ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាពិគ្រោះយោបល់កម្រិតតំបន់ ស្តីពីការរៀបចំកំណត់ផលិតផលទេសចរណ៍សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ ២០២១-២០៣៥ លើកទី២
នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាពិគ្រោះយោបល់កម្រិតតំបន់ ស្តីពីការរៀបចំកំណត់ផលិតផលទេសចរណ៍សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ ២០២១-២០៣៥ លើកទី២ ក្រោមអធិបតីភាព ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានក្រុមការងារដើម្បីសិក្សា និងរៀបចំយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ទីរពាក់ព័ន្ធមានចំនួន ០៤ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្តកែប និងប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ។
អង្គសិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណងប្រមូលនូវធាតុចូល គោលគំនិតនៃការរៀបចំកំណត់តំបន់ទេសចរណផលិតផលទេសចរណ៍ និងយុទ្ធសាស្ត្រសំខាន់ៗឆ្ពោះទៅការរៀចំយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ២០២១-២០៣៥។