ដោយ​មាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ នា​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​ទេសចរណ៍

ដោយ​មាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ នា​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​ទេសចរណ៍ មាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​អ្នកវាយតម្លៃ​បង្គោល​ស្តង់ដា​រង្វាន់​អ្នកជំនាញ​ទេសចរណ៍​គំរូ​ក្នុង​ឧស្សាហ​កម្ម​ទេសចរណ៍ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ណេ​ប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ និង​មាន​ចូលរួម​ពី​សំណាក់​មន្ត្រី​មន្ទីរ​ទេសចរណ៍​ទាំង​២៥ រាជធានី ខេត្ត តំណាង​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​សមគ​មន៍​ឧស្សាហកម្ម​ទេ​ស​ចរ​ណ៍ អ្នកជំនាញ​ដែល​ជា​សមាជិក​បណ្តាញ​អ្នកជំនាញ ដែល​បាន​ចូលរួម​ជា​សិក្ខាកាម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ សរុប​ប្រមាណ ៦០ នាក់​។​

​វគ្គ​បណ្តុះបណ្តាល​អ្នកវាយតម្លៃ​បង្គោល ​ស្តង់ដា​រង្វាន់​អ្នកជំនាញ​ទេសចរណ៍​ គំរូ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ដែល​ធ្វើ​ការបណ្តុះ​ប ណ្តា​​​ល​ដោយ​ផ្ទាល់​ពី​ សំណាក់​លោក​ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល ​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ដោយ​ផ្ទាល់​នេះ បាន​ផ្តល់​ការ ពន្យល់​លំអិត​អំពី​ដំណើរការ និង​នីតិវិធី​នៅ​ក្នុង​ការចូលរួម​ប្រឡងប្រណាំង​អ្នកជំនាញ​ទេសចរណ៍​គំរូ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ក៏ ដូចជា​វិធីសាស្ត្រ និង​របៀប​ក្នុង​ការវាយតម្លៃ និង​ដាក់​ពិន្ធុ​ដល់​បេក្ខជន​ដែល​ចូលរួម​ប្រឡងប្រណាំ​ង​នេះ ជាពិសេស ក៏​មាន​ការអ នុវត្ត​សាកល្បង​វាយតម្លៃ​ដោយផ្ទាល់​ផងដែរ​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។ សិក្ខាកាម​ដែល​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ក្លាយជា​ជន​បង្គោល​ក្នុង​ការចូលរួម​ធ្វើការ​វាយតម្លៃ និង​ជ្រើសរើស​បេក្ខជន​ជម្រុះ​នៅតាម​បណ្តា​រាជធានី ខេត្ត​សម្រាប់​គាំទ្រ​ដល់​ការ ជំរុញ​អនុវត្ត​ស្តង់ដា​រង្វាន់​អ្នកជំនាញ​ទេសចរណ៍​គំរូ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ក៏ដូចជា​គាំទ្រ​ដល់​ចលនា​ប្រឡងប្រណាំង​អ្នក ជំ នាញ​ទេសចរណ៍​គំរូ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ប្រចាំឆ្នាំ​។​

​គួរ​រំលឹក​ថា​កន្លងទៅ​នេះ ក្រសួង​ទេសចរណ៍​បាន​ប្រកាស​ជូនដំណឹង​ផងដែរ​ដល់​អ្នកជំនាញ​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ និង​សាធារណជន​ទាំងអស់​អំពី ការប្រឡងប្រណាំង​អ្នកជំនាញ​ទេសចរណ៍​គំរូ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ប្រចាំឆ្នាំ​២០១៩ លើក​ទី​១ លើ​ផ្នែក​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ និង​ផ្នែក​ការិយាល័យ​ជួរមុខ​។​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.