កម្ពុជាដាក់ចេញគោលដៅឆ្នាំ២០២៣ ពោពេញទៅ ដោយបដិសណ្ឋារកិច្ច ល្អដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ

កម្ពុជា​ដាក់ចេញ​គោលដៅ​ឆ្នាំ​២០២៣ ពោ​ពេញ​ទៅ​ដោយ​បដិសណ្ឋារកិច្ច​ល្អ​ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តការណ៍ SEA-Game 2023 ខាងមុខនេះ​

(​រាជធានី​ភ្នំពេញ​)៖ ថ្លែង​ក្នុង​ពិធី​ប្រគល់​ជ័យលាភី​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី​១ ឆ្នាំ​២០១៨ អម​ជាមួយ​ការប្រកាស​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ (Mobile App) ចលនា​ប្រឡងប្រណាំង​បដិ​-​សណ្ឋារ​កិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍ និង​ច្រកទ្វារ​អន្តរជាតិ និង​ការប្រកាស​ចលនា​ប្រឡង​ប្រណាំង “​បដិ​សណ្ឋារ​-​កិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី​២ ឆ្នាំ​២០១៩” កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ភ្នំពេញ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​លើកឡើង​ថា​៖ “​កម្ពុជា​ដាក់ចេញ​គោលដៅ​ឆ្នាំ​២០២៣ ពោ​ពេញ​ទៅ​ដោយ​បដិសណ្ឋារកិច្ច​ល្អ​ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តការណ៍ SEA-Game 2023” ក្នុង​ពិធី​នោះ​ឯកឧត្តម​រដ្ឋមន្ដ្រី​ក៏​បាន​ប្រគល់​ជ័យលាភី “​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​” លើក​ទី​១ ឆ្នាំ​២០១៨ ដល់់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ចំនួន ៥៤ (​ជ័យលាភី​ស្នាមញញឹម​៣​ចំនួន​៖ ៣៩, ជ័យលាភី​ស្នាមញញឹម​ចំនួន​៖ ១២ និង​ជ័យលាភី​ស្នា មញ ញឹម​១​ចំនួន​៖ ០៣) ដល់​សណ្ឋាគារ និង​សេវា​ស្នាក់នៅ​ចំនួន ២១​ទីតាំង​, ភោជនីយដ្ឋាន​ចំនួន ២០​ទីតាំង​, ទី​ភ្នាក់ងារទេសចរណ៍​ចំនួន ០៤​ទីតាំង​, ហាង​ស្ប៉ា និង​ម៉ាស្សា​ចំនួន ០៤​ទីតាំង​, មណ្ឌល​កម្សាន្ដ​ទេសចរណ៍​មនុស្ស​ពេញវ័យ​ចំនួន ០៣​ទីតាំង និង​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន ០២​ទីតាំង​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ដ្រី ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ ក៏​បាន​មានប្រសាសន៍ថា ដើម្បី​កម្ពុជា​ជា​គោលដៅ​ទស​ចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ និង​កក់ក្ដៅ​ដល់​ភ្ញៀវទេសចរ និង​ដើម្បី​ឆ្ពោះ​ទៅ​ព្រឹត្តការណ៍ SEA Game 2023 ព្រមទាំង​ដើម្បី​សម្រេច​ចក្ខុវិស័យ​របស់​ក្រសួង​ទេសចរណ៍​ក្នុង​ការទាក់ទាញ​ទេសចរណ៍ ៧​លាន​នាក់​ក្នុង​ឆ្នាំ​២០២០ និង​១៥​លាន​នាក់​ក្នុង​ឆ្នាំ​២០៣០​ក្នុងនោះ​ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​ស្នើ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ផ្នែក​ឯកជន​បន្ដ​រួម​គ្នា​អនុវត្ត​ទិសដៅ​យុទ្ធសាស្ដ្រ​សំខាន់ ០២​ដូច ខាង ក្រោម​៖

