ក្រសួងទេសចរណ៍សូមជូនដំណឹងអំពីការតម្រូវឱ្យដាក់ពាក្យស្នើសុំចុះបញ្ជីស្នើសុំអាជ្ញាបណ្ណសាលាវិជ្ជាជីវៈទេសចរណ៍ ឬគ្រឹះស្ថានបបណ្តុះបណ្តាលថ្មី ឬបន្ត ដើម្បីសម្រួលដល់ការស្នើសុំចុះបញ្ជីសាលាវិជ្ជាជីវៈទេសចរណ៍
រាជធានីភ្នំពេញ ៖ដើម្បីសម្រួលដល់ការស្នើសុំចុះបញ្ជីសាលាវិជ្ជាជីវៈទេសចរណ៍និងក៏ដូចជាចូលរួមដល់ការអនុវត្តវិធានការ ៣ ការពារ និង៣ កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ក្រសួងទេសចរណ៍បានរៀបចំ “ប្រព័ន្ធចុះបញ្ជីការសាលាវិជ្ជាជីវៈទេសចរណ៍តាមប្រព័ន្ធអនឡាញដែលអនុញ្ញាតឲ្យសាលាវិជ្ជាជីវៈទេសចរណ៍ គ្រឹះស្ថានបណ្តុះបណ្តាល ដែលទទួលស្គាល់ ឬចុះបញ្ជីដោយក្រសួងទេសចរណ៍អាចស្នើសុំការចុះបញ្ជីការទទួលស្គាល់ពីក្រសួងទេសចរណ៍តាមរយៈគេហទំព័រ https://bit.ly/3imFIjZ ” ឬ ស្កេន QR Code ដើម្បីធ្វើការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណ។
ខាងក្រោមនេះ ជាខ្លឹមសារសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍។