ទិដ្ឋភាពខ្លះៗក្នុងខេត្តកែប កំពុងរៀបចំទីតាំងប្រារព្ធព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣

នាថ្ងៃស្អែកនេះ ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នឹងត្រូវប្រារព្ធធ្វើឡើងនៅខេត្តកែប។ យ៉ាងណាមុិញ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គេសង្កេតឃើញមានការរៀបចំស្តង់តាំងពិព័រណ៍ ឆាកប្រគុំតន្ត្រី និងឆាកវេទិកាជាបណ្តើរៗ ស្ថិតនៅតាមបណ្តោយផ្លូវឆ្នេរកែប ចាប់ពីផ្សារក្តាមរហូតដល់មុខសាលាខេត្ត។
សូមរំលឹកផងដែរថា ពិធីបុណ្យសមុទ្រប្រចាំឆ្នាំនៅកម្ពុជា ចាប់ផ្តើមធ្វើឡើងតាំងពីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ជូលជាសមាជិកពេញសិទ្ធិរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្នុងអង្គមហាសន្និបាតលើកទី៧ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតូបាកូតា នៃប្រទេសសេណេហ្គាល់។
ចាប់តាំងពីពេលនោះមក ព្រះរាជាណាចក្រកម្ពុជាបានរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រជារៀងរាល់ឆ្នាំ ដែលធ្វើឡើងវិលជុំនៅតាមខេត្តបណ្តោយឆ្នេរសមុទ្រទាំង៤របស់ខ្លួន។ ដោយឡែកឆ្នាំ២០២៣នេះ ខេត្តកែបគឺជាម្ចាស់ផ្ទះដែលត្រូវរៀបចំព្រឹត្តិការណ៍នេះឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣។
អាស្រ័យហេតុនេះសូមបងប្អូនសាធារណជន រួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិអញ្ជើញចូលរួមទស្សនាដោយសេរី និងថែរក្សាបរិស្ថានទាំងអស់គ្នា៕
#ក្រសួងទេសចរណ៍
#ខេត្តកែប
#បុណ្យសមុទ្រ០២៣
#VisitKampot: https://www.visitkampot.info/.../kep-province-is...
More on: www.visitkampot.info
Community: Visit Kampot - ដើរលេងនៅកំពត
Telegram: t.me/visitkampot
#visitkampot #visitkep #kampot #kep #seafestival
#visitcambodia #cambodia2023

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.