួម​ពង្រឹងសមត្ថភាព​អ្នកជំនាញ​បច្ចុប្បន្ន​ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​ស្តង់ដា​ជាតិ និង​អាស៊ាន​។​