ក្រសួងទេសចរណ៍និងគណៈកម្មាធិការជាតិវាយ តម្លៃទីក្រុងស្អាត

ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត សូម​អបអរសាទរ “​ជ័យលាភី​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍ “ លើក​ទី​១ ឆ្នាំ​២០១៨ ទាំង ៥៤​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ដែល​បាន​ទទួល​បាន​ការវាយតម្លៃ​ជាប់ “​ជ័យលាភី​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​” លើក​ទី​១ ឆ្នាំ​២០១៨ ដែល​រួមមាន​៖

• សណ្ឋាគារ និង​សេវា​ស្នាក់​នៅ​ទេសចរណ៍​ចំនួន​៖ ២១
• ភោជនីយដ្ឋាន​ចំនួន​៖ ២០
• ទី​ភ្នាក់ងារទេសចរណ៍​ចំនួន​៖ ០៤
• ហាង​ស្ប៉ា និង​ម៉ាស្សា​ចំនួន​៖ ០៤
• មណ្ឌល​កម្សាន្ដ​មនុស្សពេញវ័យ​៖ ០៣
• រមណីយដ្ឋាន​ទេសចរណ៍​៖ ០២

​ក្នុង​នោះ​មូលដ្ឋាន​អាជីវកម្ម​ដែល​ទទួលបាន​ជ័យលាភី​មាន​៖

• ស្នាមញញឹម​៣ មាន​ចំនួន ៣៩
• ស្នាមញញឹម​២ មាន​ចំនួន ១២
• ស្នាមញញឹម​១ មាន​ចំនួន ៣

​សូមមេត្តា​ចូលរួម​គាំទ្រ “ យុទ្ធនាការ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា “​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ប្រកប​ដោយ​ភាពកក់ក្តៅ​” (Cambodia: Kingdom of Wonder-Feel the Warmth)”

“​បដិសណ្ឋារកិច្ច​ល្អ​ជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​”!!!​