English
The Ministry of Tourism of Cambodia  
Kingdom of Wonder
 
Multimedia

Pchum Ben Day or All Soul Day

Pchum Ben Day or All Soul Day

Running for 15 days from the end of September into October, and the exact date determined by the lunar calendar, this festival is dedicated to blessing...

| More
Cambodian Food

Prahok Kties

Prahok KtiesOur first meal in Cambodia consisted of fresh vegetables and prahok | More

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

Visitor

Yesterday
:
1,884
Today
:
90
Total
:
4,430,497
 

ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បង្ហាញ​ផលិតផល​ទេសចរណ៍​ជាច្រើន​

ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បង្ហាញ​ផលិតផល​ទេសចរណ៍​ជាច្រើន​នៅ​កម្ពុជា ប្រាប់​ដល់​ប្រតិភូ​ជាតិ​-​អន្តរជាតិ ដែល​ចូលរួម​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ឆ្នាំ​២០១៨

(​ភ្នំពេញ​)៖ ក្នុង​ពិធី​លាង​សោយ​ភោជន៍​នៅ​សណ្ឋាគារ​សូហ្វីតែ​ល ភ្នំពេញ ភូ​កេត្រា នា​រាត្រី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​លើក​បង្ហាញ​អំពី​ផលិតផល​ទេសចរណ៍​ជាច្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រាប់​ដល់​ប្រតិភូ​ជាតិ និង​អន្តរជាតិ ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ ឬ​ហៅ​កាត់​ថា CTM 2018 (Cambodia Travel Mart 2018)​។​

​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បាន​ថ្លែងថា ក្រោម​ម្លប់​នៃ​សន្តិភាព​ដែល​បានមកពី​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រែក្លាយ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​សុខសន្តិភាព សុវត្ថិភាព​ក្នុង​តំបន់ សម្រាប់​ការ​ទស្សនា​របស់​ភ្ញៀវទេសចរ​គ្រប់ទិសទី​ក្នុង​ពិភពលោក ហើយ​កម្ពុជា​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​គួរ​ជាទី​មោទនៈ​។​

​កម្ពុជា​មាន​ម​រត​វប្បធម៌​ដ៏​ល្បីល្បាញ​លើ​ពិភពលោក គឺ​ប្រាសាទអង្គរវត្ត ជា​ផលិតផល​ដ៏​ពិសិដ្ឋ​បំផុត​សម្រាប់​កម្ពុជា ដែល​បាន​ផ្ដល់​នូវ​ថាមភាព​យ៉ាងខ្លាំង ក្នុង​ការទាក់ទាញ​ទេសចរ​មក​ពី​ជុំវិញ​ពិភពលោក កាន់តែ​ច្រើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​ក្រៅពីនេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​ទេសចរណ៍ កំពុង​តែ​ខិតខំ​បន្ថែមទៀត​ដើម្បី​ធ្វើ​ការអភិវឌ្ឍ​ផលិតផល នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ផ្សេងៗ​ទៀត ដូចជា តំបន់​រាជធានី​ភ្នំពេញ តំបន់ឆ្នេរ និង​តំបន់​អេកូ​ទេសចរណ៍​។​

​ខេត្តសៀមរាប ដែល​ជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ដ៏​ទាក់ទាញ​បំផុត ពោរពេញ​ទៅ​ដោយ​សក្ដានុពល​បេតិកភណ្ឌ​វប្បធម៌​យ៉ាង​ច្រើន​អនេក រួមមាន​៖ សំណង់​ប្រាសាទ​ជា​ប្រវត្តិសាស្ដ្រ ដែល​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​ជាច្រើន ក៏​កំពុង​ត្រូវបាន​យកចិត្តទុកដាក់​រៀបចំ​ឡើង ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ​។ តំបន់​នេះ​ក៏​កំពុង​ប្រែក្លាយ​ជា​ទីកន្លែង សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​នានា​ជាច្រើន ដូចជា ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង (Haft Marathon) ទិវា​យោគៈ​អន្តរជាតិ (International Day of Yoga) និង​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដោយ​បាន​ផ្ដល់​បទពិសោធ​ន៍​ឲ្យ​ទេសចរ​អន្តរជាតិ បាន​សិក្សា​ស្វែង​យល់​កាន់​ច្បាស់​ពី​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​កម្ពុជា​។​

​ភាព​ដ៏​មហស្ចារ្យ​មួយទៀត​នោះ គឺ​ការ​ទស្សនា​ព្រឹត្តិការណ៍​អរិយ​ភាព​ធម្មជាតិ ព្រះអាទិត្យ​រះ​ចំ​ពី​លើ​កណ្ដាល​កំពូល​ប្រាសាទអង្គរវត្ត (Angkor Equinox) ចំនួន​២​ដង​ក្នុង​មួយ​ឆ្នាំ​រៀងរាល់​ខែ​មីនា និង​ខែកញ្ញា​។​

