កម្ពុជា​ជម្រុញ​ការផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរ​ពី​ទីផ្សារ​ហ្វីលីពីន​

ឯកឧត្តម គុជ បញ្ញា​សា អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង រួម​ជាមួយ​ផ្នែក​ឯកជ​ន ចូលរួម​ពិ​ពរ័​ណ៍​ទេសចរណ៍​អន្តរជាតិ International Travel Trade Expo-ITTE Manila, Philipines 2019 ពី​ថ្ងៃ​ទី ៧-១០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន​


​សំដៅ​ជំរុញ​ផ្សព្វផ្សាយ​ទេសចរណ៍ ​កម្ពុជា​ប្រកបដោយ​សក្តានុពល និង​ភាព​ទាក់ទាញ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ នៅ​លើ​ទីផ្សារ​ហ្វិ លីពិន ពិសេស​ជំរុញ​យុទ្ធនា ការ​ផ្សព្វផ្សាយ​ទេសចរណ៍ កម្ពុជាៈ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់​ភាព​កក់ក្តៅ​ (Cambodia: Kingdom of Wonder-Feel the Warmth) និង​ដើម្បី​ផ្សព្វផ្សាយ​ពី​វេទិកា​ទេសចរណ៍​អាស៊ាន (ATF2021)​ដែល​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២១ សំដៅ​ទាក់ទាញ​ប្រតិបត្តិ​ករ​ទេសចរណ៍ វិនិយោគគិន និង​ភ្ញៀវទេសចរ ចូល​មក​ទស្សនា​ព្រះ រាជាណាចក្រ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើនឡើង​។​

​ព្រឹត្តិការណ៍​ពិព័រណ៍​អន្តរជាតិ​ITTE​នេះ ត្រូវបាន​បើក​សម្ភោ​ធ​ដំណើរការ​ក្រោម​អធិបតីភាព លោកជំទាវ ណាន​ស៊ី បិ​ន​ណេ សមា ជិក​ព្រឹទ្ធសភា​ហ្វីលីពីន សមាជិក​រដ្ឋសភា និង ឯកឧត្តម ប៊ែ​នីតូ បែង​ហ្សុន អនុរដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ហ្វីលីពីន ព្រមទាំង​មាន​អ្នក​ចូលរួម​ពី​ផ្នែក​សាធារណៈ និង​ឯកជន មាន​ប្រតិបត្តិ​ករ​ទេសចរណ៍ អ្នកលក់​៦១ ក្រុមហ៊ុន និង​អ្នកទិញ​២៨៦​ក្រុមហ៊ុន សរុប​ប្រមាណ​ជាង​៣០០​នាក់ មកពី​ប្រទេស​ចំនូ​ន ១៦​ប្រទេស​។​

​ចំពោះ​ផ្នែក​ឯកជន​កម្ពុជា​ដែល​ចូលរួម​ព្រឹត្តិការណ៍​នេះរួមមានទី​ភ្នាក់ងារទេសចរណ៍ Charming Tour ទី​ភ្នាក់ងារទេសចរណ៍ CSL និង​ទី​ភ្នាក់ងារទេសចរណ៍ K.U
​ព្រមជាមួយ​នោះ តំណាង​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ទីក្រុង​ម៉ានីល ក៏​បាន​អញ្ជើញ​ចូលរួម​ផង​ដែរ​។​

​កម្ពុជា​បាន​បង្ហាញ​នូវ​មោទនភាពនិង​កិត្តិយសព្រម​ជាមួយនឹង​សកម្មភាព ​ជំរុញ​ផ្សព្វផ្សាយគោលដៅ​ទេសចរណ៍​កម្ពុជា​ដ៏​ទាក់ ទាញ នៅក្នុង​ព្រឹត្តិការណ៍​ដ៏​សារសំខាន់​នេះ រួមមាន​៖

-​កម្ពុជា​មាន​ស្តង់​ពិព័រណ៍​ដើម្បី​ជម្រុញ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍ការជួប​ផ្ទាល់​ជាមួយ​អ្នក​ទិញនិង​អ្នកលក់ប្រតិបត្តិ​ករ​ទេស ចរណ៍​ដើម្បី​ជំរុញ​អាជីវកម្ម ផលិតផល កញ្ចប់​ទស្សនកិច្ច និង​ទេសចរណ៍​។​

-​កម្ពុជា​បាន​ធ្វើ​បទ​បង្ហាញ​អំពី​សក្តានុពល​សម្បូរណ៍បែប ការរីកចម្រើន​នៃ​វិស័យ​ទេសចរណ៍ ក៏​ដូចជា​ការធានា​បាន​ដ៏​ប្រសើរ​នូវ​សុខ សន្តិភាព ស្ថិរភាព​សង្គម សំដៅ​បន្ត​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យមាន​ការរីកចម្រើន ដែល​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ដល់​អ្នក ចូល រួម និង​ក្រុមហ៊ុន​ទេសចរណ៍​ហ្វីលីពីន​ដែល​នឹងធ្វើ​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន មកកាន់​ព្រះរាជា​ណ​ចក្រ​កម្ពុជា​។​

-​ឆ្លៀត​ឱកាស​នៃ​ព្រឹត្តិការណ៍​ពិព៍រណ៍ប្រតិភូ​កម្ពុជា​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីនក្រុមហ៊ុន​ឯក ជន និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ជា​ច្រេី​ន​ដើម្បី​កិច្ចសហការ​ជំរុញ​ទេស​ច​រណ៍​ក​ម្ពជា​ទៅ​កាន់​ទីផ្សារ​ហ្វីលីពីន និង​ជំរុញ​ការ​ទស្សនា​ទៅ វិញ ទៅមក (two-way visit)​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ហ្វីលីពីន​។​

​សូមបញ្ជាក់​ថា​ហ្វីលីពីន​ជា​ប្រទេស​ដែល​ល​មាន​ប្រជុំ​កោះ​ដ៏​ធំ​ជា​ច្រើន រហូតដល់​ទៅ​ជាង​៧,០០០​កោះ​នៃ​មហា សមុទ្រ​ប៉ាស៊ីហ្វិក ហើយ​នៅ​ឆ្នាំ​២០១៨ ប្រទេស Philipines ទទួលបាន​ទេសចរ​អន្តរជាតិ​ចំនួន​ប្រមាណ ៧.១ លាន​នាក់​។ ការហោះ​ត្រង់​រវាង​ទីក្រុង​ម៉ានីល​-​ទីក្រុង​ភ្នំពេញ ដែល​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៩ នឹង​ជំរុញ​លំហូរ​ភ្ញៀវទេសចរ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​ចូល មក​ទស្សនា​កម្ពុជា​។​