ខេត្ត​កំពង់ឆ្នាំង ត្រៀម​រួចរាល់​ក្នុង​ការស្វាគមន៍​ទេសចរ​មក​លេង​បុណ្យ​ទន្លេ​, រដ្ឋមន្ត្រី​រំពឹងថា​ភ្ញៀវ​៥០​ម៉ឺន​នាក់ នឹង​មក​លេង​បុណ្យ​នេះ​

(​កំពង់ឆ្នាំង​)៖ នៅតែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្ត​កំពង់ឆ្នាំង នឹង​ឈាន​ចូល​មក​ដល់​ហើយ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៥-១៧ ខែ​មីនា ឆ្នាំ​២០១៩ ខណៈ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ បានរៀបចំ​កិច្ចការងារ​របស់​ខ្លួន​រួច​ជា​ស្រេច​ហើយ ក្នុង​ការស្វាគមន៍​វត្ត​មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី​។​

​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​នេះ ធ្វើឡើង​ក្រោម​ប្រធានបទ «​ទន្លេ​៖ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​» ហើយ​នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ផងដែរ​។​

​ជា​ការពិត​ណាស់ ការតុបតែង​លម្អ​នៅតាម​ដងផ្លូវ​នៃ​ក្រុង​កំពង់ឆ្នាំង ពិតជា​មាន​ភាពស្រស់ស្អាត​គួរឱ្យ​ទាក់ទាញ​មែនទែន រីឯ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ក៏​បាន​មក​ទស្សនា​កម្សាន្ត​បណ្ដើរៗ​ផងដែរ​។​

​ការងារ​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​នេះ បាន​ឆ្លងកាត់​ការប្រជុំ​ត្រួតពិនិត្យ​ជាច្រើនលើក ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ ឱ្យ​ប្រព្រឹត្តទៅ​ដោយ​ភាពរលូន ប្រកប​ដោយ​ភាព​អធិក​អ​ធ័ម​។ តួ​យ៉ាង​នា​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ រួមជាមួយ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោកស្រី ដោ​ក សទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ត្រៀម​រៀបចំ​ចុងក្រោយ​។​

​ក្នុង​កិច្ចប្រជុំ​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​សង្កត់ធ្ងន់​អំពី​ការពង្រឹង​សុវត្ថិភាព​ទូទៅ សុវត្ថិភាព​ចរាចរណ៍ សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ពិធី និង​ទូទាំង​ក្រុង​កំពង់ឆ្នាំង ពិសេស​គឺ​ត្រូវ​សម្រួល​ចរាចរណ៍ និង​ថែរក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និង​គណៈអធិបតី​ឱ្យ​បាន​ល្អប្រសើរ​។​

​ឯកឧត្តម​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​បន្ថែម​ការតុបតែង​ភ្លើង​លម្អ នៅ​កន្លែង​មួយចំនួនទៀត ពិសេស​ភ្លើង​លម្អ​នៅតាម​ដើមឈើ ទី​សាធារណៈ​ជា​ដើម ខណៈ​ការតុបតែង​លម្អ​នៅ​កន្លែង​នានា ក្រុម​ការងារ​ក៏​បាន​ខិតខំ​ធ្វើ​យ៉ាង​ល្អប្រសើរ​មកហើយ​ដែរ​។​

​ពិសេស​លើសពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ក៏​បាន​ស្នើ​ដល់​អគ្គិសនី​កម្ពុជា សូម​កុំឱ្យ​មាន​ការ​ដាច់​ភ្លើងអគ្គិសនី​ក្នុងពេល​ពិធីបុណ្យ​ទន្លេ រយៈពេល​៣​ថ្ងៃ​នោះ​ឱ្យ​សោះ​។​

​ចំពោះ​កម្មវិធី​សម្ដែង​សិល្បៈ ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាដើម​នោះ គឺ​មាន​ការត្រៀម​រួចរាល់​អស់ ខណៈ​ដែល​ក្រុមការងារ​នៅតែ​ហាត់​សម​រៀល់ថ្ងៃ ដើម្បី​ញ៉ាំង​បរិយាកាស​ក្នុង​ពិធីបុណ្យ​ទន្លេ​ខាង​មុខ​នោះ ឱ្យ​កាន់តែ​អធិក​អ​ធ័ម​។ ការរៀបចំ​ព្រឹត្តិការណ៍​សិល្បៈ​នេះ​ទៀតសោត ក៏​មាន​ការសម្ដែង​សិល្បៈ​ពី​ក្រុម​សិល្បករ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ឥណ្ឌូនេស៊ី​។​

​ឯកឧត្តម​ដ្ឋ​មន្ត្រី​បាន​ណែនាំ​ដល់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ទាំងអស់​ក្នុង​ក្រុង​កំពង់ឆ្នាំង ត្រូវ​ស្លៀកពាក​ក​ឯកសណ្ឋាន​ឱ្យបាន​ស្អាតបាត​ត្រឹមត្រូវ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ ដែល​មក​ទស្សនា​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ទន្លេ ព្រមទាំង​សូម​ចូលរួម​ក្នុង​យុទ្ធនាការ «​គ្មាន​សំរាម​ក្រោម​តុ​នៅ​តាម​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​» ឱ្យបាន​សស្រាកសស្រាំ​ង​ផងដែរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​នៅ​តែ​ជំរុញ​ឱ្យ​យុវជន ក៏ដូចជា​អ្នក​មានគូស្រករ គប្បី​ចូលរួម​ដាំ​ដើមឈើ​ក្នុង​ពិធីបុណ្យ​ទន្លេ ទុក​ជា​អនុស្សាវរីយ៍​ឱ្យបាន​កុះករ ដើម្បី​ចូលរួម​ដល់​ការការពារ​បរិស្ថាន​។​

​ទោះយ៉ាងណា ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ បានបង្ហាញ​ការរំពឹង​ទុក​ថា នឹង​មាន​ភ្ញៀវទេសចរ ៥០​ម៉ឺន​នាក់ ចូលរួម​ទស្សនា​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ទន្លេ​នេះ ៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.