កម្ពុជាចាត់ទុកជប៉ុនជាទីផ្សារទេសចរណ៍សំខាន់មួយ

(តូក្យូ)៖ ដោយចាត់ទុកថាប្រទេសជប៉ុនជាទីផ្សារទេសចរណ៍ដ៏សំខាន់មួយរបស់ខ្លួន ក្រសួងទេសចរណ៍បានចូលរួមតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ (Tourism Expo Japan 2022) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២២-២៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសនេះឱ្យបានច្រើនឡើងវិញ។
លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការចូលរួមនេះដឹកនាំដោយឯកឧត្ដមថុក សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដោយក្រុមហ៊ុនឯកជនមួយចំនួននៅកម្ពុជា និងមានការចូលរួមពីអ្នកសារព័ត៌មាន ក្រុមហ៊ុនអន្តរជាតិ និងស្ថាប័នចំនួន១៤៤១ មកពី១៣៦ប្រទេសក្នុងតំបន់ និងពិភពលោក។
ដោយឡែក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ គឺជាថ្ងៃបើកជាផ្លូវការនៃពិព័រណ៍ទេសចរណ៍អន្ដរជាតិ គឺមានការចូលរួមពីភ្ញៀវទេសចរជប៉ុន និងទេសចរអន្តរជាតិនៃបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកសរុបចំនួន២៥,៩២៨នាក់។
លោក ប្រាក់ វិទ្ធី បានបន្តថា ទីផ្សារជប៉ុនជាទីផ្សារសំខាន់មួយសម្រាប់កម្ពុជា ដោយក្នុងរយៈពេល៧ខែក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនចំនួន៩,០២១នាក់ ស្មើ៩១៨.២% បើប្រៀបធៀបនឹងឆ្នាំ២០២១ ក្រោយវិបត្តិកូវីដ-១៩។
លោកបានបង្ហាញក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍ខាងលើ កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនជប៉ុនឱ្យមកទស្សនាប្រទេសកម្ពុជា «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងផ្ដល់ភាពកក់ក្តៅ» កាន់តែច្រើនថែមទៀតនៅឆ្នាំ២០២២-២០២៣ ដែលជាដំណាក់កាលស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា។
សូមបញ្ជាក់ថា ស្របតាមចក្ខុវិស័យនៃផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ ឆ្នាំ២០២២-២០២៣ (Recovery) ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងផ្នែកឯកជនកម្ពុជា-ជប៉ុនឱ្យកាន់តែទូលំទូលាយនៅលើទីផ្សារជប៉ុន ក៏ដូចជាទីផ្សារអន្តរជាតិក្នុងការបើករួមគ្នាទទួលទេសចរអន្តរជាតិឡើងវិញ ជាពិសេសផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅ ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ (Asian Youth Games 2029) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.