ក្រសួងទេសចរណ៍ផ្សព្វផ្សាយពីភាពកាន់តែទាក់ទាញទេសចររបស់ខេត្តព្រះសីហនុ ដែលមានតំបន់ឆ្នេរ និងកោះ ដ៏ស្រស់ស្អាតដល់ទៅ ៣២
ព្រះសីហនុៈ ក្រសួងទេសចរណ៍បានធ្វើការផ្សព្វផ្សាយពីភាពកាន់តែទាក់ទាញទេសចររបស់ខេត្តព្រះសីហនុ ដែលមានតំបន់ឆ្នេរ និងកោះតូច ធំ ដ៏ស្រស់ស្អាតរហូតដល់ទៅ៣២កោះ ហើយការធ្វើដំណើរក៏កាន់តែងាយស្រួល ដោយសារតែមានផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងដែលទើបតែសាងសង់ក្នុងខេត្តនេះ។
ខេត្តព្រះសីហនុ មានឆ្នេរសមុទ្រដែលមានខ្សាច់សក្បុស និងត្រូវបានភ្ញៀវទេសចរជាតិ និងអន្តរជាតិស្គាល់ជាយូរយារមកហើយ។
ក្រៅពីតំបន់ឆ្នេរ ខេត្តនេះ ក៏មានកោះតូច-ធំ កោះដែលពោរពេញដោយសក្តានុពលទេសចរណ៍ចំនួន៣២ទៀតផងដែរ។
បើតាមផេកហ្វេសប៊ុកក្រសួងបរិស្ថាន ដោយសក្ដានុពលពីធម្មជាតិ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿនពីភ្នំពេញ-ក្រុងព្រះសីហនុ និងការស្ថាបនាផ្លូវចំនួន៣២ខ្សែក្នុងខេត្តនេះ ក៏រួមចំណែកយ៉ាងធំធេង ក្នុងការទាក់ទាញទេសចរ និងវិនិយោគិនបន្ថែមទៀតផងដែរ៕