ក្រសួងទេសចរណ៍បង្ហាញវីដេអូផ្សព្វផ្សាយពីម្ហូបអាហារខ្មែរ ដោយផ្សារភ្ជាប់សក្តានុពលនៃគោលដៅទេសចរណ៍នៅទូទាំងប្រទេស

ក្រោមក្របខណ្ឌ «កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍» (TCBP) ដែលទទួលបានជំនួយហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដឹកនាំអនុវត្តដោយក្រសួងទេសចរណ៍ មានសកម្មភាពជាយុទ្ធសាស្រ្តជាច្រើនដែលបាននឹងកំពុងផ្តល់ផ្លែផ្កាជាបន្តបន្ទាប់ ចូលរួមទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសនៅក្នុងដំណាក់កាលចុងក្រោយនេះ ដែលទេសចរណ៍កម្ពុជាបាននឹងកំពុងទទួលរងឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ រវាងក្រុមអង្គភាពគ្រប់គ្រងគម្រោងរបស់ក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកគម្រោង TCBP ជាមួយទីភ្នាក់ងារ AFD ដឹកនាំដោយ លោកស្រី Anne Chapalain នាយករងទីភ្នាក់ងារ AFD ប្រចាំកម្ពុជា មានការបង្ហាញពីសមិទ្ធផលសកម្មភាពនានា ទាំងរបាយការណ៍សិក្សា, ការវិភាគវាយតម្លៃ, ការជម្រុញពិពិធកម្មផលិតផល និងគោលដៅទេសចរណ៍, ការធ្វើទំនើបកម្មការផ្សព្វផ្សាយ និងការធ្វើទីផ្សារទេសចរណ៍, ការពង្រឹងសមត្ថភាពស្ថាប័នរដ្ឋ និងវិស័យឯកជន, ជំនួយផ្នែកច្បាប់, និងការអភិវឌ្ឍវិស័យទេសចរណ៍វៃឆ្លាត ជាដើម។ ជាក់ស្តែង នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃម្សិលមិញ ក៏មានការបង្ហាញវីដេអូផ្សព្វផ្សាយ ស្តីពី “ការលើកកម្ពស់កិត្តិនាមទេសចរណ៍កម្ពុជា តាមរយៈរសជាតិ និងភាពទាក់ទាញដ៏ល្អបំផុតនៃម្ហូបអាហារខ្មែរ” ដែលត្រូវបានផលិតឡើង ជា ២ភាសា ខ្មែរ និងអង់គ្លេស ដើម្បីត្រៀមជាស្រេចក្នុងការជម្រុញការងើបឡើងវិញនៃសកម្មភាពទេសចរណ៍ក្នុងស្រុក ក៏ដូចជាត្រៀមទាក់ទាញភ្ញៀវទេសចរអន្តរជាតិនៅពេលខាងមុខ។
វីដេអូនេះបានបង្ហាញពីម្ហូបអាហារខ្មែរ ជាមួយគ្រឿងផ្សំសំខាន់ៗក្នុងស្រុក ផ្សារភ្ជាប់ជាមួយសក្តានុពល និងភាពទោលនៃគោលដៅទេសចរណ៍នៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយពីសកម្មភាពទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយផ្តោតលើវិសាលភាពចំនួន២គឺ៖ ម្ហូបអាហារជាផលិតផលទេសចរណ៍ និងការធ្វើទីផ្សារទេសចរណ៍ដោយផ្តោតលើម្ហូបអាហារជាចំណែកទីផ្សារទេសចរណ៍ប្រកបដោយសក្តានុពល។
សូមលោក លោកស្រី អ្នកនាង កញ្ញា អញ្ជើញទស្សនា វីដេអូផ្សព្វផ្សាយម្ហូបអាហារខ្មែរ ដែលមានភ្ជាប់ជូនខាងក្រោម។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.