ទេសចរណ៍បេតិកភណ្ឌ ធម្មជាតិ និងវប្បធម៌ ត្រូវបានដាក់ជជែកក្នុងសន្និសីទមេគង្គ-ឡានឆាង នៅខេត្តសៀមរាប

ទេសចរណ៍បេតិកភណ្ឌ ធម្មជាតិ និងវប្បធម៌ ត្រូវបានដាក់ជជែកក្នុងសន្និសីទមេគង្គ-ឡានឆាង នៅខេត្តសៀមរាប

(សៀមរាប)៖ ក្រសួងទេសចរណ៍ បានទទួលរៀបចំសន្និសីទមេគង្គ-ឡានឆាង ស្ដីពីការបកស្រាយបេតិកភណ្ឌ ធម្មជាតិ និងវប្បធម៌ ឆ្ពោះទៅរកមគ្គទេសក៍ប្រកបដោយគុណភាព និងទេសចរពេញចិត្ត ចាប់ថ្ងៃទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ដោយមានតំណាងសមាជិកមេគង្គ-ឡាងឆាង (កម្ពុជា ចិន វៀតណាម ឡាវ ភូមា និងថៃ) ប្រមាណ១៥០នាក់ចូលរួម។

កម្មវិធីបើកបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក Liu Zhijie កុងស៊ុលចិនប្រចាំខេត្តសៀមរាប ឯកឧត្តម​ សុខ សុកេន អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាង ឯកឧត្តម​ នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីភ្ញៀវជាតិ-អន្តរជាតិប្រមាណ ២០០នាក់។

នាឱកាសនោះ ឯកឧត្តម​ ហោ មុនីរ័ត្ន បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ ក៏ដូចជាផែនការយុទ្ធនាការនានា សំដៅសម្រេចបាននូវចក្ខុវិស័យទេសចរណ៍កម្ពុជាជាទេសចរណ៍បែបវប្បធម៌ និងធម្មជាតិ ផ្តល់ភាពកក់ក្តៅ ស្របតាមគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព និងគ្រប់ជ្រុងជ្រោយ។

សិន្និសីទមេគង្គ-ឡាងឆាងលើប្រធានបទស្តីពី ការបកស្រាយបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ ឆ្ពោះទៅរកមគ្គទេសក៍ប្រកបដោយគុណភាព និងទេសចរពេញចិត្តនឹងចូលរួមដល់ការពង្រឹងគុណភាព និងសមត្ថភាពរបស់មគ្គទ្ទេសក៍ទេសចរណ៍ក្នុងបណ្តាប្រទេសមេគង្គ-ឡាងឆាងទាំង៦ ក៏ដូចជាការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ផងដែរ។

ដោយឡែកសន្និសីទនេះនឹងផ្តល់ជាធាតុចូលថ្មីៗ ការចែករំលែកបទពិសោធន៍ដល់ការអភិវឌ្ឍធនធានមនុស្សក្នុងបណ្តាប្រទេសមេគ្គ-ឡាងឆាង ហើយជាពិសេសសន្និសីទនេះស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ដែលមានគោលដៅជំរុញការឲ្យអ្នកបម្រើការយ៉ាងតិច ៥០% មានវិញ្ញាបនបត្រទទួលស្គាល់ត្រឹមឆ្នាំ២០២០ ១០០% ត្រឹមឆ្នាំ២០២៥ និងសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ Sustainble Development Goal (SDG) 4 Long Life Learning ការសិក្សាពេញមួយជីវិត និង SDG 8 Decent Job ការងារសមរម្យត្រឹមឆ្នាំ២០៣០៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.