(ខេត្តបាត់ដំបង)៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកលើកទី៤៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” អមជាមួយ “ទិវាពិភពលោកលើកទី៦ ឆ្នាំ២០២៣” ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅបរិវេណសួនសម្តេចក្រឡាហោម វិមានឯករាជ្យ។
ពិធីនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព មន្ត្រីរាជការ កងម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង សង្កាត់ ស្ថាប័នឯកជន គ្រឹះស្ថានអប់រំ លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត យុវជន និងភាគីពាក់ព័ន្ធក្នុងខេត្ត ប្រមាណជាង ១.០០០ នាក់៕