ការដាក់តាំងស្លាកយីហោផ្សព្វផ្សាយតាមមូលដ្ឋានអាជីវកម្មទេសចរណ៏នៅក្នុងខេត្តព្រះសីហនុ

ក្រសួង​ទេសចរណ៍ តម្រូវឲ្យ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ប្រើ​ស្លាក​យីហោ​ដែល​សរសេរ​អក្សរ​ខ្មែរ​ធំ​ជាង និង​នៅ លើ​អក្សរ​បរទេស​

(​ភ្នំពេញ​)៖ ក្រសួង​ទេសចរណ៍​បាន​ចេញ​សេចក្ដីណែនាំ​ស្ដីពី ការ​ដាក់​តាំង​ស្លាក​យីហោ​ផ្សព្វផ្សាយ​តាម​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ដោយ​តម្រូវឲ្យ​ម្ចាស់​អាជីវកម្ម ទេសចរណ៍​ទាំងអស់​នៅក្នុង​ខេត្ត​នេះ ត្រូវ​សរសេរ​អក្សរ​ខ្មែរ​ឲ្យ​ធំ​ជាង​អក្សរ​បរទេស និង​ត្រូវ​ដាក់​នៅ​ជួរ​ខាងលើ​អក្សរ​បរទេស​។​

​តាម​សេចក្ដីណែនាំ​របស់​ក្រសួងទេសចរណ៍​លេខ ០០១ ស​ណន ចុះ​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ណែនាំ​ឱ្យ​ម្ចាស់​មូលដ្ឋាន​អា ជីវកម្ម សេវាកម្ម​ទេសចរណ៍​ទាំងអស់ នៅក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​អនុវត្ត​ដូចខាងក្រោម​៖

*​ទី​១៖ គ្រប់​ការតាំង​ផ្សព្វផ្សាយ​ស្លាក​យីហោ តាម​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ត្រូវ​សរសេរ​អក្សរ​ខ្មែរ​នៅ​ខាងលើ​

*​ទី​២៖ ម្ចាស់​មូលដ្ឋា​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ អាច​ប្រើប្រាស់​អក្សរ​បរទេស បន្ទាប់​ពី​ក្រោម​អក្សរ​ខ្មែរ អាស្រ័យ​ទៅតាម​ប្រភព​ទីផ្សារ នៃ​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ និង​ត្រូវមាន​ទំហំ​អក្សរ «​មួយ​ភាគពីរ​» នៃ​ទំហំ​អក្សរ​ខ្មែរ​ដែល​នៅ​ខាងលើ​។​

​ខាងក្រោម​នេះ ជា​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​របស់​ក្រសួង​ទេសចរណ៍​៖​