គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​បាន​រៀបចំ​កិច្ចប្រជុំ​ស្តីពី​” ការត្រៀម​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លេីក​ទី​០៧ នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភះ ឆ្នាំ​២០១៩​ខាងមុខ​”

កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​៧​កើត ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​កុម្ភះ ឆ្នាំ​២០១៩ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​បាន​រៀបចំ​កិច្ចប្រជុំ​ស្តីពី​” ការត្រៀម​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លេីក​ទី​០៧ នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភះ ឆ្នាំ​២០១៩​ខាងមុខ​” ក្រោម​អធិបតីភាព​របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទី ក្រុង​ស្អាត ដោយ​មាន​ការចូលរួម​ពី​សមាជិក សមាជិការ​នៃ​គណកម្មាធិការ​ជាតិ​វាយ​តំលៃ​ទីក្រុង​ស្អាត និង​អភិបាល​នៃ​គណៈ​អភិបា ល​រាជធានី ខេត្ត ផ្តោតលេ​ី​របៀបវារៈ​សំខាន់ៗ ៖

​ទី​១ ត្រៀម​ទិវា​ជាតិ​ទីក្រុង​ស្អាត​លេីក​ទី​៧ ក្រោម​ប្រធានបទ “​ទីក្រុង​ស្អាត ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​” ក្នុងនោះ​បង្កេីត​កម្មវិធី​សម្អាត​អចិន្ត្រៃ​យ៍​តាមរ​យះប្រព័ន្ធ Platform Online អនុញ្ញត​ឱ្យ​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​អាច​ស្នើសុំ​កម្មវិធី​សម្អាត​តាម​ក្រុង​/​ខណ្ឌ​បេក្ខភាព​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​តាមរយៈ​គេហទំព័រ www.cambodiacleanup.com

​ទី​២ អនុម័ត​លើ​លទ្ធផល​បឋម​ជ័យលាភី​រង្វាន់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​ដេ​ី​ម្បី​គោរព​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ពិនិត្យ និង​សម្រេច​ជា​ចុងក្រោយ​។​
​ទី​៣ ការវាយតម្លៃ​បង្គន់​សាធារណៈ​កម្ពុជា​លេីក​ទី​០១​។​

​ទី​៤ ឯកភាព​លទ្ធផ​លលេី​ការវាយ​តម្លៃ​ទីក្រុង​ស្អាត​ដែលមាន​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​ស្អាត​ជាង​គេ​បំផុត Best Countdown City of the Year

​ទី​៥ គាំទ្រ និង​អនុម័ត​សេចក្តីព្រាង​ស្តង់ដា​វិថី​ម្ហូបអាហារ (Food Street) និង​ស្តង់ដា​ចំណាត់​ថ្នាក់​តូប​លក់​ម្ហូបអាហារ (Street Food) ។​