​រាជធានី​ភ្នំពេញ​ដែលជា​បេះដូង​របស់​កម្ពុជា ក៏​កំពុង​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ផងដែរ ដែល​មាន​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កាន់តែច្រើន និង​កំពុង​ត្រូវ​បាន​គិតគូរ​អភិវឌ្ឍ​ឲ្យទៅជា​គោលដៅ​ទេសចរណ៍ MICE និង​ទេសចរណ៍​ទិញ​ទំនិញ​ដ៏​ពេញនិយម​មួយ​ក្នុង​តំបន់ នាពេល​អនាគត​។​

​ជាមួយគ្នានេះ ដើម្បី​បម្រើ​ដល់​ការ​ទស្សនា​របស់​ទេសច​រ រាជធានី​ភ្នំពេញ​ក៏​នឹង​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​មួយចំនួន​នៅ​ពេល​ខាងមុខ ដូចជា ព្រះរាជ​ពិធី​បុណ្យ​អុំទូក​បណ្ដែតប្រទីប​សំពះ​ព្រខែ នា​ថ្ងៃ​ទី​២១-២៣ ខែវិច្ឆិកា និង​ការរៀបចំ​ពិធី​សម្ពោធ​សមិទ្ធផល​វិមាន​ឈ្នះ​-​ឈ្នះ ដោយ​នឹង​មាន​កម្មវិធី​តាំងពិព័រណ៍​ម្ហូបអាហារ ការតាំងពិព័រណ៍​ទេសចរណ៍ កម្មវិធី​សម្ដែង​សិល្បៈ និង​កម្មវិធី​អបអរសាទរ​ឆ្លង​ឆ្នាំ​សកល ២០១៨​។​

​កម្ពុជា​ក៏​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វេទិការ​ទេសចរណ៍​អាស៊ាន​លើ​ក​ទី​៤០ នៅ​ឆ្នាំ​២០២១ (40th ATF 2021) និង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣ (32th SEA GAMES 2023)​។​

​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ ក៏​កំពុង​ក្លាយ​ជា​ប៉ូល​ទាក់ទាញ​ដ៏​សំខាន់​មួយទៀត ដោយ​តំបន់​កោះ​មួយ​ចំនួន​ក៏​កំពុង​ធ្វើ​ការអភិវឌ្ឍឲ្យ​ក្លាយទៅជា​រមណីយដ្ឋាន​ទេសចរណ៍ (Tourism Resort) ដែល​មាន​ផលិតផល និង​សេវាកម្ម​កំរិត​ស្ដង់ដារ​អន្តរជាតិ ដូចជា​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សម្បូរបែប​ទាំង​ផ្លូវគោក ផ្លូវទឹក ផ្លូវដែក និង​ផ្លូវអាកាស ពិសេស​ខេត្ត​នេះ​ក៏​មាន​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ដែល​អាច​អោយ​ទេសចរ​ធ្វើដំណើរ​តាម​ជើង​អាកាស​មកពី​រាជធានី​ភ្នំពេញ តំបន់​សៀមរាប​អង្គរ និង​ទីក្រុង​មួយចំនួន​ក្នុង​តំបន់​បាន​យ៉ាង​ងាយស្រួល​។​

​ជាមួយគ្នានេះដែរ តំបន់ឆ្នេរ​ក៏​នឹង​មាន​ការរៀបចំ ពិធីបុណ្យ​សមុទ្រ (Sea Festival) លើក​ទី​៧ ពី​ថ្ងៃ​ទី​១៤-១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ខេត្ត​កោះកុង ដែល​ជា​ខេត្ត​មួយ​ដ៏​ស្រស់​ស្អាត​នៅ​ភូមិភាគ​នារតី​នៃ​ប្រទេស​កម្ពុជា​។​

​ទន្ទឹមនឹងនេះ​ដែរ កម្ពុជា​ពិតជា​នៅ​បន្ត​ត្រូវការ​អ្នកវិនិយោគ​ពី​បរទេស​បន្ថែមទៀត​ដើម្បី​ធ្វើ​ការវិនិយោគ​លើ​ផលិតផល និង​សម្បទា​ទេសចរណ៍​ចាំបាច់​ជាច្រើន​ទៀត ដូចជា សណ្ឋាគារ​ប្រណីតៗ​លំដាប់​ផ្កាយ​៤ ផ្កាយ​៥ ភោជនីយដ្ឋាន​លំដាប់​ខ្ពស់ ហាង​លក់ដូរ​ទំនិញ (Shopping Mall) ទំនើបៗ រមណីយដ្ឋាន មជ្ឈមណ្ឌល​វិស្សមកាល​កម្សាន្ត និង​កីឡា​ទេសចរណ៍ សួន​កម្សាន្ត​របស់​កុមារ​នៅ​តំបន់​ទេសចរណ៍ ទាំង​នៅ​តំបន់​សៀមរាប​អង្គរ ទាំង​តំបន់​ភ្នំពេញ តំបន់​ឆ្នេរសមុទ្រ និង​រួម​ទាំង​តំបន់​អេកូ​៕​