កម្ពុជានឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី២ នាចុងខែមករា ឆ្នាំ២០២១ នៅខេត្តសៀមរាប

(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារ អន្តរក្រសួងដើម្បីគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) និងរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍ជាតិលើកទី២ អមជាមួយពិធីប្រកាស់ដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ នាថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ ខាងមុខ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

កម្មវិធីដ៏មានសារៈសំខាន់នេះនឹងប្រារព្ធឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានការងារក្រុមការងារអន្តរក្រសួង (ក.គ.អ.អ) តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ការងារក្រុមការងារអន្តរក្រសួង (ក.គ.អ.អ) និងលោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានការងារក្រុមការងារអន្តរក្រសួង (ក.គ.អ.អ)។

អង្គវេទិកានឹងប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈអភិបាលរាជធានី-ខេត្ត ដែលជាសមាជិកក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ មន្ទីរជំនាញពាក់ព័ន្ធទាំងបី គឺទេសចរណ៍ បរិស្ថាន កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអង្គការជាតិ-អន្តរជាតិ និងដៃគូពាក់ព័ន្ធដែលធ្វើការងារពាក់ព័ន្ធនឹងសហគមន៍ តំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស ផ្នែកឯកជន ប្រតិបត្តិករទេសចរណ៍ សមាគមក្នុងវិស័យទេសចរណ៍ និងភាគីពាក់ព័ន្ធជាច្រើនទៀត។

អង្គវេទិកាប្រព្រឹត្តទៅដោយមានការរៀបចំជាកិច្ចពិភាក្សាបច្ចេកទេស (Panel Discussion) ដោយមានការចូលរួមពីវាគ្មិនសំខាន់ៗ អញ្ជើញមកពីស្ថាប័នសាធារណៈ ផ្នែកឯកជន តំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដៃគូជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធនានា ដោយលទ្ធផលនៃកិច្ចពិភាក្សានេះ នឹងត្រូវបញ្ចូលជាខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍លើកទី២ ស្តីពីការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលនឹងពិភាក្សា និងអនុម័តនាពិធីបិទវេទិកា។

កិច្ចពិភាក្សាបច្ចេកទេសនឹងផ្តោតលើប្រធានបទ ៣ សំខាន់គឺ៖

ទី១៖ ការវិវត្តន៍ និងអនាគតនៃវិស័យអេកូទេសចរណ៍ និងសហគមន៍ ក្នុងបរិបទជំងឺកូវីដ-១៩

ទី២៖ ភាពជាដៃគូបំពេញគ្នារវាងការអភិវឌ្ឍ និងការអភិរក្ស ក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

ទី៣៖ ការគាំទ្រក្របខណ្ឌគោលនយោបាយអន្តរវិស័យ និងយន្តការជម្រុញការអភិវឌ្ឍសហគមន៍។

ទន្ទឹមនឹងនេះ អង្គវេទិកាក៏មានរៀបចំជាពិព័រណ៍ខ្នាតតូច ស្តីពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីបង្ហាញពីផលិតផល និងសមិទ្ធផលសំខាន់ៗពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស។

ព្រមជាមួយអង្គវេទិកានឹងមានរៀបចំដំណើរទស្សនកិច្ចសិក្សា (Technical Tour) ទៅកាន់តំបន់សហគមន៍សំខាន់ៗមួយចំនួនក្នុងខេត្តសៀមរាប ដូចជា៖
* សហគមន៍ទេសចរណ៍កំពង់ភ្លុក
* សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍
* សហគមន៍ទេសចរណ៍ភ្នំគូលែន
* សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ
* សហគមន៍ភូមិធម្មជាតិរុនតាឯក
* សហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រី៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.