ក្រសួងទេសចរណ៍សហការជាមួយស្ថានទូតឥណ្ឌា រៀបចំ​ "ទិវាយោគៈអន្តរជាតិ​លើកទី៦” នៅសៀមរាប ដោយជោគជ័យ

(សៀមរាប)៖ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងស្ថាប័នពាក់ព័ន្ធបានរៀបចំ​ "ទិវាយោគៈអន្តរជាតិ​លើកទី៦” "The 6th International Day of YOGA" នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០​ វេលាម៉ោង០៦:៣០នាទីព្រឹក នាបរិវេណមុខក្លោងទ្វារ​ នៃប្រាសាទតាព្រ​ហ្ម​ ខេត្ត​សៀម​រាប-អង្គរ។

ទិវាយោគៈអន្តរជាតិលើកនេះ មានការចូលរួមជាគណៈអធិបតីពីឯកឧត្តម សូ​ វិសុទ្ធី​ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា លោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប ឯកឧត្តម សុខ សង្វារ អគ្គនាយករងអជ្ញាធរជាតិអប្សរា និងតំណាងក្រសួងអប់រំយុវជន និងកីឡា​ ព្រមជាមួយគ្រូបង្វិកពីប្រទេសឥណ្ឌា អ្នកសារព័ត៌មាន និងអ្នកចូលរួមហាត់ ប្រមាណ១២០នាក់ (មកពីជុំវិញខេត្តសៀមរាប និង ស.ស.យ.ក)។

ក្រសួងទេសចរណ៍បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិនេះ បានចំនួន ០៥លើករូចមកហើយ គិតចាប់ពីឆ្នាំ២០១៥ មកដល់ឆ្នាំ២០១៩ ដោយបានរៀបចំនៅតាមគោលដៅទេសចរណ៍ដ៏ពេញនិយមចំនួន ០៥គឺ៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកណ្តាល​ និងខេត្តបាត់ដំបង។ សម្រាប់ឆ្នាំ២០២០នេះ គឺជាលើកទី០៦ ដែលរៀបចំឡើងនៅបរិវេណមុខក្លោងទ្វារ​ នៃប្រាសាទតាព្រ​ហ្ម​ ខេត្ត​សៀម​រាប-អង្គរ។

នៅក្នុងស្ថានភាពនៃការីករាយដាលនៃជំងឺ COVID-19 លំហាត់ប្រាណ យូហ្គានេះកាន់តែមានអត្ថប្រយោជន៍ ដើម្បីអោយសារពាងកាយមាំមួន ពង្រឹងប្រព័ន្ធដកដង្ហើម និងប្រព័ន្ធការពារខ្លួន​ កាត់បន្ថយភាពតានតឹងផ្លូវចិត្ត Stress និងរក្សាបាននូវសុខភាព សុវត្ថិភាព ដល់យើងទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លង COVID-19 នេះ ហើយលំហាត់ប្រាណ យូហ្គា ត្រូវបានហ្វឹកហាត់​សម្រាប់​ អ្នកជំងឺកូវីដ-១៩ ដើម្បីព្យាបាលទប់ទល់ជំងឺនេះ យ៉ាងមានប្រសិទ្ធភាព​។

តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជាបានចូលរួមអបអរជាមួយបណ្តាប្រជាជាតិនានានៅក្នុងពិភពលោក ហើយគោលដៅទេសចរណ៍របស់កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ” "Cambodia: Kingdom of Wonder-Feel the Warmth" និងជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព នឹងត្រូវបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅដល់ភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់នៅទូទាំងពិភពលោក៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.