កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត នឹង​ក្លាយជា​ច្រកទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​ដ៏​សំខាន់​ក្នុង​ការសម្រួល​ដល់​ប្រព័ន្ធ​គមនាគមន៍​ជាតិ​

(​កំពត​)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ប្រធាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គម្រោង និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ បាន​លើកឡើង​ថា កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត នឹង​ក្លាយជា​ច្រកទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​ដ៏​សំខាន់​ក្នុង​ការធានារ៉ាប់រង និង​សម្រួល​ដល់​ប្រព័ន្ធ​គមនាគមន៍​ជាតិ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​លើក​ឡើង​យ៉ាង​ដូច្នេះ ក្នុងឱកាស​ដឹកនាំ​ក្រុមការងារ និង​មន្ត្រីរាជការ​នៃ​ក្រសួង​ទេសចរណ៍ ចុះ​ត្រួតពិនិត្យ​សកម្ម ភាព​សាងសង់ «​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត​» ដែល​មាន​ទីតាំង​ស្ថិតនៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត នា​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩​។​

​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៨ រហូត​មក​បច្ចុប្បន្ន​ស​ម្រេច​បាន​ប្រមាណ​ជាង ២៥% ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ​២០១៩ ខាងមុខ ស្របពេល​នឹង​ខេត្ត​កំពត​ទទួល​ធ្វើជា​ម្ចាស់ ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ​ជុំ​ទី​២​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ធ្វើ​ការណែនាំ​ដល់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់ និង​ក្រុមហ៊ុន Consultant ត្រូវខិតខំ​ពន្លឿន​ដំណើ​ការ សាងសង់​ដោយ​អនុវត្តទៅ​តាម​ផែនការ​សកម្មភាព និង​ប្រកបដោយ​គុណភាព​ខ្ពស់​។​

​គម្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ ជា​គម្រោង​គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ពន្ធ័​ទេសចរ​ណ៍ សម្រាប់​កំណើន​ប្រកប​ដោយ​បរិយាប័​ន្នក្នុង​មហាអនុតំបន់មេគ​ង្គ (GMS TIIG No. 3194)​។​

​កំពង់ផែ​នេះ គឺជា​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ ដែល​គ្រោង​នឹង​អាច​ផ្ទុក​ទេសចរ និង​អ្នកដំណើរ​ប្រមាណ ១​លាន​នាក់​។ កំពង់ផែ​នេះ មាន​រចនាសម្ព័ន្ធ​តាម​ស្តង់ដារ​អន្តរជាតិ និង​ជា​កំពង់ផែ​សម្រាប់​អ្នកដំណើរ (​មិនមែន​ជា​កំពង់ផែ​ទំនិញ​ឡើយ​)​។​

​កំពង់ផែ​នេះ​នឹង​ក្លាយជា​ច្រកទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​យ៉ាងសំខាន់ ត​ភ្ជាប់​ការដឹកជញ្ជូន​ភ្ញៀវទេសចរ​ទៅ​កាន់​បណ្តា​កោះ​នានា​នៅ​ភាគខាងត្បូង និង​ត​ភ្ជាប់​ខេត្តកំពត នៃ​ប្រទេស​កម្ពុជា ទៅកាន់​ពិភពលោក​។ តាមរយៈ​កំពង់ផែ​នេះ នឹង​ជួយ​ជំរុញ​បន្ថែម​ការអភិវឌ្ឍ​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​នានា​នៅ​ខេត្ត​កំពត រមណីយដ្ឋាន​ភ្នំ​បូកគោ និង​គោលដៅ​ទេសចរណ៍​តំបន់​ឆ្នេរសមុទ្រ​របស់​កម្ពុជា​៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.