ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបាត់ដំបង បើកបណ្តុះបណ្តាលការអនុវត្តវិធានសុវត្ថិភាព អនាម័យម្អូបអាហារក្នុងវិស័យទេសចរណ៍ ដល់អាជីវករលក់ដូរនៅតាមផ្លូវ

(បាត់ដំបង)៖ ក្រសួងទេសចរណ៍ បានសហការជាមួយមន្ទីរសុខាភិបាល ខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តវិធានសុវត្ថិភាព អនាម័យម្អូបអាហារ ក្នុងវិស័យទេសចរណ៍ ការរៀបចំកន្លែងលក់ឱ្យមានអនាម័យ និងបដិសណ្ឋារកិច្ចភ្ញៀវដល់អាជីវករលក់ដូរនៅតាមផ្លូវ។
វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត នៃក្រសួងទេសចរណ៍, លោកស្រី សុំ ចិន្តា អភិបាលរង ខេត្តបាត់ដំបង, លោក រស់ សុភា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈក្រុមហ៊ុនកូកាកូឡា ប្រចាំកម្ពុជា មន្រ្តីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត អាជីវករលក់ម្ហូបអាហារនៅតាមផ្លូវ Food Street មួយចំនួនចូលរួមដោយការឧប្ថមគាំទ្រពីក្រុមហ៊ុនកូកាកូឡាកម្ពុជា ផងដែរ។
នាឱកាសនេះដែរ លោក ហ៊ួត រិទ្ធី បានលើកឡើងថា វគ្គបណ្តុះបណ្តាល និងសំណសំណាលនៅក្នុងពិធីដោយបានបញ្ជាក់អំពីអ្វីដែលពាក់ព័ន្ធលើម្ហូបអាហាររបស់អាជីវករលក់ដូរប្រចាំថ្ងៃ។ ក្នុងនោះមន្រ្តីជំនាញផ្សេងទៀត បានធ្វើការពន្យល់បន្ថែមទៀតដែលមានសារប្រយោជន៍សំខាន់ៗ កាន់តែច្បាស់សម្រាប់ជាមេរៀនផង បទពិសោធន៍ដល់អាជីវករជាចុងភៅបានយកចំណេះដឹងទាំងយកទៅអនុវត្តជាក់ស្តែងផងដែរ។
ឱសថការី ហាស់ អសនី ប្រធានការិយាល័យនីតិកម្មសុខាភិបាល និមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឡើងធ្វើបទបង្ហាញនៅលើស្លាយដោយបានពន្យល់លម្អិត ដល់អាជីវករ និងមន្រ្តីពាក់ព័ន្ធបានដឹង និងបានយល់ច្បាស់ពីការចម្អិនម្ហូបអាហារ ប្រកបដោយអនាម័យស្អាត ផាសុខភាពខ្ពស់ ដោយប្រុងប្រយ័ត្នបំផុត ដោយត្រូវពាក់ពួកចុងភៅ ពាក់ម៉ាស់ជាប្រចាំ ទាំងខ្លួនជាអ្នកចម្អិនម្ហូបអាហារ និងជាអាជីវករលក់ជូនភ្ញៀវទូទៅ ហើយអ្នកលក់ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្ញៀវទូទៅផង ព្រោះយើងមិនអាចធ្វេសប្រហែស និងមិនអាចមើលឃើញនឹងភ្នែកទទេថា អ្នកណាមានផ្ទុកជំងឺកូវីដ-១៩ និងជំងឺផ្សេងទៀតនោះឡើយ។
ឱសថការី ហាស់ អសនី បានបន្តថា អ្វីដែលមានប្រសិទ្ធភាពល្អសុវត្ថិភាពល្អនោះ អនុវត្តតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ នៅលើម្ហូបអាហារនេះឯង។ ពិសេសត្រូវនាំគ្នាអនុវត្តវិធានសុវត្ថិភាព អនាម័យម្អូបអាហារ ក្នុងវិស័យទេសចរណ៍ការរៀបចំកន្លែងលក់ឱ្យអនាម័យល្អគ្រប់ពេលវេលា។
