ក្រសួងទេសចរណ៍៖ ការធានាឲ្យបាននូវភាពស្អាត និងបៃតង គឺជួយបង្កើនការទាក់ទាញដល់ភ្ញៀវទេសចរ

( ខេត្តកំពង់ស្ពឺ) ៖ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ស្រ្តីនិងទីក្រុងស្អាត ស្រ្តីនិងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍ នៅសាលប្រជុំបណ្ណាល័យខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការចូលរួមពីឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ អាជ្ញាធរក្រុងច្បារមន មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ យុវជនស.ស.យ.ក និងប្រតិបត្តិករ សេវាករទេសចរណ៍ក្នុងខេត្តសរុបប្រមាណ ១៥០នាក់ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពន្លេចឱ្យឃើញពីតួនាទីរបស់ស្រ្តីនៅក្នុងសកម្មភាពទីក្រុងស្អាត និងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍ ។

សូមបញ្ជាក់ថា នៅក្នុងវិស័យមាសបៃតងមួយនេះ កម្លាំងពលកម្មស្រ្តីមានច្រើនជាងបុរសគឺប្រមាណជាង ៦០% ដែលបានបង្ហាញឱ្យឃើញថា ស្រ្តីមានសក្តានុពលធំនៅគ្រប់សសៃឈាមនៃទេសចរណ៍ ជាពិសេសនៅក្នុងសកម្មភាពទីក្រុងស្អាត ស្ត្រីហាក់មានការពាក់ព័ន្ធច្រើនជាងគេដោយសារស្ត្រីភាគច្រើនជាអ្នកបម្រើការផ្ទាល់នៅនឹងកន្លែងបន្ទប់ទឹក បង្គន់សាធារណ: ផ្ទះបាយ ឬកន្លែងចម្អិនម្ហូបអាហារ ទៅផ្សារ ជាមេផ្ទះ ជាអ្នកជូតសម្អាត និងជាអ្នកអប់រំកូនចៅនៅក្នុងគ្រួសារ។ល។ ដែលការងារទាំងនេះជះឥទ្ធិពលទៅនឹងបរិស្ថាន អនាម័យ តាមរយ:ការវេចខ្ចប់ទុកដាក់សំរាម ការប្រើប្រាស់ថង់ប្លាស្ទីក និងផលិតផលក្នុងស្រុក។ ជាទូទៅគេមិនសូវឃើញមានបុរសប្រកាន់យកការងារទាំងអស់នេះទេ តែយ៉ាងណាទីក្រុងអាចល្អស្អាតទៅបានលុះត្រាតែមានការចូលរួមពីយើងទាំងអស់គ្នា។

លោកជំទាវរដ្ឋលេខាធិការរូបនេះបានបញ្ជាក់ទៀតថា ទីក្រុងស្អាតទៅបានអាស្រ័យដោយមានបរិស្ថាន អនាម័យ មានសណ្តាប់ធ្នាប់របៀបរៀបរយ ហេដ្ឋារចនាសម្ព័ន្ធ មជ្ឈដ្ឋានរស់នៅល្អប្រសើរដែលផ្តល់ភាពកក់ក្តៅដល់ប្រជាជន និងភ្ញៀវទេសចរ។ ដើម្បីកម្ពុជាស្អាត កម្ពុជាបៃតង ក្រសួងទេសចរណ៍ ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញនូវ “ ចលនាប្រឡងប្រណាំងទីក្រុងស្អាត ” ហើយដែលស្រ្តីក៏បានចូលរួមយ៉ាងសកម្មនៅក្នុងចលនានេះផងដែរ។ ការរួមគ្នាធ្វើឱ្យទីក្រុងស្អាត មិនត្រឹមតែដើម្បីសោភណភាពបរិស្ថានល្អ សុខមាលភាព ផាសុខភាពរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកស្ទួយកិត្តិយសប្រទេសជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនតាមរយៈកំណើននៃភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិផងដែរ។ ដូច្នេះគឺវាចាំបាច់ណាស់ត្រូវបង្កើនភាពទាក់ទាញ និងបៃតងដើម្បីនិរន្តរភាពទេសចរណ៍ ដោយហេតុថាគ្មានទេសចរណាម្នាក់ចង់ទៅលេងកម្សាន្តកន្លែងដែលអាប់អួរ ដែលរុំព័ទ្ធដោយបរិស្ថានមិនល្អនោះទេ យើងអាចនិយាយដោយខ្លីថា " ការធានាឲ្យបាននូវភាពស្អាត និងបៃតង គឺជួយបង្កើនការទាក់ទាញដល់ភ្ញៀវទេសចរ " ។

លោកជំទាវរដ្ឋលេខាធិការក៏បានស្នើឱ្យសិក្ខាកាម និងអ្នកពាក់ព័ន្ធក៏ដូចជាប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តនូវ “ ទស្សនទានស្អាត និងបៃតង ” ដើម្បីការរស់នៅស្អាត លំនៅស្ថានស្អាត ភូមិ ឃុំ សង្កាត់ស្អាត សហគមន៍ស្អាត ទីក្រុងស្អាត។ ព្រមជាមួយនេះ លោកជំទាវរដ្ឋលេខាធិការក៏បានផ្តល់នូវអនុសាសន៍បន្ថែម ដើម្បីឱ្យគ្រប់គ្នាចូលរួមក្នុងសកម្មភាពទីក្រុងស្អាត និងជំរុញឱ្យមានការផ្សព្វផ្សាយបន្តគឺ៖

ទី១: ត្រូវចេះទុកដាក់សំរាម ឬវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ កុំបោះចោលពាសវាលពាសកាល និងទម្លាប់ល្អប្រើប្រាស់ធុងសំរាម
ទី២: ចូលរួមសំអាតអនាម័យ បន្ទប់ទឹក បង្គន់សាធារណៈ
ទី៣: ចូលរួមដាំដើមឈើ
ទី៤: ចូលរួមប្រើប្រាស់ថាមពលទឹកភ្លើងដោយសន្សំសំចៃ
ទី៥: ចូលរួមលើកស្ទួយផលិតផលក្នុងស្រុក ដោយប្រើប្រាស់ស្លឹកចេក ស្លឹកឈូក កន្ត្រកឬស្សី ផ្តៅ លំពាក់ជាដើម ។ល។ ជំនួសឱ្យការប្រើប្រាស់ថង់ប្លាស្ទីក
ទី៦: ចូលរួមគោរពច្បាប់ដើម្បីសណ្តាប់ធ្នាប់ទីក្រុងស្អាត មានភាពស៊ីវិល័យ និងសេចក្តីថ្លៃថ្នូរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.