ដំណើរកម្សាន្ត ជិះនាវាប្រណិត កាត់ដងទន្លេមេគង្គ ជាមួយនឹងបដិសណ្ឋារកិច្ច លំដាប់ផ្កាយ 5
ទទួលយកបទពិសោធន៍ជិះនាវា ទស្សនាទិដ្ឋភាពដងទន្លេមេគង្គ ជាមួយនឹងបដិសណ្ឋារកិច្ច លំដាប់ផ្កាយ 5។ Aqua Mekong ជានាវាទេសចរណ៍ប្រណិត និងបានជាប់ឈ្មោះជា World’s Best River Cruise Line by Travel + Leisure នៅក្នុងឆ្នាំ 2023។
នាវា Aqua Mekong ដឹកភ្ញៀវទេសចរ ធ្វើដំណើរទស្សនាទិដ្ឋភាពតាមដងទន្លេមេគង្គ រវាងប្រទេសកម្ពុជា និង វៀតណាម។ នៅលើនាវា មានបន្ទប់សណ្ឋាគារចំនួន 20 បំពាក់ដោយម៉ាស៊ីនត្រជាក់ និង គ្រែពូកទំនើបៗ ជាមួយនឹងបង្អួចដ៏ធំ មើលឃើញទិដ្ឋភាពខាងក្រៅទាំងមូល ហើយក៏មានអាងហែលទឹកផងដែរ។ អំឡុងពេលដំណើរកម្សាន្តតាមផ្លូវទឹក ភ្ញៀវអាចភ្លក់រសជាតិម្ហូបខ្មែរ និង វៀតណាម ចំអិនដោយចុងភៅឈ្នះពាន Michellin លំដាប់ពិភពលោក គឺ Chelf David Thompson។ នៅលើនាវា មានបារ សម្រាប់បម្រើភេសជ្ជៈគ្រប់ប្រភេទ និងជាកន្លែងសម្រាប់ភ្ញៀវអង្គុយ chill លេងកម្សាន្តអារម្មណ៍។
បន្ថែមលើនេះ នាវា Aqua Mekong មានបន្ទប់ Spa និង បន្ទប់បណ្ណាល័យដ៏ប្រណិត ហើយភ្ញៀវអាចធ្វើការភ្ជាប់ប្រើប្រាស់ Wifi ល្បឿនលឿន របស់ Starlink បានថែមទៀតផង។ សកម្មភាពកម្សាន្តផ្សេងៗទៀតនៅក្នុងកញ្ចប់ Trip របស់នាវានេះ ក៏មាន ការជិះកង់មើលទេសភាព ឫ ជិះចូលទៅក្នុងភូមិដើម្បីស្វែងយល់ពីការរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុក នៅតាមដងទន្លេមេគង្គ។ តម្លៃ មានចាប់ពី 3000+ ដុល្លារ ឡើងទៅសម្រាប់កញ្ចប់ដំណើរកម្សាន្តរយៈពេល 3 យប់ ដោយគោលដៅធ្វើដំណើររបស់នាវា រួមមាន ពីភ្នំពេញ ទៅ សៀមរាប និង ភ្នំពេញ ទៅ ទីក្រុងហូជីមិញ។
ប្រភព ៖ https://ladies.com.kh/archives/11242