ទីក្រុងអង្គរធំ មានប្រាសាទមួយដ៏ធំស្កឹមស្កៃគឺ ប្រាសាទបាយ័ន។ ប្រាសាទនេះប្រៀបបានទៅហ្នឹងឋានសួគ៌ដែលពោរពេញទៅដោយក្បូរក្បាច់រចនាយ៉ាងប្រណិតល្អឯក។
សំណង់ប្រាសាទនេះមានលក្ខណៈពិសេសមួយគឺទឹកមុខញញឹមដ៏មានប្រជាប្រិយបំផុតនៃព្រហ្មមុខបួន។ រូបមុខបួន នៅប្រាសាទនេះ មានចំនួន៥៤ ដែលតំណាងឲ្យខេត្តក្រុងខ្មែរទាំង ៥៤ នាសម័យកាលនោះ។
ក្រៅពីនេះ ប្រាសាទបាយ័ននៅមានចម្លាក់ដ៏ល្អប្រណិតនៅថែវខាងក្នុង និងថែវខាងក្រៅ ដែលរៀបរាប់អំពីជីវភាពរស់នៅរបស់ប្រជាជននាសម័យអង្គរផងដែរ។
ប្រាសាទបាយ័នមានចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីក្រុងសៀមរាប។
#lim_roma
#MOON - សក្កទ្វីប