ក្រសួងបរិស្ថាន លើកពីតំបន់ទេសចរណ៍ផ្សងព្រេងខ្នងវាល ដ៏ចាប់អារម្មណ៍ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
កំពង់ស្ពឺៈ ក្រសួងបរិស្ថានបានលើកឡើងថា តំបន់ខ្នងវាលជាតំបន់ទេសចរណ៍ផ្សងព្រេងដ៏ចាប់អារម្មណ៍ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើយោងតាមក្រសួងបរិស្ថាន ដើម្បីបានទៅលេងទីនោះអ្នកទេសចរត្រូវធ្វើដំណើរពីក្រុង ច្បារមន តាមបណ្តោយផ្លូវជាតិលេខ ៤៤ ឆ្ពោះទៅកាន់ផ្សារជាំ រួចបន្តដំណើរប្រមាណ ១៥ នាទី ហើយបត់ស្តាំ ដោយត្រូវចំណាយពេលវេលាសរុបប្រមាណ ៤-៥ ម៉ោងពីភូមិ ទាំងការធ្វើដំណើរដោយគោយន្ត និងថ្មើរជើង ទើបអាចទៅទៅដល់ជំរំ។
ភាពស្រស់ស្អាតនៃចម្ការស្រល់ និងវាលស្មៅបៃតងខ្ចី ទឹកជ្រោះដាតូ យាយម៉ៅ ឆាយខ្នាញ និងអូរត្រជាក់ចិត្ត កាន់តែពិសេសអ្នកទេសចរអាចរីករាយជាមួយថ្ងៃរះ ថ្ងៃរៀបលិច ធម្មជាតិ និងជីវចម្រុះជាច្រើនតាមដងផ្លូវ៕