English
The Ministry of Tourism of Cambodia  
Kingdom of Wonder
 
Multimedia

Pchum Ben Day or All Soul Day

Pchum Ben Day or All Soul Day

Running for 15 days from the end of September into October, and the exact date determined by the lunar calendar, this festival is dedicated to blessing...

| More
Cambodian Food

Prahok Kties

Prahok KtiesOur first meal in Cambodia consisted of fresh vegetables and prahok | More

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

Visitor

Yesterday
:
1,884
Today
:
90
Total
:
4,430,497
 

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញ​សម្ពោធ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញ​សម្ពោធ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ២០១៨ នៅ​កោះ​ពេជ្រ​

(​ភ្នំពេញ​)៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូ​បើក​សម្ពោធ ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ (CTM 2018) នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ក្នុងនាម​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើង​ពី​ភាព​ជោគជ័យ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​កម្ពុជា ដែល​មាន​ប្រជាពលរដ្ឋ ៨៣.០២% បាន​ទៅ​ចូលរួម​បោះឆ្នោត​។ ជាមួយគ្នា​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​គាំទ្រ​ទាំងស្រុង​នូវ អនុសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ជួប​ជាមួយ​និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៨ ដោយ​បាន​បញ្ជាក់​ពី​ជំហរ​ដ៏​ម៉ឺងម៉ាត់​ក្នុង​ការការពារ​អធិបតេយ្យភាព ឯករាជ្យ​ជាតិ និង​សន្តិភាព ដោយ​មិន​ចុះ​ញ៉ម​ជាមួយ​បរទេស​ព្រោះតែ​ជំនួយ ឬ​ការ​គំរាម​សម្លុត​ណាមួយ​ឡើយ​។​

​សូមបញ្ជាក់​ថា ព្រឹត្តិការណ៍ CTM នេះ បាន​ប្រារព្ធ​ធ្វើ​ម្ដង​រួចមកហើយ កាលពី​ខែ​តុលា ឆ្នាំ​២០១៧ នៅ​ខេត្ត​សៀមរាប (CTM 2017) ដោយ​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​គួរ​ជាទី​មោទនៈ ហើយ​លើក​ទី​២ ឆ្នាំ​២០១៨​នេះ ក៏​កាន់តែ​ទទួលបាន​ជោគជ័យ​ដ៏​ធំ​បន្ថែមទៀត ដោយ​ស្ដង់​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​នេះ មាន​ការកើនឡើង​រហូត​ដល់ ៥៥.៩%​។​

​តាម​របាយការណ៍ ព្រឹត្តិការណ៍ CTM 2018 នេះ ទទួលបាន​ក្រុមហ៊ុន​ចូលរួម​តាំងពិព័រណ៍​ចំនួន ៥០០​ក្រុមហ៊ុន មាន​ស្តង់​សរុប​ចំនួន ១៧៣​ស្តង់ មកពី​៨០​ប្រទេស ដោយ​ក្នុង​នោះ​មាន​ស្ថាប័ន​ទេសចរណ៍​ជាតិ​មក​ពី​តំបន់​អាស៊ាន អាស៊ាន​+៣ និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សណ្ឋាគារ ទី​ភ្នាក់ងារទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ ក្រុមហ៊ុន​អាកាសចរណ៍ និង​សហគមន៍​ទេសចរណ៍​៕​