ក្រសួងទេសចរណ៍ ដាក់ចេញគោលដៅបដិសណ្ឋារ កិច្ចល្អដើម្បីត្រៀមធ្វើជា ម្ចាស់ផ្ទះ ព្រឹត្តការណ៍ SEA-

ក្រសួង​ទេសចរណ៍ ដាក់ចេញ​គោលដៅ​បដិសណ្ឋារកិច្ច​ល្អ ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ ព្រឹត្តការណ៍ SEA-Game 2023

(​ភ្នំពេញ​)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​លើកឡើង​ថា កម្ពុជា​ដាក់ចេញ​គោលដៅ​ឆ្នាំ​២០២៣ ពោរពេញ​ទៅដោយ​បដិសណ្ឋារកិច្ច​ល្អ ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តការណ៍ SEA-Game 2023​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​បែប​នេះ ក្នុង​ពិធី​ប្រគល់​ជ័យលាភី​បដិសណ្ឋារកិច្ច​ល្អ ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី​១ ឆ្នាំ​២០១៨ អម​ជាមួយ​ការប្រកាស​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ (Mobile App) ចលនា​ប្រឡងប្រណាំង​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍ និង​ច្រកទ្វារ​អន្តរជាតិ និង​ការប្រកាស​ចលនា​ប្រឡង​ប្រណាំង «​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី​២ ឆ្នាំ​២០១៩» នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ភ្នំពេញ​។​

​ក្នុង​ពិធី​នោះ ឯកឧត្តម​រដ្ឋមន្ដ្រី​ក៏​បាន​ប្រគល់​ជ័យលាភី​បដិសណ្ឋារកិច្ច​ល្អ ក្នុង​វិស័យ​ទេសចរណ៍ លើក​ទី​១ ឆ្នាំ​២០១៨ ដល់់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ចំនួន​៥៤ ជ័យលាភី​ស្នាមញញឹម​៣ ចំនួន​៣៩, ជ័យលាភី​ស្នាមញញឹម​ចំនួន​១២ និង​ជ័យលាភី​ស្នាមញញឹម​១​ចំនួន​០៣ ដល់​សណ្ឋាគារ និង​សេវា​ស្នាក់នៅ​ចំនួន ២១​ទីតាំង ភោជនីយដ្ឋាន​ចំនួន ២០​ទីតាំង​, ទី​ភ្នាក់ងារទេសចរណ៍​ចំនួន​០៤​ទីតាំង​, ហាង​ស្ប៉ា និង​ម៉ាស្សា​ចំនួន ០៤​ទីតាំង​, មណ្ឌល​កម្សាន្ដ​ទេសចរណ៍​មនុស្ស​ពេញវ័យ​ចំនួន​០៣​ទីតាំង និង​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​០២​ទីតាំង​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ដ្រី ថោង ខុន ក៏​បាន​មានប្រសាសន៍ថា ដើម្បី​កម្ពុជា​ជា​គោលដៅ​ទស​ចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ និង​កក់ក្ដៅ​ដល់​ភ្ញៀវទេសចរ និង​ដើម្បី​ឆ្ពោះ​ទៅ​ព្រឹត្តការណ៍ SEA Game 2023 ព្រមទាំង​ដើម្បី​សម្រេច​ចក្ខុវិស័យ​របស់​ក្រសួង​ទេសចរណ៍​ក្នុង​ការទាក់ទាញ​ទេសចរណ៍​៧​លាន​នាក់​ក្នុង​ឆ្នាំ​២០២០ និង​១៥​លាន​នាក់ ក្នុង​ឆ្នាំ​២០៣០​ក្នុងនោះ​លោក​រដ្ឋមន្ដ្រី​បាន​ស្នើ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ផ្នែក​ឯកជន​បន្ដ​រួម​គ្នា​អនុវត្ត​ទិសដៅ​យុទ្ធសាស្ដ្រ​សំខាន់ ០២​ដូចខាងក្រោម​៖

* ទិសដៅ​យុទ្ធសាស្ដ្រ​ទី​១៖ ភាព​ស្អាត និង​បៃតង (Clean & Green)៖ លោក​រដ្ឋមន្ដ្រី បាន​អំពាវនាវ​ឱ្យ​បន្ដ​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» និង​ក៏​បាន​លើកឡើង​អំពី​ការអនុវត្ត​នូវ​ស្ដង់ដារ​នានា ដែល​កម្ពុជា និង​អាស៊ាន​ដាក់ចេញ​។ ជាងនេះទៅទៀត លោក​ក៏​បាន​អំពាវនាវ​ឱ្យ​គ្រប់​ទីកន្លែង​សាធារណៈ​ទាំងអស់​ត្រូវតែ​ស្អាត មាន​អនាម័យ និង​គ្មាន​សំរាម ជា​ពិសេស​សំរាម​ជា​ថង់ប្លាស្ទិក​)​។ នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវតែ​សម្អាត​ឱ្យបាន​ស្អាត និង​បន្ទប់ទឹក​ត្រូវតែ​មាន​អនាម័យ​ជាប់​ជាប្រចាំ​។​

