5 តំបន់ក្នុង “ខេត្តកំពត” នាំមកនូវបទពិសោធន៍ដំណើរកំសាន្តដ៏រីករាយ

កំពត គឺជាទីក្រុងដ៏ចំណាស់បុរាណមួយស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា និងជាតំបន់ទេសរចណ៍ជាប់សមុទ្រដ៏ល្បីល្បាញមួយ ក្នុងចំណោមខេត្តដែលមានសក្ដានុពលទេសចរណ៍ជាច្រើនក្នុងប្រទេសកម្ពុជា។

ទីក្រុង កំពតមានសំណង់ប្រវត្តិសាស្រ្តបន្សល់ទុកមកពីសម័យអាណានិគមបារាំងជាច្រើនដូចជា ផ្ទះ ផ្សារលក់ទំនិញ រោងភាពយន្ត សាលារៀន ផ្លូវគមនាគមន៏ មន្ទីរពេទ្យជាដើម ដែលនេះសុទ្ធសឹងជាភស្ដុតាងបង្ហាញឱ្យឃើញពីការចាប់អារម្មណ៍របស់ពួកបារាំងមកលើទឹកដីខ្មែរនៃខេត្តមួយនេះ។

កំពត ជាទីក្រុងសម្បូរទៅដោយតំបន់ទេសចរណ៍ជាច្រើនដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកកំសាន្តទទួលបានបទពិសោធន៍ថ្មីនៃបរិយាកាសធម្មជាតិ អមជាមួយទេសភាពដ៏ស្រស់ត្រកាល រំលេចនូវសម្រស់អច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា។

តើនៅខេត្តកំពត មានអ្វីទាក់ទាញខ្លះ?

ដងស្ទឹងកំពត
ដងស្ទឹងកំពត គឺជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុតនៃខេត្តកំពត ដែលដងស្ទឹងនេះមានលំហូរទឹកឆ្លងកាត់ក្រុងកំពត និងកែប ទាក់ទាញភ្ញៀវទេចរទាំងជាតិ និងអន្តរជាតិសម្រាប់ការដើរលំហែតាមមាត់ស្ទឹង និងជិះទូកកំសាន្តមើលថ្ងៃលិចពេលរសៀល ព្រមទាំងសកម្មភាពនៅក្នុងទឹកជាច្រើនទៀត។

បន្ថែមពីនេះ នៅសួនច្បារដងស្ទឹងកំពត ក៏បានរំលេចនូវរូបសំណាក់ថ្មី រូបរាង “សេះសមុទ្រ” ស្រស់ស្អាត គួរឱ្យវាប់អារម្មណ៍។ នៅជុំវិញនោះ ក៏មានហាងកាហ្វេ និងភោជនីយដ្ឋានច្រើន ជាជម្រើសសម្បូរបែបសម្រាប់ការស្រស់ស្រូបអាហារឈ្ងុយឆ្ងាញ់។

ឧទ្យានជាតិមុនីវង្យបូកគោ
រាប់ចូលជាតំបន់ទេសចរណ៍ដែលទទួលបានការពេញនិយមស្ថិតនៅក្នុងខេត្តកំពត។ ឧទ្យានជាតិ បូកគោ គឺជាមជ្ឈមណ្ឌលបេតិកភណ្ឌរបស់អង្គការយូណេស្កូ ដែលគ្របដណ្តប់លើផ្ទៃដីជាង 1500 គីឡូម៉ែត្រការ៉េ និងជាជម្រករបស់សត្វព្រៃដ៏កម្ររួមមាន ខ្លាឃ្មុំខ្មៅអាស៊ី ខ្លារខិន ដំរី និងសត្វស្លាបគ្រប់ប្រភេទ។ ក្រៅពីសត្វព្រៃដ៏សម្បូរបែប ឧទ្យានជាតិបូកគោ គឺជាតំបន់ភ្នំមួយដែលមានទឹកជ្រោះ និងសំណង់ប្រាសាទមានរចនាប័ទ្មបារាំងបន្សល់ទុកជាច្រើនទសវត្ស ព្រមទាំងជាអតីតរាជវាំងសម័យអតីតកាល។

ភ្ញៀវទេសចរក៏អាចគយគន់សម្រស់ផ្ទៃសមុទ្រ ពីកំពូលភ្នំខាងលើអមជាមួយព្រៃប្រឹក្សាខៀវស្រងាត់ ត្រជាតក់ភ្នែក និងអន្ទងអារម្មណ៍ឱ្យមានភាពស្រស់ស្រាយតាមរយៈខ្យល់ធម្មជាតិ។

ទឹកធ្លាក់ ពពកវិល
ពពក គឺជាតំបន់ទឹកធ្លាក់មួយស្ថិតនៅក្នុងឧទ្យានជាតិបូកគោ ដោយទឹកធ្លាក់នេះមានអាងទឹកព័ទ្ធជុំវិញបង្កើតទេសភាពដ៏ស្រស់ស្អាត និងអាកាសធាតុសន្សើម ត្រជាតក់ល្ហឹម ដែលធ្វើឱ្យវាក្លាយជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរ មានបំណងចង់មកលេងខេត្តកំពត។

នៅក្នុងរដូវក្តៅ តំបន់ទឹកនេះភាគច្រើនរីងស្ងួត ដូច្នេះអ្នកអាចបោះជំរុំនៅក្បែរថ្មក្បែរទឹកជ្រោះ។

វាលស្រែអំបិល
វាកន្លែងដែលអ្នកគួរកត់ទុក នៅពេលមានបំណងចង់ទៅលេងខេត្តកំពត។ ទទួលយកទស្សនីយ៍ភាពថ្មីងំពីបទពិសោធន៍នៃការរស់នៅរបស់ប្រជាជនខេត្តកំពតប្រកបរបរប្រចាំថ្ងៃ។ នៅតាមផ្លូវទៅកែប អ្នកនឹងឃើញវាលស្រែមួយចំនួនដែលវាគឺជា វាលស្រែអំបិល ហើយការផលិតអំបិលភាគច្រើនធ្វើដោយដៃផ្ទាល់ រយៈពេលចាប់ផ្តើមពីដើមខែធ្នូ ដល់ខែមេសា ព្រោះនេះជារដូវប្រាំង។

ចម្ការម្រេចកំពត
ដូចដែលអ្នកបានដឹងមកហើយ ខេត្តកំពត គឺជាបិតាម្រេចនៃប្រទេសកម្ពុជា។ នៅបេលដែលអ្នកទៅដល់ទឹកដីខេត្តកំពត គួរតែណាតែផ្តល់ពេលវេលាឱ្យខ្លួនឯងសាកបទបិសោធន៍ថ្មី ដោយភ្លក់ឱជារសម្រេចក្នុងតំបន់ និងទស្សនាទិដ្ឋភាពចម្ការម្រេចទាំងមូលស្ថិតនៅចន្លោះភ្នំដ៏ធំអស្ចារ្យនៅជិតសមុទ្រ។ ម្រេចកំពតមានរសជាតិដិតប្លែក និងប្រកបដោយគុណភាពខ្ពស់។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.