កម្ពុជាដណ្តើមបានមេដាយ៣គ្រឿងទៀតលើវិញ្ញាសារប្រដាល់ ចំបាប់ និងតេក្វាន់ដូ
កម្ពុជាដណ្ដើមបានមេដាយមាស៣គ្រឿងទៀតលើវិញ្ញាសារប្រដាល់ ចំបាប់ និងតេក្វាន់ដូ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែឧសភា។
ម្ចាស់មេដាយមាសវិញ្ញារប្រដាល់គឺកីឡាករ Rajapov Abdulla (៩២ គីឡូក្រាម) កីឡាករ Sari Mo កីឡាចំបាប់ (បុរស Greco Roman ៩៧ គីឡូក្រាម) និងកីឡាការិនី ស៊ន សៀវម៉ី វិញ្ញាសារតេក្វាន់ដូ (ទម្ងន់ ៧៣ គីឡូក្រាមនារី) ។
នៅព្រឹកថ្ងៃដដែលនេះ កម្ពុជាក៏បានឈ្នះមេដាយមាសចំនួនបីផងដែរលើវិញ្ញារកីឡាចំបាប់ ការប្រណាំងទូកប្រពៃណី និងយូដូ។
សរុបមេដាយមាសរបស់ប្រទេសម្ចាស់ផ្ទះពេលនេះបានហក់ឡើងដល់ ៦៥ គ្រឿង ក្នុងនោះគុនខ្មែរ ១៤ វិញ្ញាសា ១០ វ៉ូវីណាម ៨ គុនល្បុក្កតោ ៤ ជីនឡូន ៣ ជីជី ២ សូហ្វតេន្នីស ២ កីឡាអេឡិចត្រូនិក ២ ទ្រីយ៉ាត្លុង គ្រីឃីត២ វិញ្ញាសា Pencak Silat ២ ប៊ីយ៉ា ២ ហ្វាំងហែលទឹក ២ ចំបាប់ ១ អុក ១ បាល់បោះ ១ ការ៉ាតេ ១ វូស៊ូ ១ វាយសី ១ អត្តពលកម្ម ប្រណាំងទូកប្រពៃណី ១ យូដូ ១ ប្រដាល់ ១ និងតេក្វាន់ដូ ១។ AKP-Lim Nary