កម្ពុជាបង្ហាញសក្ដានុពលទេសចរណ៍របស់ខ្លួនដល់អ្នកវិនិយោគ និងទេសចរជប៉ុន

កម្ពុជាបង្ហាញសក្ដានុពលទេសចរណ៍របស់ខ្លួនដល់អ្នកវិនិយោគ និងទេសចរជប៉ុន

(អូសាកា)៖ នាឱកាសនៃការចូលរួមពិព័រណ៍សកលលោក-ជប៉ុន នៅទីក្រុងអូសាកា ក្រៅពីការចូលរួមជាវាគ្មិននាវេទិកាតុមូលរដ្ឋមន្ត្រី រៀបចំដោយអង្គការទេសចរណ៍ពិភពលោក ជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីវប្បធម៌ សិល្បៈ និងទេសចរណ៍ម៉ាឡេស៊ី ជំនួបទ្វេភាគីជាមួយអគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងជំនួបទ្វេភាគីជាមួយប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍ជប៉ុន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក អ៉ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានអញ្ជើញ ទស្សនាស្តង់ពិពរ័ណ៍ទេសចរណ៍អន្តរជាតិ ក្នុងនោះក៏មានស្តង់ទេសចរណ៍កម្ពជា ដែលមានលក្ខណល្អប្លែក និងបានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវអន្តរជាតិយ៉ាងខ្លាំង។

បន្ទាប់មកលោករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូតបានអញ្ជើញជាអធិបតីក្នុងកម្មវិធីរាត្រីផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងរាត្រីផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Tourism Roadshow and Cambodia Night) នៅរាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងអូសាកា ដែលមានការចូលរួមពីរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍មកពីទ្វីបអាហ្វ្រិក អឺរ៉ុប អារ៉ាប់ អាស៊ី ជាអាទិមកប្រទេសអូហ្កោដា ម៉ាឌីវ ម៉ុងហ្កោលី អេហ្ស៊ីប ឡាវ ភូមា ។ល។

ក្រុមប្រឹក្សាធុរកិច្ចវប្បធម៌កម្ពុជា-ជប៉ុន សារព័ត៌មាន និងក្រុមហ៊ុនទេសចរណ៍ជប៉ុន ដោយមានអ្នកចូលរួមសរុបប្រមាណ ៣០០នាក់ ក្នុងនោះមានក្រុមហ៊ុនជប៉ុនប្រមាណ ២០០ក្រុមហ៊ុន ព្រមជាមួយនឹងការរៀបចំស្តង់ពិពរ័ណ៍ទេសចរណ៍កម្ពុជាតាមរចនាបទដ៏ទាក់ទាញ។ នាឱកាសនោះ គណៈប្រតិភូ និងភ្ញៀវអន្តរជាតិបានចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងអំពីប្រពៃណីវប្បធម៌ អរិយធម៌ខ្មែរ និងសក្ដានុពលវិនិយោគទេសចរណ៍កម្ពុជា តាមរយៈទស្សនីយភាពសិល្បៈ និងបទបង្ហាញដោយក្រសួងទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ANA ក្រុមប្រឹក្សាធុរកិច្ចវប្បធម៌កម្ពុជា-ជប៉ុន និងក្រុមហ៊ុនសុខា អូតែល និងរីស៊ត។

នៅក្នុងសុន្ទរកថាបើកកម្មវិធី លោករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូតក៍បានបង្ហាញអំពីកំណើនសេដ្ឋកិច្ចកម្ពុជា គោលនយោយបាយអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ ធម្មជាតិ អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ដើម្បីទាក់ទាញទេសចរអន្តរជាតិ ក៏ដូចជាទេសចរ និងអ្នកវិនិយោគជប៉ុន មកកម្ពុជា ដោយបានលើកឡើងថា កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងនយោបាយវិនិយោគដ៏ប្រសើររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លៀសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួរឲ្យកត់សម្គាល់ នាឱកាសចូលរួមកម្មវិធីរាត្រីផ្សព្វផ្សាយនោះប្រទេសមួយចំនួនក៏បានបង្ហាញអំពីការចាប់អារម្មណ៍ជំរុញឲ្យ មានការចុះអនុស្សរណយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នាពេលអនាគតជាមួយកម្ពុជា ដូចជា ម៉ុងហ្កោលី អេស្ស៊ីប ម៉ាឌីវ ជាដើម៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.