• ទិសដៅ​យុទ្ធសាស្ដ្រ​ទី​១៖ ភាព​ស្អាត និង​បៃតង (Clean & Green)៖ ឯកឧត្តម​រដ្ឋមន្ដ្រី បាន​អំពាវនាវ​ឱ្យ​បន្ដ​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង “​ទីក្រុង​ស្អាត រមណីដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​” និង​ក៏​បាន​លើកឡើង​អំពី​ការអនុវត្ត​នូវ​ស្ដង់ដា​នានា​ដែល​កម្ពុជា និង​អាស៊ាន​ដាក់ចេញ​។ ជាងនេះទៅទៀត ឯកឧត្តម​ក៏បាន​អំពាវនាវ​ឱ្យ​គ្រប់​ទីកន្លែង​សាធារណៈ​ទាំងអស់​ត្រូវតែ​ស្អាត មាន​អនាម័យ និង​គ្មាន​សំរាម (​ជា​ពិសេស​សំរាម​ជា​ថង់ប្លាស្ទិក​)​។ នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ត្រូវតែ​សម្អាត​ឱ្យបាន​ស្អាត និ​បន្ទប់ទឹក​ត្រូវតែ​មាន​អនាម័យ​ជាប់​ជាប្រចាំ​។​

• ទិសដៅ​យុទ្ធសាស្ដ្រ​ទី​២៖ “​បន្ដ​ផ្ដល់​បដិសណ្ឋារកិច្ច​ល្អ​ឱ្យ​ក្លាយជា​របៀបវារៈ​ជាតិ​”៖ សូមបញ្ជាក់​ថា​យោង​តាម​ទស្សនាវដ្ដី Rough Guides គឺជា​ស្ថាប័ន​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​២០១៦ អំពី​ការធ្វើដំណើរ​ទេសចរណ៍​ដ៏​ឈានមុខ​គេ​មួយ​នៅក្នុង​ក្នុង​ពិភពលោក​បាន​បញ្ជាក់ថា​៖ “​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ប្រជាជន​រួសរាយ​រាក់ទាក់​បំផុត​ទី​១ ក្នុងចំណោម​ប្រទេស​ដែល​មាន​ប្រជាជន​រួស រាយ​រាក់ទាក់​ជាងគេ​ទាំង​១០​ក្នុង​ពិភពលោក​” ។ ក្នុង​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី ស្នើ​ឱ្យ​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​បង្កើន​ការបណ្ដុះបណ្ដាល​បដិស​ណ្ឋា​រកិ​ច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​ដល់​បុគ្គលិ​ឱ្យ​កាន់តែ​ទូលំ​ទូលាយ​ទៅតា​ម​កម្មវិធីសិក្សា (Curriculum) បដិសណ្ឋារកិច្ច​ល្ អ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ក្រសួង​ទេសចរណ៍​បាន​ដាក់ចេញ និង​ស្នើ​ឱ្យ​មាន​ការប្រឡងប្រណាំង​ផ្ទៃក្នុង​ដល់​បុគ្គលិក​តែម្ដង ដោយ​មូលដ្ឋាន​អាជីវកម្ម​ជា​អ្នកវាយតម្លៃ​ដោយផ្ទាល់​ចំពោះ​ ការបម្រើ​សេវា​បដិសណ្ឋារកិច្ច​ល្អ​របស់​បុគ្គលិក​ខ្លួនឯង​ដោយផ្ទាល់ ហើយ​តាមរយៈ​សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​តាម​វិស័យ​នី​មួយៗ នឹង​ជម្រុះ​បុគ្គលិក​ឆ្នើមៗ​រួច​ផ្ញើ​មក ក្រ សួង ទេសចរណ៍​ដើម្បី​ធ្វើការ​វាយតម្លៃ​នឹង​ទទួលស្គាល់​បូកសរុប​នៅ​កម្រិត​ថ្នាក់​ជាតិ​ជា​រៀងរាល់ឆ្នាំ ។​

“​បដិសណ្ឋារកិច្ច​ល្អ​ជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​”
“​បដិសណ្ឋារកិច្ច​ល្អ​ទេសចរណ៍​មាន​កំណើន​”​