ថ្ងៃឈប់សម្រាកនេះ តើបងប្អូនមានគម្រោងធ្វើដំណើរកម្សាន្តទៅខេត្តណាខ្លះហើយឬនៅ?

ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នប្រកបដោយសុខសន្តិភាពពេញបរិបូរណ៍ ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរអន្តរជាតិ និងអន្តរជាតិ អាចធ្វើដំណើរកម្សាន្តបានគ្រប់ទីកន្លែង ជាមួយនិង ហេដ្ឋារចនាសម្ព័ន្ធ ដ៏ ស្រស់ស្អាត តំបន់ទេសចរណ៍ដ៏សម្បូរបែប ទាំងតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍វប្បធម៏ និង តំបន់ទេសចរណ៍កែច្នៃរាប់រយកន្លែង។
ចំណុចដ៏មានសក្តានុពលទាំងអស់ខាងលើនេះហើយ ដែលជំរុញឱ្យវិស័យទេសចរណ៍ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់សេដ្ឋកិច្ចកម្ពុជា ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដើម្បីចូលរួមចំណែកក្នុង ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ប្រជាពលក្នុងប្រទេសកម្ពុជាគួរបង្វែរចាប់អារម្មណ៍អំពីការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស មកធ្វើដំណើរកម្សាន្តក្នុងស្រុក ដែលចំណាយអស់តិច និងអាចជួយសេដ្ឋកិច្ចកម្ពុជាបានយ៉ាយច្រើនទៀតផង តាមរយៈការបង់សេវាកម្សាន្ត ជួយផ្តល់ការងារសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន លក់អាហារ លក់វត្ថុអនុស្សវរីយ៍សម្រាប់តំបន់ ។ល។
បើយើងងាកមកមើលអំពីវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាយើងវិញ យើងឃើញថាប្រទេសមួយនេះពិតជាមានធនធានធម្មជាតិ និង មានសម្បត្តិបេតិកភ័ណ្ឌជាតិជាច្រើន ដែលអាចទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិឱ្យចូលទស្សនាឥតគណនាពីមួយឆ្នាំទៅមួយឆ្នាំ។
រូបភាព៖ Google & Facebook
#ក្រសួងទេសចរណ៍
#MinistryofTourism
#តំបន់ទេសចរណ៍
#ដំណើរកម្សាន្ត
#visitcambodia

 

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.