ការប្រឡងប្រណាំងប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារសម្រាប់ខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្ដម ណេប សាមុត អគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងឯកឧត្ដម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការប្រឡងប្រណាំងប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារនៅខេត្តកំពង់ធំ ដែលមានទីតាំងស្ថិតនៅវិថីដំរីជាន់ខ្លា និងផ្លូវលេខ៧ ភូមិទី២ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ វិថីលក់ម្ហូបអាហារនេះ រៀបចំឡើងដោយមានការគិតគូរលើផ្នែកលក្ខខណ្ឌទីតាំងសេវាកម្ម ស្របតាមស្តង់ដា “វិថីលក់ម្ហូបអាហាររបស់ក្រសួងទេសចរណ៍” (ដោយមានការចូលរួមពីសាកលវិទ្យាល័យចំនួន ០២ ដែលក្នុងនោះមកពីសាកលវិទ្យាល័យលីមកុកវីងចំនួន ០១ក្រុម និងមកពីសាកលវិទ្យាល័យន័រតុនចំនួន ០២ក្រុម)។
សូមបញ្ជាក់ថា ការប្រឡងប្រណាំងវិថីលក់ម្ហូបអាហារនេះ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ៨ ឆ្នាំ២០២០ ៖ ស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបន្តខិតខំរួមចំណែកលើកកម្ពស់ប្រពៃណី វប្បធម៌ និងបេតិកភណ្ឌម្ហូបអាហារខ្លួន សំដៅចូលរួមជំរុញឱ្យមានភាពសំបូរបែបនៃម្ហូបអាហារនិងត្រូវ “ក្រុង/ខណ្ឌមួយត្រូវមានវិថីលក់ម្ហូបអាហារមួយយ៉ាងតិច” “ស្រុកមួយត្រូវមានវិថីលក់ម្ហូបអាហារមួយយ៉ាងតិច” ។ លើសពីនេះទៀត ដើម្បីស្របតាមស្តង់ដាទីក្រុងស្អាត ។ ហើយនឹងរំពឹងថាវិថីលក់ម្ហូបអាហារនេះ នឹងក្លាយជាផលិតផលទេសចរណ៍មួយថ្មីទៀតសម្រាប់ខេត្តកំពង់ធំសម្រាប់ជម្រុញទេសចរណ៍ក្នុងស្រុកតាមតថភាពបច្ចុប្បន្ន ។ គួររំលឹកផងដែរថា វិថីលក់ម្ហូបអាហារនេះ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានសហការរៀបចំដោយទទួលបានជោគជ័យ ០២ លើករួចមកហើយ៖ ទី១. ប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារនៅខេត្តកំពត ទី២. ប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារខេត្តបាត់ដំបង ចំពោះគោលដៅបន្តក្នុងការរៀបចំវិថីលក់ម្ហូបអាហារគឺខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.