ក្រសួងទេសចរណ៍រៀបចំវគ្គបណ្តុះបណ្តាលស្តីពីរបៀបប្រើប្រាស់ "ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា

ក្រសួងទេសចរណ៍រៀបចំវគ្គបណ្តុះបណ្តាលស្តីពីរបៀបប្រើប្រាស់ "ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា

នារសៀលថ្ងៃទី០៤ ខែតុលាឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានរៀបចំវគ្គបណ្តុះបណ្តាលរបៀបប្រើប្រាស់ "ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា www.accommodationregistrar.net" និងរបៀបប្រេីប្រាស់កម្មវិធី Mobile App បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៏។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមការដឹកនាំដោយឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងមានការចូលរួមពីអាជីវកម្មស្នាក់នៅទេសចរណ៍ក្នុងខេត្តសៀមរាប(សណ្ឋាគារ និងផ្ទះភ្ញៀវ) ។
ដេីម្បីអោយមានកិច្ចសហការល្អរវាងរដ្ឋ-ផ្នែកឯកជនក្នុងការកំណត់អត្តសញ្ញាណភ្ញៀវទេសចរ ក្រសួងទេសចរណ៍តម្រូវឲ្យសេវាកម្មសេវាកម្មសា្នក់នៅទេសចរណ៍ត្រូវ ៖
១៖ ប្រើប្រាស់ "ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍www.accommodationregistrar.net" នេះដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងទេសចរណ៍ ក្នុងកិច្ចសហការរួមគ្នាដល់ការគ្រប់គ្រងវត្តមានភ្ញៀវទេសចរណ៍ដែលចូលមកទស្សនា និងមកស្នាក់នៅតាមគោលដៅទេសចរណ៍កម្សាន្តនានាក្នុងព្រះរាជាណាក្រកម្ពុជា។

២៖ ចូលរួមចលនាប្រឡងប្រណាំង "បដិសណ្ឋារកិច្ចល្អ និងសន្តិសុខល្អ" សំដៅជម្រុញ និងលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ទេសចរណ៍ខិតខំប្រឹងប្រែងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឲ្យស្របតាមនិន្នាការនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តភាព សំដៅចូលរួមដល់កិច្ចអភិរក្សវប្បធម៌ ប្រពៃណីខ្មែរ និងចូលរួមដល់កិច្ចថែរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈប្រកបដោយស្នារតីទទួលខុសត្រូវ។

សូមចូលរួមអនុវត្តប្រើប្រាស់ " ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា www.accommodationregistrar.net" និងកម្មវិធី Mobile App ដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៏ឲ្យមានប្រសិទ្ធភាព

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.