ក្រោយ​បង្កើត​សហគមន៍​ជី​ផាត​ជាង​១០​ឆ្នាំ ពលរដ្ឋ​ស្ទើរ​១០០​ភាគរយ នៅ​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង មិន​ធ្វើ​ចំណាកស្រុក​ឡើយ​

(​កោះកុង​)៖ បន្ទាប់​ពី​បង្កើត​ជា​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​ចាប់តាំងពី​ឆ្នាំ​២០០៧​មក បាន​ប្រែ​មុខមាត់​តំបន់​ដាច់ស្រយាល​នេះ​យ៉ាងខ្លាំង គឺ​បាន​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ស្ទើរតែ​១០០​ភាគរយ​។ ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្ត​កោះកុង បាន​ងាក​មក​ប្រកប​របរ​ដាំ​ដំណាំ នាំ​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត និង​ប្រកប​របរ​ផ្សេងៗ​ទៀត ដើម្បី​បំពេញ​តម្រូវការ​ភ្ញៀវទេសចរ​។​

​ថ្លែង​ប្រាប់​ក្រុម​ការងារ «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដែលជា​អ្នក​តាម​ប្រមាញ់​តំបន់​ទេសចរ​ថ្មីៗ​នៅ​កម្ពុជា នា​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក សូ លី​ហៀ​ង ប្រធានស្តីទី​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​សម្រាប់​បញ្ហា​ចំណាកស្រុក គឺ​កាត់​បន្ថយ​បាន​សឹងតែ​១០០​ភាគរយ​តែ​ម្តង​»​។​

​លោក សូ លី​ហៀ​ង បាន​បន្តថា អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៀត​នោះ សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត បាន​បែងចែក​ប្រាក់​វិភាគទាន​សម្រាប់​កសាង​ប្រព័ន្ធ​លូ ជួសជុល​ផ្លូវ និង​បែងចែក​ដល់​សមាជិក​ស​ហគ​ន៍ ដែល​បម្រើការ​សេវា​ជូន​ភ្ញៀវ​ទេសចរ​នៅក្នុង​សហ​គន៍​ផងដែរ​។​

​បើ​តាម​ប្រធានស្តីទី​រូបនេះ សព្វថ្ងៃ​ឃុំ​ជី​ផាត​មាន​ប្រជាពលរដ្ឋ​ជាង ៦០០​គ្រួសារ ហើយ​មាន​ពលរដ្ឋ ៣៦២​គ្រួសារ​ជា​សមាជិក​របស់​សហគម​ន៍ ដូច្នេះ​ពួកគាត់​អាច​ទាញ​ប្រយោជន៍​ពី​សហ​គន៍​ដូចជា​៖ ធ្វើ​ជា​ចុងភៅ​ភូមិ ចុងភៅ​ព្រៃ មគ្គុទេ្ទសក៏​នាំ​ភ្ញៀវ​ដើរ​ទស្សនា​កន្លែង​កម្សាន្ត​នានា​នៅក្នុង​តំបន់​អេកូ​ទេសចរណ៍​ជី​ផាត​។​

​លោក សូ លី​ហៀ​ង បានបញ្ជាក់​ថា នៅ​ឆ្នាំ​១៩៩៨ នៅ​ជី​ផាត មាន​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ ការទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើស្រែ និង​បរបាញ់​សត្វព្រៃ យ៉ាង​អនាធិបតេយ្យ​ខ្លាំង​មែនទែន ប៉ុន្តែ​ដោយ​មាន​ការមើលឃើញ និង​ជួយ​ជ្រោមជ្រែង​ពី​អង្គការ វ៉ា​យ​ឡែ​ហ្វ ឡាយ​អ៊ិន បាន​កាត់បន្ថយ និង​លុបបំបាត់​សកម្មភាព​ទាំងនេះ​ជា​បណ្ដើរៗ រហូតដល់​មានការ​ចងក្រង​ឯកសារ​មួយចំនួន​ជាមួយ​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ចំនួន ៤​ភូមិ នៅក្នុង​ឃុំ​ជី​ផាត​នេះ បង្កើត​ទៅ​ជា​សហគមន៍​ឡើង​។​

​សូមជម្រាបថា សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ត្រូវបាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៧ ក្នុង​គោលបំណង​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ និង​សត្វព្រៃ​ជាដើម​៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.