ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និង ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពត បានរៀបចំពិធីដង្ហែពានជ័យលាភីទីក្រុងស្អាត រំដួល ៣ទង
នាព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និង ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពត បានរៀបចំពិធីដង្ហែពានជ័យលាភីទីក្រុងស្អាត រំដួល ៣ទង ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ សុពលភាព ឆ្នាំ២០២២-២០២៥។
សូមបញ្ជាក់ថា ជ័យលាភីត្រូវបានប្រគល់ជូនក្នុងឱកាសទិវាជាតិទីក្រុងស្អាត កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។
#ទីក្រុងស្អាត