ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរជិត ៤ម៉ឺននាក់ រយៈពេលបីថ្ងៃក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំ

(ព្រះវិហារ)៖ រយៈពេលបីថ្ងៃក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំ ចាប់តាំងពីថ្ងៃទី១៧-១៩ ខែសីហា ឆ្នាំ២០២០ ភ្ញៀវទេសចរជាតិ-អន្តរជាតិជិត ៤មុឺននាក់ បានធ្វើដំណើរមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះវិហារ។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ លោក គង់ វិបុល បានឲ្យដឹងថា ត្រឹមរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី១៧-១៨-១៩ ខែសីហា ភ្ញៀវជាតិចំនួន ៣៧,១១៨នាក់ និងភ្ញៀវអន្តរជាតិ ១៦៧នាក់ បានមកលេងកម្សាន្តតាមតំបន់រមណីយដ្ឋាននានានៅក្នុងខេត្ត។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា តំបន់រមណីយដ្ឋានទេសចរណ៍ដែលភ្ញៀវតែងតែមកលេងកម្សាន្ត រួមមាន ប្រាសាទព្រះវិហារ ទឹកធ្លាក់ភ្នំត្បែង ប្រាសាទកោះកែរ ទឹកជ្រោះព្រះនិម្មិត ក៏ដូចជារមណីយដ្ឋាននានាជាច្រើនកន្លែងទៀត។ លោកថា រយៈពេល៣ថ្ងៃនេះ សណ្ឋាគារ ផ្ទះសំណាក់ គឺមានភ្ញៀវពេញៗបន្ទប់ទាំងអស់។

លោក គង់ វិបុល បានថ្លែងថា ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងទេសចរណ៍ ក៏ចជាការណែនាំរបស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មន្ទីរទេសចរណ៍បានរៀបចំការអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ដល់ភ្ញៀវទេសចរក្នុងដំណាក់កាលកូវីដ-១៩ នៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្ត។

ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរក៏បានណែនាំចំពោះភ្ញៀវទេសចរទាំងអស់ សូមមានវិធានការការពារដោយខ្លួនឯងពីជំងឺកូវីដ.១៩ និងបានចូលរួមថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.