ទេសចរក្នុងស្រុកសម្រុកទៅលេងខេត្តមណ្ឌលគីរីយ៉ាងច្រើនកុះករ នាថ្ងៃឈប់សម្រាករយៈពេលវែង

(មណ្ឌលគីរី)៖ ដោយសារកត្តាសុខសន្តិភាព អាកាសធាតុត្រជាក់ ធម្មជាតិស្រស់បំព្រង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវកាន់តែល្អប្រសើរ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ ចូលចិត្ត និងសម្រុកទៅលេងខេត្តមណ្ឌលគីរីយ៉ាងច្រើបកុះករ មិនធ្លាប់មានពីមុនមក ពិសេសកន្លែងស្នាក់នៅ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ គឺត្រូវបានកក់ទុកពេញទាំងអស់។

ព្រមជាមួយនេះ នៅគ្រប់គោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ អាជីវកម្ម និងសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវបានដាក់ឲ្យអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ និងតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយតម្រូវឲ្យមានការពិនិត្យវាស់កំដៅ ការលាងសំអាតដៃដោតអាកុល ការពាក់ម៉ាស់ និងការរក្សាគមលាតសុវត្ថិភាព។

នៅគ្រប់គោលដៅទេសចណ៍ក៏បានរៀបចំឲ្យមានមន្ត្រីសុខាភិបាល រថយន្តសង្គ្រោះបន្ទាន់ និងកម្លាំងសម្ថកិច្ច នៅប្រចាំការ ដើម្បីត្រួតពិនិត្យសុខភាព និងការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ចរាចរណ៍ អនាម័យ បរិស្ថាន។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរី នាពេលឈប់សម្រាករយៈពេលវែងនេះ មានទេសចរក្នុងស្រុកប្រមាណជាង ០១មុឺននាក់ ក្នុងមួយថ្ងៃ បានដើរលេងកម្សានតាមរមណីយដ្ឋាននានានៅក្នុងខេត្ត។

ភ្ញៀវទេសចរមានភាពកក់ក្តៅ រីករាយសប្បាយចិត្ត ក្នុងការមកទស្សនាសម្រាកកម្សាន្តជាលក្ខណៈគ្រួសារ នៅខេត្តមណ្ឌលគីរី ពិសេសគឺជក់ចិត្តដិតអារម្មណ៍ជាមួយអាកាសធាតុត្រជាក់ និងសម្រស់ធម្មជាតិដ៏ទាក់ទាញនៅទីនោះ។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.