ក្បួនរថយន្តទេសចរណ៍ចម្ងាយជាង ៦ពាន់គីឡូម៉ែត្រ ចេញពីចិនធ្លាយដល់កម្ពុជា

ក្បួនរថយន្តទេសចរណ៍ចម្ងាយជាង ៦ពាន់គីឡូម៉ែត្រ ចេញពីចិនធ្លាយដល់កម្ពុជា

(ស្ទឹងត្រែង)៖ ក្បួនរថយន្តទេសចរណ៍ ឬហៅថា Caravan Tours បានមកដល់កម្ពុជាហើយ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងនោះក្រុមការងាររបស់ក្រសួងទេសចរណ៍បានទទួលប្រតិភូ Caravan Tours នេះ ដែលមកពីប្រទេសចិនឆ្លងកាត់ប្រទេសឡាវមកកាន់ប្រទេសកម្ពុជា តាមច្រកព្រំដែនអន្ដរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង។

ក្បួនរថយន្តការ៉ាវ៉ាន់មានគោលបំណងផ្សព្វផ្សាយការផ្លាស់ប្ដូរទេសចរណ៍ និងវប្បធម៌ ក្នុងក្របខណ្ឌមេគង្គ-ឡានឆាង ដើម្បីអបអរសាទរឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០១៩។ ក្បួនរថយន្ដខាងលើចេញពីទីក្រុងគុនមីង ខេត្តយូណាន ឆ្លងកាត់ប្រទេសឡាវមកកាន់កម្ពុជា ដោយឆ្លងកាត់តាមទីក្រុងធំៗចំនួន ១០ មានចម្ងាយផ្លូវប្រមាណជាង ៦ពាន់គីឡូម៉ែត្រ ក្នុងរយៈពេល២៧ថ្ងៃ។

ខាងក្រសួងទេសចរណ៍កម្ពុជា គឺមានឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការ ជាអ្នកដឹកនាំ និងសម្របសម្រួលការងារ Caravan Tours នេះ ដោយមានការចង្អុលបង្ហាញណែនាំពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ក្បួនរថយន្ដការ៉ាវ៉ាន់បាននិងកំពុងធ្វើដំណើរពីខេត្តស្ទឹងត្រែង រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ធំ និងខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយពសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា និងជំរុញយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ» ឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀតនៅក្នុងទីផ្សារទេសចរចិន ដែលជាទីផ្សារឈរលំដាប់លេខ១នៅកម្ពុជា។

គួរបញ្ជាក់ថា ពិធីបើកជាផ្លូវការនៃពីធីបើកចេញដំណើរក្បួន Caravan Tours ធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឡ ស៊ូកាង រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ចិន អភិបាលខេត្តគុនមិញ លោក YU Chengfa និងលោក ហោ សារុន អនុរដ្ឋលេខាធិកាក្រសួងទេសចរណ៍កម្ពុជា នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្បួន Caravan Tour នេះរួមមាន៖ សាធារណរដ្ឋប្រជាមានិតចិន ក្រសួងទេសចរណ៍ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សមាគមអាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង និងអាជ្ងធរខេត្តស្ទឹងត្រែងសរុប ៣៣គ្រឿង៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.