ខែមេសាកន្លងទៅ ចំណូលលក់បណ្ណទស្សនាចូលរមណីយដ្ឋានអង្គរមានជិត៣លានដុល្លារអាមេរិក
ខែមេសា ឆ្នាំ២០២៣ ចំណូលពីការលក់បណ្ណទស្សនារមណីយដ្ឋានអង្គរមានចំនួន ២ ៨៩៥ ៧១៤ដុល្លារ ដែលចំនួននេះកើនឡើងជាង ៤០០ភាគរយធៀបនឹងឆ្នាំកន្លងទៅ។
របាយការណ៍របស់គ្រឹះស្ថានអង្គរបានបង្ហាញថា ក្នុងខែមេសា មានទេសចរបរទេសចូលទិញសំបុត្រ ឬបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៦២ ៦៥៧នាក់ កើនឡើងជាង ៣៦៨ភាគរយ គិតជាទឹកប្រាក់ស្មើនឹង ២ ៨៩៥ ៧១៤ដុល្លារអាមេរិក។
ជាមួយគ្នានោះ គិតត្រឹមរយៈពេល៤ខែដើមឆ្នាំ២០២៣នេះ មានទេសចរបរទេសចូលទិញសំបុត្រចូល ទស្សនារមណីយដ្ឋានអង្គរមានចំនួន ២៩៨ ៩៩៨នាក់ ស្មើនឹងទឹកប្រាក់ ១៤ ០៣១ ២០៦ដុល្លារអាមេរិក កើនឡើងជាង ៩០០ភាគរយ៕