តំណាងក្រសួងទេសចរណ៍ បើកសិក្ខាសាលាស្ដីពី "បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព" ជូនដល់មន្ត្រី និងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិជាតិ អូយ៉ាដាវ

តំណាងក្រសួងទេសចរណ៍ បើកសិក្ខាសាលាស្ដីពី "បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព" ជូនដល់មន្ត្រី និងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិជាតិ អូយ៉ាដាវ

(រតនគិរី)៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងទេសរណ៍ សហការជាមួយរដ្ឋបាលខេត្តរតនគិរី មន្ទីរទេសចរណ៍ខេត្ត រៀបចំសិក្ខាសាលាស្ដីពី "បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព" នៅសណ្ឋាគាររតនគិរីប៊ូទិក ក្រោមអធិបតីភាពឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្តរតនគិរី និងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង ០៣ប្រភេទ មន្រ្តីប៉ុស្តិ៍នគបាលច្រកទ្វារអន្តរជាតិជាតិអូយ៉ាដាវ យុវជន ស.ស.យ.ក និងសហគមន៍ទេសចរណ៍ក្នុងខេត្តរតនគិរី ប្រមាណ ១០០នាក់។

សិក្ខាសាលាមានរយៈពេល១ថ្ងៃ ផ្តោតសំខាន់ទៅលើការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ និងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរ៕