* ទិសដៅ​យុទ្ធសាស្ដ្រ​ទី​២៖ «​បន្ដ​ផ្ដល់​បដិសណ្ឋារកិច្ច​ល្អ​ឱ្យ​ក្លាយជា​របៀបវារៈ​ជាតិ​»៖ សូមបញ្ជាក់​ថា​យោង​តាម​ទស្សនាវដ្ដី Rough Guides គឺជា​ស្ថាប័ន​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​២០១៦ អំពី​ការធ្វើដំណើរ​ទេសចរណ៍​ដ៏​ឈានមុខ​គេ​មួយ​នៅក្នុង​ក្នុង​ពិភពលោក​បាន​បញ្ជាក់ថា​៖ «​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ប្រជាជន​រួសរាយ​រាក់ទាក់​បំផុត​ទី​១ ក្នុងចំណោម​ប្រទេស​ដែល​មាន​ប្រជាជន​រួសរាយ​រាក់ទាក់​ជាងគេ​ទាំង​១០​ក្នុង​ពិភពលោក​»​។​

​ក្នុង​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី ស្នើ​ឱ្យ​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​បង្កើន​ការបណ្ដុះបណ្ដាល​បដិស​ណ្ឋា​រកិ​ច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍ ដល់​បុគ្គលិ​ឱ្យ​កាន់តែ​ទូលំ ទូលាយ​ទៅតាម​កម្មវិធីសិក្សា (Curriculum) បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ក្រសួង​ទេសចរណ៍​បាន​ដាក់ចេញ និង​ស្នើ​ឱ្យ​មាន​ការប្រឡងប្រណាំង​ផ្ទៃក្នុង​ដល់​បុគ្គលិក​តែម្ដង ដោយ​មូលដ្ឋាន​អាជីវកម្ម​ជា​អ្នកវាយតម្លៃ​ដោយផ្ទាល់ ចំពោះ​ការបម្រើ​សេវា​បដិសណ្ឋារកិច្ច​ល្អ របស់​បុគ្គលិក​ខ្លួនឯង​ដោយផ្ទាល់ ហើយ​តាមរយៈ​សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​តាម​វិស័យ​នី​មួយៗ នឹង​ជម្រុះ​បុគ្គលិក​ឆ្នើមៗ​រួច​ផ្ញើ​មក ក្រសួងទេសចរណ៍​ដើម្បី​ធ្វើការ​វាយតម្លៃ​នឹង​ទទួល ស្គាល់​បូកសរុប​នៅ​កម្រិត​ថ្នាក់​ជាតិ​ជា​រៀងរាល់ឆ្នាំ​។​

​ឯកឧត្តម​ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ បាន​ស្នើ​ឱ្យមាន​ការប្រឡង​ប្រណាំង​បដិសណ្ឋារកិច្ច​ល្អ​ថ្នាក់​ជាតិ​ជា​រៀងរាល់ឆ្នាំ និង​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កម្មវិធី​ទូរស័ព្ទ​ឆ្លាត​វៃ (Mobile App) ដែល​មានឈ្មោះ​ថា​៖ «Hospitality-Tourism & Border» ផងដែរ ដើម្បី​ឆ្ពោះ​ទៅ​ព្រឹត្តការណ៍​កីឡា SEA Game 2023​។​

​សូមបញ្ជាក់​ថា នៅ​ឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៥,៦ លាន​នាក់ និង​នាំ​ប្រាក់​ចំណូល​ប្រមាណ ៣៦៣៨​លាន​ដុល្លារ​អាមេរិក ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​ជាតិប្រមាណ ១២% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP)​។ នៅ​ឆ្នាំ​២០១៨​នេះ យើង​រំពឹងថា នឹង​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៦,២​លាន​នាក់ ក្នុង​អត្រា​កំណើន​ប្រមាណ ១១%​។ តាម​ការព្យាករណ៍ កម្ពុជា​អាច​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ ដោយ​នាំមក​នូវ​ចំណូល​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​អាមេរិក បង្កើត​នូវ​ឱកាស​ការងារ​ប្រមាណ ១​លាន​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ១៥​លាន​នាក់ នៅ​ឆ្នាំ​២០៣០ ដោយ​អាច​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ ១០​ពាន់​លាន​ដុល្លារ​អាមេរិក បង្កើត​ឱកាស​