កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០១៩ ក្រសួង​ទេសចរណ៍​បាន​រៀបចំ​កិច្ចប្រជុំ​បណ្តាញ​អ្នកជំនាញ​ទេសចរណ៍ និង​

កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០១៩ ក្រសួង​ទេសចរណ៍​បាន​រៀបចំ​កិច្ចប្រជុំ​បណ្តាញ​អ្នកជំនាញ​ទេសចរណ៍ និង​សា ស្ត្រាចារ្យ​ក្នុង​វិស័យ​ទេសចរណ៍​លើកទីមួយ អម​ជាមួយ​ពិធី​ប្រកាស​ផ្សព្វផ្សាយ​សៀវភៅ​តម្រង់​ទិស​ការសិក្សា និង​មុខរបរ​ក្នុង​វិស័យ​ទេសចរណ៍ និង​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ចលនា​ប្រឡងប្រណាំង​អ្នកជំនាញ​ទេសចរណ៍​គំរូ​ប្រចាំឆ្នាំ ២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​បណ្តាញ​អ្នកជំនាញ និង​សាស្ត្រាចារ្យ​ក្នុង​វិស័យ​ទេសចរណ៍ និង​មាន​ការចូលរួម​ពី​សំណាក់​អ្នកជំនាញ​ទេសចរណ៍ ព្រមទាំង​លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ តំណាង​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ សមាគម​ទេ ស ច រណ៍ និង​មន្ទីរ​ទេសចរណ៍​។​

​កិច្ចប្រជុំ​បណ្តាញ​អ្នកជំនាញ និង​សាស្ត្រាចារ្យ​ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី​០១ នេះ បាន​ឯកភាព​បង្កើន​កិច្ច​សហការ​ឱ្យ​កាន់​ល្អ​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ការរួម​គិត រួម​ធ្វើ​ទាំងអស់​គ្នា​ដើម្បី​សម្រេច​ឱ្យបាន​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​គុណភាព និ រន្ត រភាព និង​ការទទួលខុសត្រូវ សំដៅ​ចូលរួម​សម្រេច​ឲ្យបាន​គោលដៅ​អភិវឌ្ឍប្រ​កប​ដោយ​និរន្តរភាព ក្នុង​ឆ្នាំ ២០៣០ និង​ជំរុញ​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​ឱ្យ​កាន់តែ​ល្អ ជា​ពិសេស​ជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការបណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ឱ្យមាន​គុណភាព សមត្ថភាព និង​គុណវុឌ្ឍិ ឆ្លើយតប​ទៅនឹង​ស្តង់ដា​ជាតិ អាស៊ាន តំបន់ និង​អន្តរជាតិ ពោល​គឺ សម្រេច​ឱ្យបាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ ដែល​បាន​ដាក់ចេញ​រួមមានៈ​
-​ឆ្នាំ​២០២០: បង្កើត​ការងារ​ផ្ទាល់​ឲ្យបាន​ប្រមាណ ០១​លាន​នាក់ ហើយ​ត្រូវ​ជំរុញ​ឲ្យ​អ្នកជំនាញ​យ៉ាងតិច ៥០% ត្រូវ​មាន​វិ ញ្ញាបនបត្រ ឬ​សញ្ញាបត្រ​បញ្ជាក់​សមត្ថភាព​ស្រប​តាម​ស្តង់ដា​ជាតិ និង​អាស៊ាន​តាមរយៈ​ការបណ្តុះបណ្តាល និង​ការវាយតម្លៃ​ស មត្ថភាព​។​

-​ឆ្នាំ​២០២៥: បង្កើត​ការងារ​ផ្ទាល់​ឲ្យបាន​ប្រមាណ ១.២ លាន​នាក់ និង​ត្រូវ​សម្រេច​ឲ្យបាន​យុទ្ធនាការ "​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​" ពោល​គឺ​ជំរុញ​ឲ្យ​អ្នកជំនាញ​ទេសចរណ៍​ទាំងអស់ (១០០%) ឲ្យមាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ​បញ្ជាក់​សមត្ថភាព​ស្រប​តាម​ស្តង់ដា​ជាតិ និង​អាស៊ាន​។​