លោក រស់ សុភា បានឱ្យដឹងថា ក្រុមហ៊ុនកូកាកូឡា តែងតែបានចូលរួមសហការលើគ្រប់វិស័យជាមួយអង្គភាពរដ្ឋ ក្រុមហ៊ុនឯកជន កិច្ចការមនុស្សធម៌ក្នុងសង្គមជាច្រើន ទូទាំងប្រទេសកម្ពុជា ពិសេសគ្រោះទឹកជំនន់ថ្មីៗនេះ និងមានការគាំទ្រជាច្រើនពីអតិថិជន ដោយនៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រុមហ៊ុនបានឧត្ថមដល់អាជីវករលក់ដូរជាអ្នកចូលទាំងអស់ម្នាក់ៗ ទទួលបានទឹកក្រូចកូកាកូឡាចំនួន ៣កេស ផងដែរ។
លោក ហ៊ួត រិទ្ធី សូមថ្លែងអំណរគុណដល់អាជីវករទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃបានមកទទួលវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ដើម្បីយកទៅអនុវត្តលើអាជីវកម្មរបស់ខ្លួនប្រកបដោយអនាម័យល្អ ទីក្រុងស្អាត ក្នុងវិស័យទេសចរណ៍ការអនុវត្តវិធានសុវត្ថិភាព អនាម័យម្អូបអាហារ ក្នុងវិស័យទេសចរណ៍ ការរៀបចំកន្លែងលក់ឱ្យមានអនាម័យ និងបដិសណ្ឋារកិច្ចភ្ញៀវទេសចរទូទៅបានចូលមកពិសារម្ហូបអាហារដោយមានទំនុកចិត្តខ្ពស់ផងដែរ។
លោកស្រី សុំ ចិន្តា បានផ្តាំផ្ញើដល់អាជីវករលក់ម្ហូបអាហារទាំងអស់ ដែលបានទទួលវគ្គបណ្តុះបណ្តាលចំណេះដឹងទាំងនេះ យកទៅប្រើប្រាស់ឱ្យចំគោលដៅ និងធានាសុវត្ថិភាពលើការលក់ម្ហូបអាហារ មានអនាម័យស្អាត រួមផ្សំនឹងទីក្រុងស្អាតផងនោះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកស្នាក់នៅ ឬដំណើរឆ្លងកាត់ខេត្តបាត់ដំបង ជាដើម។
លោកស្រី សុំ ចិន្តា បានកោតសសើរដល់មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ តែងបានសហការគ្នា និងរួមចំណែកអភិវឌ្ឍន៍ចំណេះដឹងលើគ្រប់វិស័យជូន
ប្រជាពលរដ្ឋ ឱ្យមានចំណេះដឹងច្រើន សម្រាប់
ប្រកបរបររបស់ខ្លួនកាន់តែល្អ មានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន ធ្វើឱ្យភ្ញៀវចូលចិត្តមកទទួលទានជាប្រចាំរកកចំណូលបានខ្ពស់ មានជីវភាពធូរធាកាត់បន្ថយការលំបាក និងបំបាត់ភាពក្រីក្រនាពេលអនាគត់ផងដែរ។
លោកស្រីបានបានបញ្ជាក់ថា អាជីវករលក់ដូរទូទៅ គួរប្រើសម្តីសមរម្យ សុភាពទន់ភ្លន់មានការរាក់ទាក់ ដល់ភ្ញៀវដែលបានចូលកន្លែងរបស់គាត់ លក់ក្នុងតម្លៃថោកសមរម្យមានអនាម័យស្តង់ដារគុណភាពខ្ពស់ សូមឱ្យបានស្អាតជាប្រចាំថ្ងៃផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.