កម្ពុជា​-​ចិន បើកសម្ពោធ ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌ ជា​លើកដំបូង​

នា​ល្ងាច​ថ្ងៃទី ៣០ ខែ​មករា ឆ្នាំ​២០១៩ កម្ពុជា​-​ចិន បាន​រួម​សហការ​គ្នា​រៀបចំ​ពិធី​បើក​សម្ពោធ ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌ ជា​លើកដំបូង ដែល​បាន​ប្រព្រឹត្ត​ទៅ​សាលសន្និសីទ​ចតុមុខ ក្រោម​អធិបតីភាព​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាង​ដ៏​ខ្ពស់​ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ការចូលរួម​ពី​ក្រសួង​ស្ថា ប័ន​ពាក់ព័ន្ធ ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ ប្រមាណ​ជាង ៦០០​នាក់​។​

​ក្នុង​ពិធី​បើក​សម្ពោធ​នេះ មានការ​ឡើង​ថ្លែង​សុន្ទរកថា និង​អាន​សា​លិខិត​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរ (​ដែល​រួមមាន​៖ សុន្ទ រកថា​ឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា សុន្ទរកថា​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា សុន្ទរកថា​លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​ត​សិល្បៈ​កម្ពុជា ការអាន​សារលិខិត​របស់​នាយក​រដ្ឋមន្ត្រី​ចិន​ដោយ​ឯកឧត្តម ឡ ស៊ូ​កាង រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍ ចិន និង​ការឡើង​អាន​សារលិខិត​របស់​សម្តេច​តេជោ​នា យក រដ្ឋមន្ត្រី​ដោយ​ឯកឧត្តម​ឧបនា​យក​រដ្ឋមន្ត្រី ហោ ណាំហុង​)​។​

​ជាងនេះទៀត ក្រុម​របាំ​សិល្បៈ និង​អ្នកចំរៀង​ល្បីៗ​របស់​ប្រទេស​ទាំង​ពីរ​បាន​ចូលរួម​សំដែង និង​ច្រៀង​រួមគ្នា ពិសេស​បាន​ធ្វើអោយ​គណៈ​អធិបតី ភ្ញៀវកិត្តិយស និង​មិត្ត​ចិន​-​កម្ពុជា មានការ​ជក់ចិត្ត​ដិត​អារម្មណ៍ និង​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការសំដែង​ដ៏​បុិន ប្រសព្វ ស្ទាត់​ជំនាញ និង​ភាព​ទាក់ទាញ​។​

​តាមរយៈ​ការរៀបចំ​បើកសម្ពោធ​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌ កម្ពុជា​-​ចិន លើកដំបូង​នេះ នឹង​ជួយ​ជម្រុញ​ដ់​ការ​ស្រូបទាញ​កំណើន​ទេសចរ និង​វិនិយោគិន​ចិន​មក​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត ពិសេស​នឹង​ពង្រឹង​បន្ថែមទៀត​នូវ​មូលដ្ឋាន​ទំនាក់ទំនង និង​កិច្ច សហ ការ​ផ្នែក​ទេសចរណ៍ និង​វប្បធម៌ កាន់តែ​រឹងមាំ ជិតស្និទ្ធ និង​ផ្សារភ្ជាប់​បេះដូង ដួងចិត្ត​និង​មនោសញ្ចេតនា​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​រឹងមាំ និង​សុីជម្រៅ សំដៅ​ចូល​រួមចំណែក​ដល់​ការបង្កើត​សហគមន៍​រួម​ដែល​មាន​វាសនា​តែមួយ​។​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.