-​ឆ្នាំ​២០៣០: សម្រេច​ឲ្យបាន​គោលដៅ​អភិវឌ្ឍប្រ​កប​ដោយ​និរន្តរភាព SDG4: “​ធានាឲ្យបាន​នូវ​ការអប់រំ​បណ្តុះប​ណ្តា​ល​ប្រកបដោយ​គុណភាព សមធម៌ និង​បរិ​យាប​ន្ន ព្រមទាំង​លើកកម្ពស់​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត​ដល់​ជន​គ្រប់រូប​” និង SDG8: “​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការងារ​សមរម្យ​ដល់​ជន​គ្រប់រូប​” ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​មូលធន​មនុស្ស​ទាំង​ក្នុង​បរិបទ​ជាតិ និង​តំបន់​។​

​អង្គប្រជុំ​បាន​ទទួល​បាន​ចំណេះដឹង​អំពី​សភាពការណ៍​ថ្មីៗ នៃ​ការ​អភិ​វ៊​ឌ្ឍ​វិស័យ​ទេសចរណ៍​ផ្អែកលើ​ទស្សនៈទាន ភាព​ស្អាត និង​បៃតង ជាពិសេស​សារៈសំខាន់​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង (Information and Communication Technology-ICT) នៅក្នុង​វិស័យ​ទេសចរណ៍ សំដៅ​ធានា​ឱ្យមាន​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ទទួលស្គាល់​ពី​តួនាទី​របស់​បណ្តាញ​អ្នកជំនាញ និង​សាស្ត្រាចារ្យ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ការចូលរួម​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ និង​ការចូលរួម​ក្នុង​ដំណើរការ​អនុវត្ត​សកម្មភាព​បណ្តុះបណ្តាល និង​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ឱ្យ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់​ស្រប​តាម​ស្តង់ដា​ជាតិ អាស៊ាន តំបន់ និង​អន្តរជាតិ ដែល​នឹង​ចូលរួម​ធានា​ដល់​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព ការទទួលខុសត្រូវ និង​បរិយា​ប័ន្ន​។​

​អង្គប្រជុំ​បាន​ឯកភាព​លើ​ការរៀបចំ​ឱ្យ​មាន​ការ​ជូ​ប​ជុំ​បណ្តាញ​អ្នកជំនាញ និង​សាស្ត្រាចារ្យ​ក្នុង​វិស៍យ​ទេសចរណ៍​រៀងរាល់ ០៣ ខែម្តង សម្រាប់​កិច្ចប្រជុំ​បចេ្ចកទេស និង​០៦ ខែម្តង​សម្រាប់​កិច្ចពិភាក្សា​កម្រិត​ថ្នាក់​ដឹកនាំ ដើម្បី​ពិភាក្សា​ការងារ​ទាក់ទង​ទៅ​នឹង​បណ្តាញ​អ្នកជំនាញ និង​សាស្ត្រាចារ្យ​ក្នុង​វិស័យ​ទេសចរណ៍ និង​បាន​គាំទ្រ​លើ​ការរៀបចំ​វេទិកា​ជាតិ​ទេសចរណ៍​ប្រចាំឆ្នាំ ដែល​តាមរយៈ​វេទិកា​ជាតិ​នេះ វា​នឹង​ក្លាយ ជា​ទី​ណាត់​ជួប​មួយ​សម្រាប់​ចែករំលែក និង​ចង​បណ្តាញ​រវាង​សិស្ស និស្សិត សាស្រា្តចារ្យ អ្នក​ស្រាវជ្រាវ​ក្នុង​វិស័យ​ទេសចរណ៍ គ្រឺះស្ថាន​អប់រំ និង​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ ក៍​ដូចជា​ពិភាក្សា​រក​ឱ្យ​ឃើញ​បញ្ហា និង​ដំណោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ ដែល​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​និយ​យាយ​ដោយឡែក និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​និ យាយ​ជារួម​។ អង្គប្រជុំ​បាន​ប្រកាស​ស​មាជិក​បណ្តាញ​អ្នកជំនាញ និង​សាស្ត្រាចារ្យ ក្នុង​វិស័យ​ទេសចរណ៍ ចំនួន ៦៨ នាក់ និង​បាន ឯកភាព​ដាក់​បញ្ចូល​សមាជិក​បណ្តា​ញ​អ្នកជំនាញ និង​សាស្ត្រាចារ្យ​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន ១៨ នាក់​បន្ថែម ផងដែរ​។​