ជប៉ុនជួយជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងជំរុញការហោះហើរត្រង់ពីជប៉ុនមកកម្ពុជាបន្ថែមទៀត

ជប៉ុនជួយជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងជំរុញការហោះហើរត្រង់ពីជប៉ុនមកកម្ពុជាបន្ថែមទៀត

(អូសាកា)៖ ការលើកឡើងនេះដោយលោក Hiromi Tagawa ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ជប៉ុន (Japan Association of Travel Agents- JATA) ក្នុងជំនួបពិភាក្សាការងារជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អ៊ុង រចនា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្នុងឱកាសពិព័រណ៍ទេសចរណ៍ពិភពលោកជប៉ុន (JATA Travel Showcase 2019) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៧ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។

ទន្ទឹមនឹងការអបអរសាទរអំពីភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ លោកប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍ជប៉ុន ដែលជាភ្នាក់ងារតែមួយគត់ និងជាសេនាធិការឲ្យរដ្ឋាភិបាលជប៉ុន ក្នុងការទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចុះគោលនយោបាយជាតិអេកូទេសចរណ៍ ២០១៩-២០៣០ និងបានរៀបចំធ្វើផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ នៅសៀមរាបអង្គរ។

លោកបានសន្យាថា នឹងខិតខំជួយជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជាដល់សមាជិកសមាគមន៍របស់ខ្លូន ក៏ដូចជាជួយជំរុញឲ្យមានការហោះហើរត្រង់ពីប្រទេសជប៉ុន ទៅកម្ពុជាថែមទៀត ដោយបច្ចុប្បន្នទើបមានការហោះហើរប្រចាំថ្ងៃរវាងរាជធានីភ្នំពេញ និងទីក្រុងតូក្យូប៉ុណ្ណោះ។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជម្រាបជូនអំពីភាពទាក់ទាញនៃទេសចរណ៍កម្ពុជាពិសេស ផលិតផលទេសចរណ៍បែបវប្បធម៌ បេតិកភណ្ឌ និងអេកូទេសចរណ៍។ លោករដ្ឋមន្ត្រីបានស្នើឲ្យភាគីជប៉ុនជួយជំរុញការវិនិយោគលើវិស័យទេសចរណ៍ធម្មជាតិ និងសហគមន៍ផងដែរ ហើយភាគីជប៉ុនក៏បានកោតសរសើរដល់កម្ពុជា ដែលជំរុញការអភិវឌ្ឍទេសចរណ៍ធម្មជាតិនេះ ដោយទេសចរណ៍ប្រភេទនេះមិនត្រឹមតែជួយការពារធនធានធម្មជាតិ និងវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាតិថែមទៀត ដែលប្រទេសជប៉ុនកំពុងតែយកចិត្តទុកដាក់ខ្លាំង៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.