កម្ពុជាជម្រុញការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ទីផ្សារបណ្តាប្រទេសមជ្ឈឹមបូព៍ា និងបណ្តាប្រទេសមូស្លឹម

ទីក្រុងឌូបៃ សហភាពអារ៉ាប់រួម៖ ប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយ ឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីជំនាញចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ Arabian Travel Market (ATM 2019) នៅទីក្រុងឌូបៃ សហភាពអារ៉ាប់រួម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។

គួររំលឹកដែរថា​ ព្រឹត្តិការពិព័រណ៍ទេសចរណ៍អន្តរជាតិ ATM 2019 បានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៤ ដែលកាលនោះទីតាំងមានទំហំតែ ២.០០០ម៉ែត្រការ៉េ និងមានអ្នកទស្សនាចំនួនប្រហែល ៧.០០០នាក់ ប៉ុណ្ណោះ។ ដោយឡែកព្រឹត្តិការណ៍ឆ្នាំ២០១៩ នេះ មានទីតាំងទំហំរហូតដល់ ២៦.០០០ម៉ែត្រការ៉េ មានការចូលរួមជាង ១៥០ ប្រទេស និងជាង ៩០០ នៃភ្នាក់ងារទេសចរណ៍អន្តរជាតិ ពាណិជ្ជកម្ម សារព័ត៌មាន និងអ្នកទស្សនាជាង ២៨០០០ នាក់ ព្រមទាំងអ្នកលក់ជាង ២៥០០ ក្រុមហ៊ុន, អ្នកទិញដ៏មានសក្តានុពល និងអ្នកជំនាញមកពីស្ថាប័នទេសចរណ៍ជាតិនានាធ្វើបទបង្ហាញស្តីពីៈ​ វឌ្ឍនភាពនៃវិស័យទេសចរណ៍ជុំវិញពិភពលោក និន្នាការនៃការធ្វើដំណើរថ្មី ទេសចរណ៍បែបប​ច្ចេកវិទ្យា (Travel Tech Show) និងវេទិកាទេសចរណ៍រវាងសហភាព អារ៉ាប់ជាមួយចិន (Arabia China Tourism Forum) ផងដែរ។

ATM 2019 គឺជាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ដ៏ធំសម្រាប់ទីផ្សារទេសចរណ៍មជ្ឈឹមបូព៌ា ដែលជាឱកាសសម្រាប់កម្ពុជាក្នុងការជំរុញយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ "កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ" និងផ្សព្វផ្សាយវេទិកាទេសចរណ៍អាស៊ាន (ATF 2021) ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ ព្រមទាំងទាក់ទាញប្រតិបត្តិករទេសចរណ៍ វិនិយោគគិន និងភ្ញៀវទេសចរពីទីផ្សារមជ្ឈឹមបូព៌ា ជាពិសេសទេសចរអារ៉ាប់រួម មកទស្សនា និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត។

នៅក្នុងពន្លាក្រសួងទេសចរណ៍មានភ្ញៀវជាច្រើនចូលទស្សនា បានសាកសួរពត៌មាន ហើយឯកឧត្តមប្រធានប្រតិភូ ក៏ដូចជាមន្រ្តីជំនាញក៏បានផ្តល់ជូននូវពត៌មានអំពីការអភិវឌ្ឍន៍របស់វិស័យទេសចរណ៍កម្ពុជា ក្រោមការដឹកនាំដ៏មោះមុតរបស់ឯកឧត្តមបណ្ឌិត ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ធ្វើអោយវិស័យទេសចរណ៍កម្ពុជាមានភាពទាក់ទាញខ្លាំងទៅលើទីផ្សារអន្តរជាតិ និងជាពិសេសស្ថិតក្រោមដំបូលសុខសន្តិសុខ​ សុវត្ថិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

តាមរយៈព្រឹត្តិការណ៍ ATM 2019 នេះ ជាកាលានុវត្តភាពថ្មីមួយសម្រាប់កម្ពុជាក្នុងការចាប់យកចំណែកទីផ្សារ ភ្ញៀវទេសចរណ៍បណ្តាប្រទេសមជ្ឈឹមបូព៌ា និងបណ្តាប្រទេសមូស្លីម ហើយយើងសង្ឃឹមថា កម្ពុជានឹងទទួលបានទេសចរមកពីទីផ្សារមជ្ឈឹមបូព៌ា និងមូស្លឹមកាន់តែច្រើនថែមទៀត៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.